Posts tagged as "Circulation"

មូលហេតុ​ទាំង​៨ នៃ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ

មូលហេតុ​ទាំង​៨ នៃ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ

ក្នុងគម្រោងជាច្រើនរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញសព្វថ្ងៃ ដែលរួមមាន ទាំងការកាត់ស្រុក និង​ឃុំខ្លះ ពីខេត្តកណ្ដាល ដើម្បីយកមកដាក់បញ្ចូល និងពង្រីកផ្ទៃកក្រឡាទីក្រុង បានសរអោយឃើញថាចំនួន​ប្រជាជន អ្នករស់នៅ អ្នកធ្វើការ និងអ្នករកទទួលទាន មានចំនួនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

នៅក្រោយពេលប្រទេសកម្ពុជា បានប្រែក្លាយជារាជាណាចក្រប្រកាន់របបទីផ្សារសេរី រាជធានីភ្នំពេញ ក៏បានក្លាយជា កន្លែងប្រមូលផ្ដុំ នូវគ្រប់ស្ថាប័នជាតិ រដ្ឋ ឬឯកជន ហាងលក់ទំនិញ យាន្ដដ្ឋាន ឬឃ្លាំងផ្ទុកទំនិញ សព្វគ្រប់បែបយ៉ាង។ ទាំងនេះហើយ ដែលរាជធានីភ្នំពេញសព្វថ្ងៃ បានកំពុងនឹងប្រឈមយ៉ាងខ្លាំងក្លា នូវបញ្ហាការកកស្ទះចរាចរណ៍ ដែល កើតមានសឹងជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលម៉ោងដែលមនុស្សម្នា នាំគ្នាចេញទៅ [...]

អាជីវករ​ផ្សារ​ដើម​គ​ត្រូវ​បាន​បណ្តេញ បន្ទាប់​ពី​សម្ភោធ​ស្ពាន​អាកាស​រួច

អាជីវករ​ផ្សារ​ដើម​គ​ត្រូវ​បាន​បណ្តេញ បន្ទាប់​ពី​សម្ភោធ​ស្ពាន​អាកាស​រួច

ក្រោមហេតុផលសម្ភោធស្ពានអាកាស និងថែរក្សាសណ្តាប់ធ្នាប់ផ្សារ អាជីវករផ្សារដើមគ ត្រូវបានបណ្តេញចេញ​មិនអោយលក់បន្ត ដោយគ្មានមូលហេតុ។


ផ្នែកមួយនៃផ្សារដើមគរ រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ D. Rith)

សណ្តាប់ធ្នាប់ - នៅថ្ងៃទី០១ ខែសីហា នេះអាជីវករដែលលក់ដូនៅផ្សារដើមគ ត្រូវបានក្រុមសន្តិសុខផ្សារ​បណ្តេញ​ចេញមិនឱ្យលក់បន្តទៅទៀត។ ក្រុមអាជីវករដែលត្រូវបានបណ្តេញ បានឱ្យដឹងថា មុនដំបូងក្រុមសន្តិសុខ​បានមក​សុំពួកគាត់ចំនួនបីថ្ងៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងអំឡុងពេល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះមកសម្ភោធ​ស្ពាន​អាកាសស្ទឹងមានជ័យ ពួកគាត់ក៏សុខធ្វើតាមសំណើរ។ ប៉ុន្តែក្រោយរយៈពេលបីថ្ងៃ ដែលបានស្នើនោះ [...]

មើល​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ពី​លើ​ម្ដង ស្អាតឬទេ? (vdo)

មើល​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ពី​លើ​ម្ដង ស្អាតឬទេ? (vdo)

ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកសម្ភោធ ដាក់ឲ្យប្រជាពលរដ្ឋទូទៅ ធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខ។ មុននឹងទៅឃើញផ្ទាល់ភ្នែក ថាស្ពានអាកាសទីបី នៅរាជធានីភ្នំពេញមានលក្ខណៈបែប​ណា​នោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនត្រួសៗ ដោយមានរូបភាពវីដេអូ«ពីលើអាកាស» ដាក់​អមមកជា​មួយផង។


ស្ពានអាកាសស្ទឺងមានជ័យ សង់រួចហើយមើលពីលើ។ (រូបថត ហ្វេសប៊ុក)

ហេដ្ឋារចនាសម្ព័ន្ធ - បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសប្រាំពីរមករា (ពេទ្យលោកសង្ឃ) ឥឡូវនេះ ស្ពានអាកាសស្ទឹង​មាន​ជ័យ នឹងក្លាយខ្លួនជាស្ពានអាកាសទីបី សម្រាប់ប្រទេសកម្ពុជា។ បើទោះជាវាមានឈ្មោះថា [...]

ផ្លូវថ្នល់ ដែល​ពិបាក​ធ្វើ​ដំណើរ​ជាង​គេ​ក្នុង​ពិភពលោក (vdo)

ផ្លូវថ្នល់ ដែល​ពិបាក​ធ្វើ​ដំណើរ​ជាង​គេ​ក្នុង​ពិភពលោក (vdo)

ដោយសារតែសណ្ឋានដី នៅទីនោះមានរលកចលនា ជាញឹកញាប់ ដូច្នេះការធ្វើផ្លូវថ្នល់ សម្រាប់ចរាចរណ៍​សាធារណៈ នៅក្បែរទីក្រុងរ៉ូស្តូវ (Rostov - ខាងត្បូងនៃប្រទេសរ៉ូស្ស៊ី) ពិតជាមិនអាចទៅរួចឡើយ។


ផ្លូវថ្នល់ នៅក្បែរទីក្រុង រ៉ូស្តូវ ភាគខាងត្បូងនៃប្រទេសរ៉ូស្សី។ (រូបថតផ្តិតពីវីដេអូ)

ប្លែកៗ - បើអ្នករអ៊ូរទាំ ក្នុងការធ្វើដំណើរតាមផ្លូវថ្នល់ណាមួយ នៅប្រទេសកម្ពុជានោះ សូមអ្នកទស្សនា​ស្ថានភាព​ផ្លូវថ្នល់ដ៏រន្ធត់មួយនេះ នៅក្នុងប្រទេសរ៉ូស្ស៊ី ហើយវានឹងធ្វើឲ្យអ្នកគិតថា នឹងមិនមានផ្លូវថ្នល់ណាផ្សេងដូច នៅក្នុង​ពិភពលោក​ឡើយ។

ផ្លូវថ្នល់មួយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង រ៉ូស្តូវ ផ្នែកខាងត្បូងនៃប្រទេសរ៉ូស្ស៊ី [...]

ប្រេស៊ីល៖ ស្រុត​ស្ពាន​អាកាស ក្បែរ​ជំនួប​បាល់ទាត់​ពិភពលោក (vdo)

ប្រេស៊ីល៖ ស្រុត​ស្ពាន​អាកាស ក្បែរ​ជំនួប​បាល់ទាត់​ពិភពលោក (vdo)

យ៉ាងហោចណាស់មានមនុស្សម្នាក់ បានស្លាប់ភ្លាមៗ និងមានរបួសជាង១០នាក់ផ្សេងទៀត ក្នុងព្រឹត្តិការណ៍បាក់ស្រុត ផ្លូវហៃវ៉េស៍មួយកំណាត់ ដែលកំពុងសាងសង់ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ក្នុងទីក្រុងប៊េឡូ អូរីហ្សុនតេ (Belo Horizonte) ទីក្រុងមួយ នៃប្រទេសប្រេស៊ីលដែលទទួលភ្ញៀវមកស្នាក់នៅ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់​ពិភពលោក។


ការបាក់ស្រុតស្ពានអាកាស មើលពីលើ។ (រូបថត Futura Press)

បាល់ទាត់ពិភពលោក - សំណង់ផ្លូវ ហៃវ៉េស នេះ ជាគម្រោងមួយ នៅក្នុងការសាងសង់រចនាសម្ព័ន្ធ សម្រាប់ទទួល​ព្រឹត្តិការណ៍បាល់ទាត់ពិភលោក ឆ្នាំនេះ នៅក្នុងប្រទេសប្រេស៊ីល។ អ្នកនាំពាក្យផ្នែកសន្តិសុខមួយរូប របស់ប្រទេស​នេះ បានបញ្ជាក់ពីតុល្យភាពថា មានមនុស្ស២នាក់ បានស្លាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...