បើគ្មានប្រាក់សងតម្លៃកាងឡានថ្មីទេ នឹងយកម៉ូតូ«កញ្ចាស់»ទាំងមូល!
ការប៉ះទង្គិចគ្នានេះបង្កឡើង ដោយរ៉ឺម៉ក់ម៉ូតូមួយគ្រឿង ដែលមានដឹកបន្លែ បានទៅប៉ះនឹងឡានម៉ាកនីសាន់ពាក់ផ្លាកលេខ ភ្នំពេញ 2AA-6071 បើកបរដោយស្រ្តីម្នាក់ដែលមានវ័យជិត៣០ឆ្នាំ។ ការប៉ះទង្គិចគ្នានេះមិនបង្កឱ្យ ការខូចខាតធំដុំអ្វីនោះទេ តែអ្វីដែលគួឲ្យចាប់អារម្មណ៍នោះ នៅត្រង់ថា ស្រ្តីអ្នកបើកឡាន ទាមទារឲ្យម្ចាស់រ៉ឺម៉កដែលជាជនក្រីក្រ សងកាងឡានថ្មីជាជំនួស និងកាងចាស់ដែលបានប៉ះឱ្យក្រពឹតនោះ។
ម្ចាស់រថយន្តនោះ បានទាមទារឱ្យម្ចាស់ម៉ូតូដាច់ខាតត្រូវតែសង នូវតម្លៃកាងរថយន្តដែលបានប៉ះទង្គិចនោះ បើទោះបីជាមិនបានទាំងអស់ ក៏ត្រូវតែសងពាក់កណ្តាលដែរ។ ដោយឡែកម្ចាស់រ៉ឺម៉កម៉ូតូអ្នកស្រី ស្មា សុផាន មានអាយុ៣១ឆ្នាំ បានលើកដៃសុំទោស និងសុំការអធ្យាស្រ័យពីម្ចាស់ឡានម៉ាកនីសាន់ ព្រោះអ្នកស្រីគ្មានលុយដ៏ច្រើនតាមការទាមទារ ឱ្យសងនូវតន្លៃកាងរថយន្តនោះទេ។ សម្រាប់ម្ចាស់រថយន្ត បានបញ្ជាក់ថា ទោះយ៉ាងណាក៏ត្រូវតែសងដែរ បើគ្មានលុយសងទេ [...]