Posts tagged as "Nasa"

រូបវិទូ​អង់គ្លេស​ដ៏ល្បី បាន​លាចាក​លោក​ក្នុង​អាយុ​៧៦ឆ្នាំ

រូបវិទូ​អង់គ្លេស​ដ៏ល្បី បាន​លាចាក​លោក​ក្នុង​អាយុ​៧៦ឆ្នាំ

ពិភពអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ កំពុងកាន់ទុក្ខ! លោក ស្ដេហ្វិន ហាវឃីង (Stephen Hawking) រូបវិទូជាតិអង់គ្លេស​ដ៏ល្បី ដែលមានជំនាញខាងតារាវិទ្យា បានធ្វើមរណភាព នៅព្រឹកថ្ងៃពុធទី១៤ ខែមីនានេះ ក្នុងអាយុ៧៦ឆ្នាំ។ កូនប្រុសស្រីរបស់លោកទាំងបី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅព្រឹកថ្ងៃនេះដដែលថា៖ «យើងមានទុក្ខក្រៀមក្រំ យ៉ាងធ្ងន់ធ្ងរ ដោយលោកឪពុក ជាទីស្រឡាញ់របស់យើង បានលាចាកលោកទៅហើយ នៅថ្ងៃនេះ»។

សេចក្ដីប្រកាសព័ត៌មាននោះ បានលើកនិយាយ ពីបុគ្គលិកលក្ខណៈ របស់លោក ស្ដេហ្វិន ហាវឃីង ថាជាមនុស្ស ដែលពូកែកំប្លែងលេង មានពោរពេញដោយភាពក្លាហាន និងការតាំងចិត្តដោយមោះមុត។ អត្ថបទបានបន្តថា៖ «លោក ជាអ្នកវិទ្យាសាស្ត្រ ដ៏អស្ចារ្យ និងជាមនុស្សដ៏ពិសេស​មួយរូប ដែលការងារស្រាវជ្រាវរបស់លោក នឹងនៅស្ថិតស្ថេរ រាប់សិបឆ្នាំទៅមុខទៀត»។

រូបវិទូដ៏ល្បីល្បាញ បានចាប់កំណើតនៅខែមករា ឆ្នាំ១៩៤២ ក្នុងក្រុង «Oxford» [...]

ក្រសួង​បរិស្ថាន​ថា NASA យក​ទិន្នន័យ​«ចាស់»​មក​ផ្សាយ

ក្រសួង​បរិស្ថាន​ថា NASA យក​ទិន្នន័យ​«ចាស់»​មក​ផ្សាយ

នៅព្រលប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថានកម្ពុជា បានចេញសេចក្តីបំភ្លឺមួយ សម្តែងការ​សោក​ស្តាយ ចំពោះទិន្នន័យ ប្រើប្រាស់នៅក្នុង​របាយការណ៍ដ៏ខ្លី របស់អង្គការណាសា (NASA) ដែល​ក្រសួង​ហៅ​ថា ជា​ទិន្នន័យ«ចាស់»។ ក្នុងសេចក្ដីបំភ្លឺ ដែលទស្សនាវដ្ដីទទួលបាន នៅមុននេះបន្តិច បានឲ្យដឹងថា ទន្និន័យ ដែលកម្មវិធីឃ្លាំមើលផែនដី របស់អង្គការ ណាសា បានយកមកសរសេរ នៅក្នុងរបាយការណ៍នោះ ជា​«អាត្រា​មធ្យម​​ប្រចាំឆ្នាំ នៃការបាត់បង់​គម្រប​ព្រៃឈើ» តែមិនមែនជា «អត្រា​បាត់បង់​គម្រប​ព្រៃឈើ មធ្យម​ប្រចាំ​ឆ្នាំ» ដូច​ការ​ផ្សាយ របស់សារព័ត៌មានមួយចំនួននោះទេ។

តើ«អាត្រាមធ្យម​ប្រចាំ​ឆ្នាំ នៃការបាត់បង់គម្របព្រៃឈើ» ខុសពី«អត្រាបាត់បង់​គម្របព្រៃឈើ មធ្យម​ប្រចាំ​ឆ្នាំ» យ៉ាងដូចម្ដេច?

បន្ថែមពីលើនេះ ក្រសួងមិនបានបកស្រាយទេ ពីរូបភាពថតពីផ្កាយរណប ក្នុងចុងឆ្នាំ២០១៥ ​របស់​អង្គការ​ណាសា បង្ហាញពីក្រឡាជាច្រើន [...]

កម្មវិធី​ឃ្លាំ​មើល​ផែនដី​របស់​ណាសា ថា​«ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​អន្តរាយ»

កម្មវិធី​ឃ្លាំ​មើល​ផែនដី​របស់​ណាសា ថា​«ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​អន្តរាយ»

រូបថតប៉ុន្មានសន្លឹក ដ៏រន្ធត់ និងព្រឺព្រួច នៅនឹងកន្លែងតែមួយ តែខុសឆ្នាំគ្នា ត្រូវបានបង្ហោះ នៅ​លើ​គេហទំព័រ​ផ្លូវការ នៃ​គម្រោងឃ្លាំមើលពិភពលោក (The Earth Observatory) របស់អង្គការណាសា (Nasa) ដែល​ជា​ស្ថាប័ន​វិទ្យាសាស្ត្រ​មួយ របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃម្សិលម៉ិញ។ ក្នុងចំណោមនោះ មានរូបថតពីរ​សន្លឹក ដែល​គេអាចស្គាល់បាន ថាជាការចាប់រូបភាព ពីប្រព័ន្ធផ្កាយរណប របស់អង្គការវិទ្យាសាស្ត្រមួយនេះ ពីលើខេត្តកម្ពុជា ចំនួន៥ គឺខេត្ត​កំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ជាពិសេសបានបង្ហាញ ពីតំបន់ព្រៃឈើ មួយផ្នែកធំ នៅក្នុងខេត្តកំពង់ធំ ជាប់​នឹងខេត្តកំពង់ចាម។

រូបថតពីរសន្លឹក បានដាក់ទន្ទឹមគ្នា (មួយសន្លឹក ថតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០ និងមួយសន្លឹកទៀត ថត​នៅ​ថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៥) [...]

ចិន​បង្ហោះ​ផ្កាយ​រណប ដើម្បី​«ឃ្លាំ​មើល​ឧស្ម័ន​កាបូនិក»

ចិន​បង្ហោះ​ផ្កាយ​រណប ដើម្បី​«ឃ្លាំ​មើល​ឧស្ម័ន​កាបូនិក»

កាលពីថ្ងៃព្រហស្បត្តិ៍នេះ ប្រទេសចិនបានបាញ់កាំជ្រួច ផ្កាយរណបដំបូង របស់ខ្លួន ដើម្បីឃ្លាំមើល ការ​បញ្ចេញ​សារជាតិ​ពុល ឬឧស្ម័នកាបូនិក ទៅក្នុង បរិយាកាស។ នេះ បើតាមការផ្សាយឲ្យដឹង របស់​សារព័ត៌មាន​ផ្លូវការ​ ឈ្មោះ​«ចិនថ្មី»។

សារព័ត៌មាន​បានបញ្ជាក់ថា ផ្កាយរណបដ៏ទំនើបរបស់ចិនមួយនេះ នឹងជួយត្រួតពិនិត្យមើល ទៅលើកម្រិត​កាត់​បន្ថយ នៃការបញ្ចេញសារជាតិពុល របស់ ប្រទេស ដទៃទៀត ថាពិតជាបានសមស្រប ដូចដែល​ប្រទេស​ទាំង​នោះ បានផ្ដល់សច្ចាប័នឬទេ។

ប្រទេសចិន ជាប្រទេសទីបី ដែលបានបាញ់កាំជ្រួចផ្កាយរណបប្រភេទនេះ ឡើងទៅក្នុងអាវកាស បន្ទាប់ពី​សហរដ្ឋ​អាមេរិក និងជប៉ុន។ ប៉ុន្តែចិន ជាប្រទេស ទីមួយ ដែលបញ្ចេញឧស្ម័នកាបូនិក មកក្នុង​បរិយាកាស​ច្រើន​ជាង​គេ ក្នុងពិភពលោក។

សារព័ត៌មានផ្លូវការ [...]

ទេសចរណ៍​ក្នុង​អវកាស៖ «Virgin Galactic» ប្រកាស​បើក​ជើង​ហោះ​ហើរ​នៅ​ឆ្នាំ​ក្រោយ

ក្រុមហ៊ុនអាមេរិក ឈ្មោះ «Virgin Galactic» ទើបនឹងទទួលបាន«ភ្លើងខៀវ» ពីសំណាក់​រដ្ឋបាល​អាកាស​ចរណ៍​សហព័ន្ធ (Federal Aviation Administration) អាមេរិក ដើម្បីអាចធ្វើអាជីវកម្ម នាំ​ទេសចរណ៍​អ្នក​មានៗ ឡើង​ទៅ​កំសាន្ដ​ក្នុងអវកាស ជាមួយនឹងយាន «SpaceShipTwo» របស់ខ្លួន ដែល​ទើប​នឹង​សំពោធ ដាក់​​បង្ហាញ​​ជា​ផ្លូវ​ការ កាល​ពីថ្ងៃចន្ទកន្លងមក។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន «Virgin Galactic» បានឲ្យដឹងថា លិខិតអនុញ្ញាត ដែលផ្ដល់​ដោយ​ការិយាល័យ «FAA-AST (Federal Aviation Administration Office of Commercial Space Transportation)» នឹងផ្ដល់លទ្ធភាពនៅទីបំផុត ការធ្វើអាជីវកម្ម ទៅលើយាន «SpaceShipTwo» ហើយ​វាជាលទ្ធផល ដែលចេញពីការផ្លាស់ប្ដូរយោបល់គ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ការ​​សិក្សា​​ត្រួត​​ពិនិត្យ របស់​ការិយាល័យ​ខាងលើ ត្រូវស្វែងយល់ ឲ្យដឹងច្បាស់លាស់ ពីគោលគំនិត​សំខាន់ៗ​​​នៃ​តួយាន - ប្រព័ន្ធ​ការពារ​សុវត្ថភាព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...