Posts tagged as "Guinness"

បុរស​តូច​ជាង​គេ​ក្នុង​លោក បាន​ស្លាប់​ហើយ

បុរស​តូច​ជាង​គេ​ក្នុង​លោក បាន​ស្លាប់​ហើយ

«មូលនិធិឯកត្តកម្មពិភពលោក (Guinness World Records) មានទុក្ខក្រៀមក្រំ យ៉ាងជ្រាលជ្រៅ ដែលបាន​ទទួល​ដំណឹង ពីមរណភាពរបស់លោក ចាន់ដ្រា ដង់ហ្គី ម្ចាស់ឯកត្តកម្មពិភពលោក ជាមនុស្សតូចជាងគេ ក្នុង​លោក» នេះជាអ្វីដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី០៧ ខែកញ្ញា របស់​ស្ថាប័នផ្ដល់រង្វាន់ឯកត្តកម្ម​មួយ​នេះ។ មូលនិធិបានបង្ហាញ នូវការចូលរួមមរណៈទុក្ខ ទៅកាន់គ្រួសារសព របស់​លោក ចាន់ដ្រា ផងដែរ។

លោក ចាន់ដ្រា បានធ្វើមរណភាពនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅក្រុង ប៉ាហ្គោ ប៉ាហ្គោ (Pago Pago) ទឹកដី​អាមេរិក កណ្ដាលមហាសាគរប៉ាស៊ីភិក ក្នុងអាយុ៧៥ឆ្នាំ។ មានដើមកំណើត នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ១៩៣៩ នៅក្រុងកាលីម៉ាទី (Kalimati) លោក ចាន់ដ្រា ត្រូវបានទទួលស្គាល់ដោយ មូលនិធិឯកត្តកម្មពិភពលោក នៅ​ខែ​កុម្ភៈ ឆ្នាំ២០១២ ថាជាមនុស្សដែលមាន មាឌតូចជាងគេ នៅក្នុងពិភពលោក។ លោកមានកំពស់ ៥៤,៦​សង់ទីម៉ែត្រ និងមានទម្ងន់ [...]

ឯកត្តកម្ម​ខាង​បោះ​បាល់​ចូល​កញ្ច្រែង ខ្ពស់​ជាង​គេ​ក្នុង​លោក!

បើគ្រាន់តែបោះបាល់ ចូលកញ្ច្រែងបាល់បោះ មិនមានអ្វីឲ្យអស្ចារ្យទេ ព្រោះកីឡាករច្រើននាក់ណាស់ ដែល​មាន​ទេពកោសល្យ ខាងការបោះបាល់ ចំទិសដៅ ដូចគេយកទៅញាត់យ៉ាងដូច្នេះ។ ប៉ុន្តែចំពោះការបោះ​បាល់​នេះ ពីកំពស់មួយដ៏ខ្ពស់ ដូចយ៉ាងពីលើទំនប់ទឹក «Gordan Dam» ក្នុងកោះ«Tasmanie» ខាងត្បូងកោះ​អូស្ត្រាលី រហូត​មកដល់ពេលនេះ មានតែមួយប៉ុណ្ណោះ។

យុវជនម្នាក់ របស់ក្រុម «How Ridiculous» នៅប្រទេសអូស្ត្រាលី បានបោះបាល់ ពីលើទំនប់ទឹក ដែលមាន​កំពស់​ដល់ទៅ ១២៦,៥ម៉ែត្រ និងបានប្រើពេលមួយសន្ទុះធំ ទម្រាំបាល់បោះ បានធ្លាក់មកចូលកញ្ច្រែង នៅ​ខាង​ក្រោម។ រូបភាពដ៏ពិសេស និងកម្រនេះ ត្រូវបានកាម៉េរ៉ាថតវីដេអូជាច្រើន ដាក់នៅជ្រុងផ្សេងៗគ្នា ថត​ចាប់​យក ដើម្បីយកមកដាក់ផ្សាយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប។

តែក្រុម«How Ridiculous» មិនបានបញ្ជាក់ទេថា មុននឹងសម្រេចបាន នូវការបោះបាល់ចូល ពីខាងលើ​ដ៏​ខ្ពស់​នេះ តើពួកគេបានធ្វើការសាកល្បង [...]

អត់​មាន​ដៃ តែ​អាច​បាញ់​ព្រួយ​ចំងាយ​ជាង​២០០ម៉ែត្រ ចំ​គោល​ដៅ

នៅសហរដ្ឋអាមេរិក លោក ម៉ាត ស្ទូចមេន (Matt Stutzman) បានចាប់កំណើតមក យ៉ាងអភ័ព ដោយគ្មានដៃទាំងទ្វេរ មកជាមួយទេ។ ប៉ុន្តែផ្ទុយពីធម្មជាតិឥតមេត្តា លោកបានខិតខំរៀនបាញ់ស្នារ ធ្នូរ ឬព្រួញ ដោយប្រើជើង យ៉ាងស្ទាត់ជំនាញ តាំងពីលោកនៅជាកុមារ រហូតបានក្លាយជា សមាជិកដ៏សំខាន់ម្នាក់ នៅក្នុងក្រុមជម្រើសជាតិអាមេរិក ខាងបាញ់ព្រួញនេះ ទៀតផង។

ត្រឹមតែប៉ុណ្ណេះ នៅមិនទាន់សមល្មមនៅឡើយទេ សម្រាប់លោក ស្ទូចមេន។ ប៉ុន្តែលោក ថែមទាំងបានបំបែកឯកត្តកម្ម ខាង​ការបាញ់ព្រួញ ចំគោលដៅល្អ ដែលមានចំងាយដល់ទៅ ២១០ម៉ែត្រ បង្កើតភាពកោតស្ងប់ស្ងែង មិនតិចឡើយ នៅ​ក្នុង​ពិភពលោក។

និយាយឲ្យស៊ីជម្រៅ ជើងទាំងគូរបស់លោក បានក្លាយជាអវៈយវៈជំនួសដៃ ដោយលោកបានប្រើវា យកមកបាញ់ធ្នូរ ព្រួញ ឬយកមកចាប់ចំណីអ្វីផ្សេង ដាក់បញ្ចូលមាត់។ ដូចនៅក្នុងវីដេអូខាងលើ លោក ស្ទូចមេន អង្គុយនៅលើកៅអី ហើយ​បាន​ប្រើជើងម្ខាង ដើម្បីទាញដងធ្នូរ ជាមួយនឹងប្រដាប់ទាញមួយទៀត ដែលលោកគាបជាប់ [...]

ស្ត្រី​​សុដន់​​«​​យក្ស» ប្រចាំ​​ឆ្នាំ​​២០១៥ (vdo&pic)

ស្ត្រី​​សុដន់​​«​​យក្ស» ប្រចាំ​​ឆ្នាំ​​២០១៥ (vdo&pic)

ក្នុង​ជីវិត មនុស្ស​ត្រូវ​ការ​ក្ដី​សុបិន្ដ​ខុសៗ​គ្នា។ តែ​ក្ដី​សុបិន្ដ​របស់​នាង ម៉េរ៉ា ហៀល ដែល​គេ​ស្គាល់​ឈ្មោះ​ក្រៅ​របស់​នាង បេសាញ (Beshine) ជាតិ​អាល្លឺម៉ង់ មាន​លក្ខណៈ​ពិសេស និង​បង្ក​ឲ្យ​អ្នក​ផង​ជ្រួល​ជ្រើម​ជាង​គេ។ នោះ ក៏​ព្រោះ​តែ​សុដន់​របស់​នាង មាន​ទំហំ​ដ៏​ធំ​មហិមា​ជាងគេ​ក្នុង​ពិភពលោក។

ជា​ការ​ពិត​ហើយ សុដន់​ទាំង​គូរ មិន​មែន​ជា​សុដន់​តាម​ធម្មជាតិ​នោះ​ទេ។ តែ​វា​មាន​ទងន់ ១៨​គីឡូក្រាម (មួយ​ចំហៀង​៩​គីឡូ​ក្រាម) ហើយ​តម្រូវ​ឲ្យ​មាន​អាវ​ទ្រនាប់​ទំហំ​ដល់​ទៅ ១៣៥L ខ្នាត​អាវ​អាមេរិកាំង ឬ​៨៥Z ខ្នាត​អាវ​នៅ​ស្រុក​ខ្មែរ​យើង។ ក្នុង​សុដន់​ទាំង​ពីរ មាន​ផ្ទុក​សារជាតិ​រាវ​ប្រមាណ​ជា១០​លីត្រ ដើម្បី​បង្ក​ឲ្យ​មាន​ទំហំ​រហូត​ដល់​ប៉ុណ្ណេះ។

មិនមែនតែសៀវភៅឯកត្តកម្មពិភពលោកទេ ដែលបានទទួលស្គាល់រូបនាង តែនៅតាមបណ្ដាញសង្គមវិញ ក៏នាងមានឈ្មោះល្បីរួចជាស្រេចដែរ។ គ្រាន់តែនៅលើទំព័រទ្វីសធើរ [...]

ឆ្កែ​ដែល​ធំ​ជាង​គេក្នុង​លោក​ បាន​ស្លាប់​ហើយ... (vdo)

សារព័ត៌មាន Kalamazoo Gazette ក្នុងរដ្ឋ មីឈីហ្គែន (ភាគខាងជើងអាមេរិក) បានរាយការណ៍កាលពីថ្ងៃ​សុក្រទី១២ ខែកញ្ញានេះថា ពូជឆ្កែដែលធំជាងគេក្នុងពិភពលោក មានទំងន់៧៩គីឡូក្រាម សម្បុងពណ៌​ត្នោតចាស់ កំពស់១,១០ម៉ែត្រ បើវាឈរជើងបួន ឬកំពស់នឹងឡើងទ្វេជាពីរ បើវាឈរជើងពីរខាងក្រោយ បានស្លាប់់ដោយភាព«ជរា»ខ្លាំង របស់វា។

ម្ចាស់របស់វា បានថ្លែងរៀបរាប់ថា ហ្សីស (Zeus) បានស្លាប់កាលពីសប្ដាហ៍កន្លងទៅ ដោយបន្សល់ទុក​នូវ​ភាពសោកសោយ ដល់លោកយ៉ាងខ្លាំងក្រៃលែង។ លោកថា បើសិនជា ហ្សីស មិនមានរឿងអ្វីកើតឡើងទេ វានឹងត្រូវធ្វើខួបអាយុ៦ឆ្នាំ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែជីវិតនៅលើលោកយើងនេះ មិនទៀងឡើយ ...

ម្ចាស់របស់ ហ្សីស បានរំលឹកប្រាប់អ្នកសារព័ត៌មាន ពីអនុស្សាវរីយ៍របស់លោក ជាមួយ ហ្សីស ជាពិសេស​នៅពេលដែលលោកបណ្ដើរ ហ្សីស នៅតាមដងផ្លូវ ហើយអ្នកផងតែងដណ្ដឹងសួរលោក របៀបចំអន់ដាក់ ហ្សីស ថា «តើវាជាឆ្កែ ឬវាជាសេះ?»៕