Posts tagged as "Miss"

ស្រីស្រស់ជាតិភូមា នាង ម៉ៃ ម៉ាតណូអេ (May Myat Noe) ត្រូវបានជាប់ជាបវរកញ្ញា«អាស៊ីប៉ាស៊ីភិក» កាល​ពីខែឧសភាកន្លងទៅនេះ នៅក្នុងពិធីជ្រើសរើសដ៏ពិសេសមួយ នារដ្ឋធានី សេអ៊ូល ប្រទេស កូរ៉េខាងត្បូង។ ប៉ុន្តែបន្ដិចក្រោយមក ស្រីអាយុ១៨ឆ្នាំ ដែលជាប់ឈ្មោះ ថាស្អាតជាងគេនៅតំបន់អាស៊ីខាងកើតរូបនេះ បាន​ធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំង ទៅដល់គណៈកម្មការជ្រើសរើសបវរកញ្ញា ដែលជាអ្នកសម្រេចចិត្ត​ឲ្យនាង​បាន​ទទួលតំណែង។

ក្រោយមកទៀត គណៈកម្មការបវរកញ្ញានេះ ក៏បានទទួលយកមកឲ្យនាង ម៉ៃ នូវកិច្ចសន្យាចម្រៀង និង​ការ​សម្ដែង​ជា​ច្រើន ហើយពួកគេចង់ឲ្យមានការផ្លាស់ប្ដូរខ្លះៗ ទៅលើរូបរាងរបស់នា។

លោក ដេវិដ គីម (David Kim) អ្នកទទួលបន្ទុកខាងផ្ដល់ព័ត៌មាន របស់គណៈកម្មការ បានថ្លែងថា៖ «យើង​គិតថា នាងគួរតែស្អាតឲ្យបានខ្លាំងជាងនេះ។ អញ្ចឹងហើយ ទើបពេលនាងបានមកដល់ យើងបានបញ្ជូន​នាងទៅកាន់មន្ទីរពេទ្យ ដើម្បីបន្ថែមទំហំសុដន្ដ។»

«តែ គឺនៅពេលនោះហើយ ដែលបញ្ហាបានកើតឡើង» លោក គីម បានបន្ថែម។

តាមគម្រោង នាង ម៉ៃ ដែលអមដំណើរដោយម្ដាយនោះផង បានធ្វើដំណើរទៅកាន់រដ្ឋធានី សេអ៊ូល សម្រាប់​រយៈពេល តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ រយៈពេលនេះ បានអូសបន្លាយរហូតជាង ៣ខែ ជាមួយនឹងការចំណាយយ៉ាងសម្បើម។ គណៈកម្មការបវរកញ្ញាបានប្រកាសទៀតថា «នាង​ ម៉ៃ បានកុហក ហើយមិនដែលគោរពគណៈកម្មការ ប្រធានគណៈកម្មការ អ្នកចាត់ចែង ឬក៏អ្នកគាំទ្ររបស់នាងនោះទេ»។

ស្ងាត់បាត់ សូន្យឈឹងតែម្ដង!

ដោយសារតែហេតុនេះ ទើបនាងត្រូវបានទម្លាក់ចេញ ពីតំណែង។ គណៈកម្មការបវរកញ្ញា បានកំណត់​ឲ្យ​នាង​ប្រគល់ម្កុដ ត្រឡប់មកវិញ។ ហើយសំបុត្រយន្ដហោះមួយ ក៏ត្រូវបានទិញឲ្យនាង ដើម្បីឲ្យនាងបាន​ត្រឡប់​មក​រដ្ឋធានីរ៉ង់ហ្គូន ប្រទេសភូមាវិញដែរ។ ការកំណត់របស់គណៈកម្មការ និងសំបុត្រយន្ដហោះ ចេះ​តែមាន​និង​ត្រៀម​ឲ្យនាង តែគេមិនដែលឃើញនាង បានជិះនៅលើជើងយន្ដហោះ ដែលគេកំណត់ឲ្យ​នាង​ត្រឡប់​ទៅ​ប្រទេស​វិញ សូម្បីតែស្រមោលឡើយ។

ទស្សនាវដ្ដីក្នុងស្រុកមួយ របស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា អតីតរាជនីសម្ផស្សជាតិភូមារូបនេះ បានឡើងយន្ដហោះត្រឡប់ទៅប្រទេសវិញ តាំងពីប៉ុន្មានថ្ងៃមុននេះម្លេះ។ ចាប់ពីពេលនោះមក គេមិន​ទទួល​ដំណឹងអ្វីសោះតែម្ដង ពីស្រីស្រង់រូបនេះ។ នាង ម៉ៃ បានគេចខ្លួនបាត់មែន តែនាងមានទៅជាមួយ នូវ​ម្កុដ​ពេជ្រ​​បរវកញ្ញា ដែលមានតម្លៃដល់ទៅ ១សែន៥ម៉ឺនដុល្លារ៕

បវរកញ្ញា អាស៊ីប៉ាស៊ីភិក រត់​គេច​ខ្លួន​បាត់... តែ​មាន​ម្កុដ​ពេជ្រ​ទៅ​ជា​មួយ !
លុចស៊ី ម៉ាក ជាប់​ជា​បវរកញ្ញា​​នៃ​សហគមន៍​ខ្មែរ​២០១៤​នៅ​បារាំង (vdo)

លុចស៊ី ម៉ាក ជាប់​ជា​បវរកញ្ញា​​នៃ​សហគមន៍​ខ្មែរ​២០១៤​នៅ​បារាំង (vdo)

ម្កុដពេជ្របវរកញ្ញា​នៃសហគមន៍ខ្មែរ ប្រចាំប្រទេសបារាំង ឆ្នាំ២០១៤ ត្រូវបានប្រគល់ ទៅឲ្យកញ្ញាដ៏ស្រស់ប្រិមប្រិយ៍​ម្នាក់ឈ្មោះ លុចស៊ី ម៉ាក (Lucie MAK) អាយុ១៨ឆ្នាំ។ នាងលុចស៊ី ត្រូវបានប្រកាសជាប់​ជា​បវរកញ្ញាខ្មែរនេះ កាលពី​ម៉ោងប្រមាណជា០១ យប់រំលងកណ្ដាលអាធ្រាត នៃថ្ងៃសៅរ៍ចូលមកថ្ងៃអាទិត្យទី២២ [...]

បវរកញ្ញា​បារាំង​២០១៤ ជា​យុវតី ផ្ល័រ៉ា  កូគេរ៉េ មក​ពី​ក្រុង​អ័រឡេអង់

បវរកញ្ញា​បារាំង​២០១៤ ជា​យុវតី ផ្ល័រ៉ា កូគេរ៉េ មក​ពី​ក្រុង​អ័រឡេអង់

ម្កុដពេជ្របវរកញ្ញាបារាំង ឆ្នាំ២០១៤ ត្រូវបានធ្លាក់ទៅ នាងផ្ល័រ៉ា  កូគេរ៉េ (Flora Coquere) អាយុ១៩ឆ្នាំ មកពីក្រុង អ័រឡេអង់ (Orléan) ផ្នែកកណ្ដាលនៃប្រទេសបារាំង ខាងត្បូងនៃទីក្រុងប៉ារីស។ នាងផ្ល័រ៉ា ត្រូវបានប្រកាសជាប់​ជា​បវរកញ្ញា កាលពីពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០១៣ [...]

បវរកញ្ញា​វេណេហ្សុយអេឡា ជាប់​ជា​បវរ​កញ្ញា​ចក្រវាឡ​២០១៣ (Pic)

បវរកញ្ញា​វេណេហ្សុយអេឡា ជាប់​ជា​បវរ​កញ្ញា​ចក្រវាឡ​២០១៣ (Pic)

តំណែងជាបវរកញ្ញាចក្រវាឡ លើកពី៦២ឆ្នាំ២០១៣នេះ បានធ្លាក់ទៅលើនាងបវរញ្ញាមកពីប្រទេស វេណេហ្សុយអេឡា នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ (Gabriela Isler) នៅក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍ទី ០៩ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ នៅទីក្រុង​​ម៉ូស្គូ ដែលទើបនឹងទទួលរៀបចំការប្រកួតនេះជាលើកដំបូង។

លួច​យក​«រូប​ថត​ស្រាត» ពី​កំព្យូទ័រ​ស្រី​ស្អាត​ក្មេងៗ ដើម្បី​ទុក​គម្រាម

លួច​យក​«រូប​ថត​ស្រាត» ពី​កំព្យូទ័រ​ស្រី​ស្អាត​ក្មេងៗ ដើម្បី​ទុក​គម្រាម

និស្សិតអាមេរិកាំងមួយរូប ដែលបានចូលទៅលួចរូបថតស្រាត របស់ស្រីៗស្រស់ក្មេងស្អាតៗ នៅក្នុងម៉ាស៊ីនកំព្យូទ័ររបស់​ពួកនាង ដើម្បីរៀបគម្រោងចង់បរិហាកេរ្ត៍ ទៅថ្ងៃក្រោយនោះ នឹងបង្ហាញមុខនៅចំពោះចៅក្រម នៃតុលាការក្រុង​ឡូសអេនជឺឡេស នៅថ្ងៃចន្ទទី០៤ខែវិច្ឆិកានេះ។ ជាសំនុំរឿង [...]