Posts tagged as "Dy Saveth"

ខ្សែភាពយន្ត «ដំណេកមាស Le sommeil d’or» របស់ ដាវី ជូ

ខ្សែភាពយន្ត «ដំណេកមាស Le sommeil d’or» របស់ ដាវី ជូ

វិស័យភាយន្តខ្មែរ បានស្គាល់នូវសម័យកាល ដ៏រុងរឿងពិតប្រាកដមួយ កាលពីទស្សវតន៍ឆ្នាំ៦០។ ខ្សែ​ភាពយន្ត​ប្រមាណ ជា៤០០ភាពយន្ដ ត្រូវបានផលិត និងដាក់បញ្ចាំងនៅតាមរោង ដើម្បីកំដរអារម្មណ៍ដល់​ទស្សនិកជន​ ដែល​ចូលចិត្ត​នូវ ភាពយន្ត ដែលមានច្រើនប្រភេទ ដូចយ៉ាង ប្រភេទមនោសញ្ចេតនា រឺ តាមបែប​ព្រេង​កថា​នានា។ ប៉ុន្តែ​ភាព​សម្បូរបែប នៃស្នាដៃរស្រមើស្រមៃបង្កើតថ្មីទាំងនោះ បានបញ្ចប់ទៅវិញយ៉ាងលឿន​នៅឆ្នាំ​១៩៧៥ នៅ​ពេល​ពួកខ្មែរក្រហម​បានឡើង មកកាន់អំណាច ដោយបានបិតទ្វាជិតឈឹង នៃសិល្បៈ​ដ៏​វិសេស​វិសាល​នេះ និង​ថែមទាំងបានសម្លាប់រង្គាល នូវបណ្ដាអ្នក សិល្បៈករមួយចំនួនធំ ដូចគ្នាទៅនឹងការ​កំទេច​ចោល​ដល់​ឬស​គល់ នូវ​ក្តី​ស្រមៃ​របស់ប្រជាជាតិទាំងមូល។ មានតែស្នាដៃ តែបន្ដិចបន្តួចប៉ណ្ណោះ ដែល​បាន​រួច​ផុត​ពី​ការ​បំផ្លិច​បំផ្លាញ របស់របបផ្តាច់ការនេះ។

លោក ដាវី ជូ ជាសមិទ្ធិករមានសញ្ជាតិបារាំង ដើមកំណើតខ្មែរ កើតនៅឆ្នាំ១៩៨៣។ នៅពេលចាប់ថតខ្សែ​ភាពយន្ដ​នេះ [...]

ស្រុកខ្មែរ នេះហើយខ្ញុំ (Cambodge, Me voici)៖ រូបភាព និងវីដេអូជាចំណងដៃ

ស្រុកខ្មែរ នេះហើយខ្ញុំ (Cambodge, Me voici)៖ រូបភាព និងវីដេអូជាចំណងដៃ

ក្រោយការឧបត្ថម្ភពីសំណាក់ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជាពិសេសពីវិទ្យាស្ថានបារាំង (អតីតមជ្ឈមណ្ឌលវប្បធម៌ បារាំង) នៅទីក្រុងភ្នំពេញ ល្ខោនមួយដែលនិពន្ធ និងដឹកនាំសំដែង ដោយលោក ហ្សង់ បាទីស ហ្វូ ជាជនជាតិបារាំង ដើមកំណើតខ្មែរ បានសំរេចចេញជារូបរាងឡើង កាលពីថ្ងៃទី០៨ - ០៩ ខែកញ្ញាកន្លងមកនេះ។ ជាការសំដែងមួយ ដែល ស្ថិតក្នុងក្រមខ័ណ្ឌ នៃមហោស្រពល្ខោន ដែលបានធ្វើកាល ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥កញ្ញាឆ្នាំ២០១២នេះ នៅរោងល្ខោន ចេនឡាទីក្រុងភ្នំពេញ។

សូមបញ្ជាក់ថា ល្ខោន «ស្រុកខ្មែរ នេះហើយខ្ញុំ» របស់លោកហ្សង់បាទីស ហ្វូ នេះ មានកត្តិយសទទួលបានតារាភាពយន្ដ ជើងចាស់មួយរូប មករួមសំដែងជាមួយ គឺលោកស្រី ឌី សាវេត។ អ្នកយកពត៌មានរបស់ទស្សនវដ្ដីមនោរម្យព័ងអាំងហ្វូ មានភ័ពសំណាង បានចុះទៅទស្សនាផ្ទាល់ នូវផ្ទាំងទស្សនីយភាពដ៏កំរមិនដែលមានពីមុន នៅកម្ពុជានេះ ហើយបានថត យករូបភាពមួយចំនួន។ សូមអញ្ជើញ លោកអ្នក ទស្សនាកំរងរូបភាពថតនៅក្នុងពេលសំដែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...