Posts tagged as "Cinéma"

យក​យាន្ដ​អវកាស​ក្នុង​ភាពយន្ដ​អាមេរិក មក​សង់​ជា​អាគារ​ក្រុមហ៊ុន​

ជារឿងដែលកម្រមាន ព្រោះមនុស្សម្នាក់ ដែលមានអារម្មណ៍ឈ្លក់ នឹងរឿងភាគ ស្ដាត្រេក របស់អាមេរិក បានទប់ជើង​មិន​នឹង រហូតចង់ធ្វើរឿងនេះ ឲ្យទៅជាការពិត។ នេះជាករណីនាយកសហគ្រាស ជាតិចិនមួយរូប ដែលបានសម្រេចចិត្ត​ចំណាយ​ប្រាករាប់លាន ដើម្បីសាងសង់យាន្ដអវកាសមួយ នៅលើដី សម្រាប់ជាទីស្នាក់ការ របស់ក្រុមហ៊ុនខ្លួន។

គេហទំព័រ «Mashable» បានធ្វើសេចក្ដីរាយការណ៍ឲ្យដឹងថា យាន្ដអវកាសលើដី បានក្លាយជាទីស្នាក់ការធំ ក្នុងទីក្រុង ហ្វូចូវ (Fuzhou ភាគខាងកើតប្រទេសចិន) របស់ក្រុមហ៊ុន «NetDragon» ដែលមានជំនាញខាង អភិវឌ្ឍន៍ហ្គេម នៅតាម​អន្តរបណ្ដាញ និងកម្មវិធីកំព្យូទ័រ។ ការដ្ឋាន បានចាប់ផ្ដើមសាងសង់ដំបូង នៅក្នុងឆ្នាំ២០០៨ ហើយបានបញ្ចប់ទៅ នៅ​បួន​ឆ្នាំក្រោយមក និងបានចំណាយប្រាក់ ប្រមាណជា ១៦៩លានដុល្លា ត្រូវជា ១៤៣លានអ៊ឺរ៉ូ។

ដើម្បីឲ្យបុគ្គលិក កាន់តែមានអារម្មណ៍ ថាពួកគេធ្វើការ ក្នុងយាន្ដអាវកាសនោះ ទ្វាបិទបើកជាស្វ័យប្រវត្តិជាច្រើន [...]

ភាពយន្ដ​«Police Story: Lockdown» របស់​ឈិនឡុង ចេញ​ស្ពត​ពាណិជ្ជកម្ម

នេះជាវគ្គថ្មី នៃភាពយន្ដ «Police Story» ដែលមានចំណងជើងបន្ថែមថា «Lockdown» សម្ដែងជាថ្មី ដោយតារាពូកែ​ខាង​ក្បាច់គុន និងកំប្លែង លោក ឈិន ឡុង។ ភាពយន្ដបានចាប់ផ្ដើមនិយាយ ពីជីវិតរបស់នាយនគរបាល លោក ជុង វេន (Zhong Wen) សម្ដែងដោយលោក ឈិន ឡុង ដែលសាច់រឿងបានបង្ហាញថា នាយនគរបាលរូបនេះ បានបូជា​នូវអ្វីៗ​ទាំង​អស់ ដើម្បីគ្រួសាររបស់ខ្លួន ជាពិសេសកូនស្រីរបស់លោក នាងកញ្ញា ម៉ី សំដែងដោយនាង ជិន ធៀន (Jing Tian)។

ប៉ុន្តែ នៅពេលដែលលោក វេន (ឈិន ឡុង) ចង់មកនៅក្បែរកូនរបស់លោកវិញ នៅពេលនោះរឿងហេតុ បានកើតឡើង យ៉ាងរហ័សបំផុត។ នាង ម៉ី បានបង្ហាញទៅឪពុកខ្លួន នូវគូដណ្ដឹងរបស់នាង ឈ្មោះ វូ ជៀង (Wu Jiang) សំដែងដោយ លីវ យី (Liu Ye) ដែលជាម្ចាស់រង្គសាលមួយ។ ប៉ុន្តែយុវជន វូ ជៀង មានគម្រោងការមួយទៀត។

យុវជននេះ បានត្រៀមរួចជាស្រេច ក្នុងការចាប់លោក ជុង វេន នាង ម៉ី និងភ្ញៀវដទៃទៀត នៅក្នុងរង្គសាល ដើម្បីធ្វើជា​ចំណាប់​ខ្មាំង... [...]

ឈិន ឡុង បដិសេធ​ពី​ដំណឹង​ថា «លោក​ស្លាប់»

ឈិន ឡុង បដិសេធ​ពី​ដំណឹង​ថា «លោក​ស្លាប់»

លោក ជេកឃី ឆាន់ ឬ ឈិន ឡុង ជាកំពូលតារាល្បីឈ្មោះ ដំបូងគេបំផុតហើយ ដែលបានក្លាយ ជាជនរងគ្រោះ ទាក់ទង​នឹង​ដំណឹង «មរណភាព»របស់លោក។ ទល់នឹងដំណឹង ដែលមិនបានធ្វើឲ្យ ទាំងអ្នកគាំទ្រ ទាំងតារាផ្ទាល់ មិនសប្បាយ​ចិត្ត​នោះ លោក ឈិន ឡុង ចាំបាច់ត្រូវចេញមកបកស្រាយ និងបដិសេធភ្លាមៗ ថាលោកនៅរស់ និងមានសុខភាពល្អ​ជា​ធម្មតា​ទេ។

អ្នកដែលបានផ្សាយដំណឹងនេះ មុនគេ កាលពីថ្ងៃសុក្រសប្ដាហ៍មុន គឹគេហទំព័រ cnminformativo.com ដែលបាន​អះ​អាង​ថា​ លោក ឈិន ឡុង បានស្លាប់ហើយ ដោយសាររោគគាំងបេះដូង។ គេហទំព័របានយករូបថតមួយសន្លឹក បង្ហាញពី​មរណភាព​របស់​តារាល្បី មកចុះផ្សាយ ដោយបានបង្ហាញថា គឺពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ NBC ជាអ្នកបញ្ចេញ​ដំណឹង​នេះ។ មិន​ត្រឹម​តែប៉ុណ្ណឹង ដើម្បីឲ្យដំណឹង កាន់តែមានភាពជាក់លាក់ កាន់តែខ្លាំងនោះ គេថែមទាំងបានបង្កើត ដំណឹង​មួយ​ទៀត បង្ហាញ​ថា គឺភរិយាលោក ឈិន ឡុង អ្នកស្រី លីន ហ្វេងចាវ (Lin Fengjiao) ជា អះអាងបន្ថែមទៀត [...]

នាង Heidi Klum ស្រាត​ថត​ចម្រៀង​ឲ្យ Sia

តារាសម្ដែង និងបង្ហាញម៉ូដ កូនកាត់ អាមេរិក-អាល្លឺម៉ង់ នាង ហីឌី គ្លូម (Heidi Klum ) បានចេញមកបង្ហាញខ្លួន យ៉ាង​រោល​រាល នៅក្នុងឈុតចម្រៀងថ្មី មានចំណងជើងថា «Fire Meet Gasoline» របស់អ្នកចម្រៀង Sia ដែលទើបនឹងបង្ហោះ ដាក់​ផ្សាយ​ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមេសានេះ។

បើទោះជា នាងមានអាយុ៤១ឆ្នាំ ហើយក៏ដោយ ប៉ុន្តែភាពស៊ិចស៊ី របស់នាង ហីឌី គ្លូន នៅតែមាន ជាពិសេស ក្នុងពេល​ដោះ​សម្លៀកបំពាក់ ថតឈុតដុតកម្ដៅ តារាសម្ដែង ប្រុសអាមេរិកម្នាក់ទៀត ឈ្មោះ ផេដ្រូ ប៉ាស្កាល (Pedro Pascal) ដែល​ល្បី​ឈ្មោះ ក្នុងភាពយន្ដរឿង Game of Thrones៕

ភាពយន្ដ «ពិភព​យុគសម័យ Jurassic» ចេញ​ផ្សាយ​វីដេអូ​ស្ពត

ចេញជាផ្លូវការហើយ ស្ពតផ្សាយពាណិជ្ជកម្ម នៃភាពយន្ដ ដែលមានជំនាញខាងសត្វដាយណូស៊័រ មានកំណើតទាំងពី រាប់សិបលានឆ្នាំមុន។ នេះជាខ្សែរភាពយន្ដថ្មី ដែលនឹងហៀបចេញបញ្ចាំង បន្ទាប់ពីភាពយន្ដវគ្គមុន Jurassic Park III, បានចេញបញ្ចាំង តាំងពី១៤ឆ្នាំ កន្លងមកហើយ។ វគ្គថ្មី មានចំណងជើងថា «ពិភពយុគសម័យ Jurassic» ឬ «Jurassic World»។

រូបភាពដំបូង នៃភាពយន្ដថ្មី ត្រូវបានដាក់បង្ហាញឲ្យសាធារណៈជនដឹង តាំងពីខែកុម្ភៈមកម្លេះ ប៉ុន្តែនៅពេលនោះ នៅមិន​ទាន់​ចេញផ្សាយ វីដេអូស្ពត នៅឡើយ។

វគ្គថ្មីនេះ ដឹកនាំថតដោយសមិទ្ធិករ លោក Colin Trevorrow នឹងត្រូវបកស្រាយ ដោយតួអង្គដ៏ល្បី ពីរូប គឺលោក Chris Pratt និងលោក Bryce Dallas Howard។ ចំណែកឯផលិតករ លោក Steven Spielberg ដែលធ្លាប់ជាសមិទ្ធិករ ដឹកនាំ​ថត​ភាពយន្ដដាយណូស៊័រនេះ នៅក្នុងពីរវគ្គដំបូង នឹងចេញមុខប្រកាសជាផ្លូវការ នូវការដាក់បញ្ចាំង តាមរោងភាពយន្ដនានា ពាសពេញពិភពលោក នាថ្ងៃ​ទី១២ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...