Posts tagged as "Animaux"

គូររូប និង​តែង​ជា​សត្វ ដើម្បី​បង្ហាញ​«សារ»​ការពារ​សត្វ​ព្រៃ និង​ព្រៃឈើ

គូររូប និង​តែង​ជា​សត្វ ដើម្បី​បង្ហាញ​«សារ»​ការពារ​សត្វ​ព្រៃ និង​ព្រៃឈើ

«មនុស្សពឹងផ្អែកទៅលើសត្វព្រៃ និងព្រៃឈើហ្នឹងឯង ប្រសិនបើគ្មានវា យើងក៏ពិបាករស់នៅដែរ» នេះជាការលើក​ឡើងរបស់ក្រុមយុវជន ដែលបានមកចូលរួមទិវាបរិស្ថានអន្តរជាតិ។ ដោយក្រុមយុវជនទាំងនោះ មានស្លៀកពាក់​ជា​តំណាងសត្វព្រៃ និងគូរូបដើម និងស្លឹកឈើនៅលើមុខ និងខ្លួន។


យុវជនរូបនេះ គូរមុខតែងខ្លួនហើយវា ធ្វើខ្លួនឲ្យដូចសត្វព្រៃ។ (រូបថត MONOROOM.info/ C.Nita)

បរិស្ថាន - មុនក្បួនដង្ហែរត្រៀមចេញដំណើរ ទៅក្រសួងបរិស្ថាន ដែលជាទីតាំងសំខាន់ នៃក្រុមអ្នកការពារ​ធនធាន​ធម្មជាតិហែរយកញតិទៅដាក់ ក្រុមអ្នកចូលដែលមានពាក់អាវយឺតពណ៌បៃតង ដោយមានអ្នកខ្លះគូរូបស្លឹកឈើ នៅ​លើមុខលើដៃ ដើម្បីបង្ហាញសារដែលពួកគេ បាននឹងកំពុងថែរក្សាបរិស្ថាន និងប្រាប់ដល់រដ្ឋាភិបាលថា គួរតែចាត់​វិធានការឱ្យតឹងរ៉ឹង [...]

រដ្ឋាភិបាល​ទទួល​ស្គាល់ តំបន់​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់

រដ្ឋាភិបាល​ទទួល​ស្គាល់ តំបន់​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់

តំបន់សហគមន៍ការពារធនធានធម្មជាតិ ជាង២ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅខេត្តរតនគិរី ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីតំបន់ទាំងនោះ ត្រូវបានគំរាមកំហែងដោយបទល្មើសព្រៃឈើ និងសត្វព្រៃ អស់រយៈពេលជាង១០ឆ្នាំ។

<
សត្វបក្សីព្រៃ ប្រភេទត្រយ៉ងយក្ស។ (រូបថត Birdlife International)

ធនធានធម្មជាតិ - សេចក្តីប្រកាសព័ត៌មាន របស់អង្គការបក្សីអន្តរជាតិកម្ពុជា (Birdlife International) និង PRCF កម្ពុជា កាល​ពីថ្ងៃសុក្រទី២៣ ខែឧសភា បានឲ្យដឹងថា ក្រសួងបរិស្ថានបានយល់ព្រមចុះហត្ថលេខា ទទួលស្គាល់ផ្ទៃ​ដីសហគមន៍​អូររ៉ៃ ដែលមានដី២.៦៨០ហិកតា នៃទំហំផ្ទៃដីសរុបប្រមាណជា២៥០.០០០ របស់ដែនជម្រកសត្វព្រៃ​លំផាត់ [...]

​ភ្លុក​ដំរី​៣​តោន​នៅ​ខេត្ត​ព្រះ​សីហនុ៖ មន្ត្រី​គយ​ចេញ​មក​បំភ្លឺ

​ភ្លុក​ដំរី​៣​តោន​នៅ​ខេត្ត​ព្រះ​សីហនុ៖ មន្ត្រី​គយ​ចេញ​មក​បំភ្លឺ

បន្ទាប់ពីមានការអូសបន្លាយពេលមួយរយៈមក ទីបំផុតមន្រ្តីគយខេត្តព្រះសីហនុ បានអះអាង ថាស្ថាប័នគយ​គ្មាន​បំណងលាក់លៀម ករណីចាប់បានភ្លុកដំរីទម្ងន់ជាងបីតោន ដែលឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុនោះទេ តែ​ដោយ​ត្រូវការពេលស៊ើបអង្កេត និងលក្ខណៈបច្ចេកទេសផងនោះ ទើបមិនមានការបកស្រាយលំអិតភ្លាមៗ​ក្រោយ​ការ​ចាប់ឃាត់ទុក នូវភ្លុកដំរីល្មើសទាំងនេះ។


ភ្លុកដំរី ដែលកម្ពុជាចាប់បាន នៅក្រុងព្រះសីហនុ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត AFP)

បទល្មើស - ក្នុងសន្និសីទការសែតមួយនៅសាលប្រជុំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ដីអំពីប្រតិបត្តិការ​ចាប់​ភ្លុកដំរី ជាង ៣តោន នៅថ្ងៃទី២២ ខែឧសភា នេះ លោក គិន លី ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ [...]

កម្រង​វីដេអូ​រំជួល​ចិត្ត៖ សត្វ​ដំរី​សង្គ្រោះ​កូន​តូច​របស់​វា (vdo)

កម្រង​វីដេអូ​រំជួល​ចិត្ត៖ សត្វ​ដំរី​សង្គ្រោះ​កូន​តូច​របស់​វា (vdo)

ការជួយសង្គ្រោះកូនរបស់សត្វដំរី តែងត្រូវបានធ្វើឡើងយ៉ាងពិសេស ទៅតាមធម្មជាតិរបស់វា និងគួរឲ្យរំជួលចិត្ត រហូតដល់ក្រុម អ្នកទេសចរណ៍ ឬអ្នកថតភាពយន្ដឯកសារជាច្រើន ទ្រាំមិនបាននឹងមិនផ្តិតយករូបភាពទាំងនោះ មកផ្សព្វផ្សាយបន្ត។ នៅក្នុង​វីដេអូខាងក្រោម លោកអ្នកនឹងឃើញពីមេត្តាធម៌របស់ម្ដាយ មកលើកូន បើសូម្បីតែជា​សត្វដំរី។ ប៉ុន្តែការជួយសង្គ្រោះខ្លះ មិនត្រឹម​តែម្ដាយប៉ុណ្ណោះទេ ត្រូវបានដំរីផ្សេងទៀតមកជួយទៀតផង។


ដំរីរួមគ្នាជួយសង្គ្រោះកូនដំរី ពីចរន្ដទឹក។ (រូបថតផ្តិតពីវីដេអូ)

នាទីសត្វ - វីដេអូទីមួយ ដែលលោកអ្នកនឹងទស្សនាខាងក្រោមនេះ ថតដោយអ្នកទេសចរណ៍មួយរូប នៅ​ប្រទេស​កេនយ៉ា ភាគកណ្ដាលនៃទ្វីបអាហ្វ្រិក នៅក្រោយពេលដែលមានភ្លៀងធ្លាក់យ៉ាងជោគជាំមួយ។ ទឹកស្ទឹង អ៊ីវ៉ាសូ នៀរ៉ូ [...]

ចាប់​បាន​ភ្លុក​ដំរី​៣​តោន ក្នុង​កុងទឺន័រ​ដាក់​សណ្ដែក នា​ផែ​ក្រុង​ព្រះ​សីហនុ

ចាប់​បាន​ភ្លុក​ដំរី​៣​តោន ក្នុង​កុងទឺន័រ​ដាក់​សណ្ដែក នា​ផែ​ក្រុង​ព្រះ​សីហនុ

ភ្លុកដំរីទម្ងន់ប្រមាណជាជាង៣តោន ដែលដាក់លាក់ក្នុងកុងទឺន័រផ្ទុកសណ្ដែក ត្រូវបានចាប់ឃាត់ទុក ដោយ​អាជ្ញាធរ​គយកម្ពុជា នាកំពង់ផែក្រុងព្រះសីហនុ។ ជាបរិមាណ ដ៏ធំសម្បើមួយ ដែលប្រទេសកម្ពុជាទើបនឹង​ជួប​ប្រទះ​ជាលើក​ដំបូង។


ភ្លុកដំរី ដែលអាជ្ញាធរប្រទេសឆាត ក្នុងទ្វីបអាហ្វ្រិកចាប់បាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត AFP)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
----------------------

រត់ភ្លុកដំរី - លោក ប៊ុន ជីវ ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ និង​គ្រប់គ្រង​ទទួលបន្ទុក​ផ្នែក​បង្ក្រាប​ នៃ​សាខា​គយ​កំពង់ផែ​អន្តរជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...