Posts tagged as "Crime"

បារាំង៖ គ្រូ​មតេយ្យ​មួយ​រូប ត្រូវ​បាន​ម្ដាយ​កូន​សិស្ស​ខ្លួនឯង ចាក់​សម្លាប់

បារាំង៖ គ្រូ​មតេយ្យ​មួយ​រូប ត្រូវ​បាន​ម្ដាយ​កូន​សិស្ស​ខ្លួនឯង ចាក់​សម្លាប់

អ្នកគ្រូបង្ហាត់បង្ហាញ នៅក្នុងសាលាមតេយ្យមួយរូប អាយុ៣៤ឆ្នាំ ត្រូវបានចាក់សម្លាប់ ដោយម្ដាយរបស់​កូនសិស្ស​ខ្លួនឯង នៅព្រឹកថ្ងៃសុក្រទី៤ កក្កដានេះ។ ហេតុការណ៍ ដែលបានកើតឡើង នៅនឹងមុខកុមារជាច្រើននាក់ បង្កឲ្យ​មានភាពតក់ស្លុកនោះ បានធ្វើឲ្យអ្នកគ្រូរងគ្រោះបានស្លាប់ភ្លាម បើទោះជាអ្នកជួយសង្គ្រោះ បានខិតខំជួយដាស់​ធ្វើ​ចលនាបេះដូងឡើងវិញ យ៉ាងណាក៏ដោយ។


សាលាបថមសិក្សា អេឌូអាដ៍ អ៊ែរីយ៉ូ នៃទីក្រុង អាល់ប៊ី នៃតំបន់ តាន ភាគខាងត្បូងនៃប្រទេសបារាំង។ (រូបថត AFP)

ឃាតកម្ម - លោកស្រី ក្លូដ ឌឺរ៉េន (Claude Derens) រដ្ឋអាជ្ញាប្រចាំទីក្រុង អាល់ប៊ី (Albi) នៃតំបន់ តាន់  (Tarn) ភាគ​ខាងត្បូងនៃប្រទេសបារាំង បានថ្លែងប្រាក់អ្នកសារព័ត៌មានថា៖ [...]

លាក់​កាំភ្លើង​ខ្លី​ក្នុង​ចន្លោះ​កំប៉េះ​គូថ ទុក​បាញ់​នគរបាល នៅ​អាមេរិក

លាក់​កាំភ្លើង​ខ្លី​ក្នុង​ចន្លោះ​កំប៉េះ​គូថ ទុក​បាញ់​នគរបាល នៅ​អាមេរិក

ជនសង្ស័យមួយរូប ត្រូវបានឃាត់ខ្លួន ដោយក្រុមនគរបាល់ទីក្រុង ដេនវ័រ (Denver) សហរដ្ឋអាមេរិក ទាក់ទងនឹង​សំនុំ​រឿងមួយ នៃការរំលោភលើច្បាប់ប្រើប្រាស់អាវុធ។ ប៉ុន្តែ នៅពេលមកដល់ស្នងការនគរបាល បើទោះជាបុរសនេះ ត្រូវ​បានឆែកឆេរយ៉ាងម៉ត់ចត់ មុននឹងឲ្យចូលទៅក្នុងការិយាល័យនគរបាលក៏ដោយ តែបុរសនេះ បានធ្វើឲ្យកង​កម្លាំង​នគរបាលជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀត ដោយបានដកយកកាំភ្លើងខ្លី ដ៏តូចមួយដើម ដែលគាត់បាន​លាក់​ទុក​នៅក្នុងកំប៉េះគូថ ចេញមក។


ប្រភេទអាវុធ រវ៉ុលវ៉ែ កាលីព ២៥ ដែលជនសង្ស័យលាក់ក្នុងចន្លោះកំប៉េះគូថ។ (រូបថតនគរបាល)

ពីនេះពីនោះ - កងកម្លាំងនគរបាល របស់ប្រទេសមហាអំណាចខ្លាំងជាងគេនៅលើពិភពលោក តែងបានជួបជា​ញឹក​ញាប់ នូវរឿងមិននឹកស្មានដល់ [...]

បារាំង៖ ទុក​កូន​តូច​នៅ​តែ​ឯង​ពេញ​មួយ​យប់ ដើម្បី​ទៅ​រាំ ជាប់​ទោស​១​ខែ

បារាំង៖ ទុក​កូន​តូច​នៅ​តែ​ឯង​ពេញ​មួយ​យប់ ដើម្បី​ទៅ​រាំ ជាប់​ទោស​១​ខែ

ថែរក្សាកូន - ហេតុការណ៍នេះ បានកើតឡើងតាំងពីខែកុម្ភៈកន្លងទៅ។ នៅមុនមួយថ្ងៃ នៃបុណ្យខួបកំណើត៣ឆ្នាំ កូនស្រីតូចនេះ ត្រូវបានទុកចោលឲ្យនៅក្នុងផ្ទះតែឯង ពេញមួយយប់នៅក្នុងផ្ទះរបស់ខ្លួន។ អ្នកជិតខាងបានស្ដាប់​លឺសម្លេងយំរបស់នាង ហើយបានរាយការណ៍ប្រាប់នគរបាល នៅវេលាម៉ោងប្រមាណជា៥ភ្លឺ។

នៅក្នុងសវនាការ ដែលបានធ្វើកាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក ម្ដាយវ័យ២២ឆ្នាំ ដែលគ្មានការងារធ្វើរូបនេះ បានទទួល​ស្គាល់កំហុសរបស់ខ្លួន។ រដ្ឋអាជ្ញាបារាំងប្រចាំតំបន់ បានស្នើឲ្យចៅក្រមដាក់ទោស យ៉ាងហោចក៏ពីរខែក្នុងពន្ធនាគារ ប៉ុន្តែត្រូវបានព្យួរ ដើម្បីជាការព្រមាន និង«រំលឹកនាងជាម្ដាយនេះ ពីអ្វីដែលជាកតព្វកិច្ចរបស់ខ្លួន ក្នុងនាម​អាណាព្យាបាល»។

រដ្ឋអាជ្ញាបានឲ្យដឹងទៀតថា៖ «នេះជាលើកទីមួយ ដែលនាងជាម្ដាយបានទុកកូនស្រីឲ្យនៅផ្ទះតែម្នាក់ឯង។ ហើយ​ក្រៅពីនេះ [...]

អាមេរិក៖ បណ្ដេញ​ចេញ​ពី​ហាង KFC ព្រោះ​«ខ្លាច​មុខ​បែប​នេះ»

អាមេរិក៖ បណ្ដេញ​ចេញ​ពី​ហាង KFC ព្រោះ​«ខ្លាច​មុខ​បែប​នេះ»

ដោយសារតែមានស្លាកស្នាម នៅលើផ្ទៃមុខ បន្ទាប់ពីរងគ្រោះដោយសារឆ្កែខាំនោះមក កុមារីអាយុ៣ឆ្នាំមួយរូប ត្រូវ​បាន​គេសុំឲ្យចាកចេញ ពីហាងលក់សាច់មាន់ពិសេស ក្នុងមូលហេតុព្រោះអាចធ្វើឲ្យភ្ញៀវដទៃទៀត មានការភ័យខ្លាច។ ហេតុការណ៍នេះ ជំរុញឲ្យឪពុកម្ដាយរបស់កុមារី បញ្ចេញប្រតិកម្ម ហើយអំពាវនាវឲ្យឈប់ចូលញ៉ាំ ក្នុងហាងលក់សាច់​មាន់បំពងនោះទៀត។


កុមារី វិតូរីយា។ (រូបថត ហ្វេសប៊ុក)

ការរើសអើង - «តើមានស្លាកស្នាមនៅលើផ្ទៃមុខ ធ្វើឲ្យអ្នកខ្លាចឬ?» នេះជាឃ្លាមួយ ដែលនាំការភ្ញាក់ផ្អើល ដល់​បណ្ដា​ជនអ្នកប្រើប្រាស់អាំងធើណែត បន្ទាប់ពីទំព័រហ្វេសប៊ុកមួយ ត្រូវបានបង្កើតឡើង ដោយឪពុកម្ដាយរបស់កុមារី។ ទើប​នឹងមានអាយុ៣ឆ្នាំ កុមារី  វិចតូរីយ៉ា (Victoria) [...]

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

ទារកទើបនឹងកើត និងទើបនឹងមានអាយុ៣ខែ បានស្លាប់កាលពីចុងសប្ដាហ៍នេះ នៅក្នុងមន្ទីរពេទ្យ ហេរ៉ូ (Hérault) នៃទីក្រុងម៉ុងពើលីយ៉េ (Montpellier) បន្ទាប់ពីត្រូវបានឪពុកម្ដាយរបស់ទារកនេះ ភ្លេចនិងទុកចោលជាង៤ម៉ោង នៅ ក្នុងរថយន្ដ កាលពីថ្ងៃព្រហស្បត្តិ៍មុន។


ជើងទារក (មិនមែនជាជើងរបស់ទារិការងគ្រោះនោះទេ)។ (រូបថត MONOROOM.info/ D.KEO)

ប្រហែស - ទារិកាដ៏កំសត់ ត្រូវបានទុកចោលច្រើងជាង៤ម៉ោងកន្លះ នៅក្នុងរថយន្ដមួយ ដែលចតនៅខាងមុខផ្ទះ​ឪពុកម្ដាយរបស់វា ស្ថិតក្នុងទីក្រុងតូចមួយ ផ្នែកខាងត្បូងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ របស់រដ្ឋអាជ្ញារង​បារាំង ប្រចាំតំបន់ លោក នីកូឡា ឌឺលើស្ស (Nicolas Deleuze)។

នៅក្នុងការស៊ើបសួរជំហានដំបូង បានឲ្យដឹងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...