Posts tagged as "Pa Nguon Teang"

«ការតវ៉ា​របស់​សិស្ស​បាក់ឌុប ជា​គំរូ​ល្អ​និង​ជា​ប្រយោជន៍​សង្គម»

«ការតវ៉ា​របស់​សិស្ស​បាក់ឌុប ជា​គំរូ​ល្អ​និង​ជា​ប្រយោជន៍​សង្គម»

លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាចាងហ្វាងវិទ្យុសម្លេងប្រជាធិបតេយ្យ «VOD» បានថ្លែងនៅក្នុងវីដេអូមួយ ដែលផ្សាយនៅលើបណ្ដាញសង្គម សាទរចំពោះការសម្រេចចិត្ត របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឆ្លើយតបជាវិជ្ជមាន ចំពោះការតវ៉ា នៃបណ្ដាសិស្សានុសិស្សមួយចំនួន។

អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយរូបនេះ បានហៅការសម្រេចរបស់ក្រសួង ថាជាការទទួលខុសត្រូវមួយ បើទោះជាការទម្លាក់កំហុស ទៅលើតែប្រព័ន្ធកំព្យូទ័រមួយមុខ មិនគ្រប់គ្រាន់​នោះ​ក៏ដោយ។ លោកថា ក្រសួងគួរសិក្សាទៅលើកំហុសឆ្គងរបស់មន្ត្រី ហើយអាចចាត់វិធានការ ទៅលើមន្ត្រីទាំងនោះ ព្រោះ «បើបណ្ដោយ ឲ្យមន្ត្រីប្រពឹត្តិ​ទង្វើខុសឆ្គងទាំងនោះ ចេះតែរួចខ្លួន នោះប្រទេសកម្ពុជា នៅតែមានវប្បធម៌ នីទណ្ឌភាព»។

លោក ប៉ា ងួនទៀង ដែលធ្លាប់ជាសាស្ត្រាចារ្យ​មួយរូបនោះ នៅបានសាទរ​ចំពោះ សិស្សានុសិស្ស ដែលហ៊ានងើបឡើងតវ៉ា [...]

ចៅក្រម​ស៊ើបសួរ​ចោទ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ និង​កោះ​ឲ្យ​ចូល​ខ្លួន

ចៅក្រម​ស៊ើបសួរ​ចោទ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ និង​កោះ​ឲ្យ​ចូល​ខ្លួន

ដីកាចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ របស់លោក អ៊ី ឋាវរៈ ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានី បានបង្គាប់មកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌​សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកំពុងមានវត្តមាន នៅឯសហរដ្ឋអាមេរិក ឲ្យចូលព្រះកាយ នៅព្រឹកថ្ងៃទី២៣ ខែឧសភា​ខាងមុខ នៅក្នុងសំនុំរឿងព្រហ្មទណ្ឌ លេខ៥៧៥០ ក្រោមបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

នៅក្នុងដីកានោះ ចៅក្រមស៊ើបសួរខាងលើ បានសរសេរ«ចោទប្រកាន់» ប្រឆាំងព្រះសង្ឃ ប៊ុនតិញ ពីបទ​«រំលោភ​ទំនុកចិត្ត» តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ នៅចុងបញ្ចប់ មានសរសេរព្រមានថា៖ «ក្នុងករណីមិនចូលខ្លួន តាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកា បង្គាប់​ឲ្យនាំខ្លួន»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាជនពាក់ព័ន្ធមួយអង្គ ពីក្នុងជនពាក់ព័ន្ធបីអង្គ/​រូប ដែលត្រូវលោក ពេជ្រ ស្រស់ ប្ដឹងទៅកាន់តុលាការ ដើម្បីអ្វីមួយ [...]

ភរិយា កែម ឡី ថា គុជ លី ជា​មនុស្ស​ដែល​​គេ​បញ្ជាឲ្យមកបំផ្លាញស្វាមី

ភរិយា កែម ឡី ថា គុជ លី ជា​មនុស្ស​ដែល​​គេ​បញ្ជាឲ្យមកបំផ្លាញស្វាមី

«លោក គុជ លី គឺជាមនុស្សដែលគេបញ្ជា ឲ្យមកបំផ្លាញ កេរ្ត៍ឈ្មោះនិងកិត្តិយស ស្វាមីរបស់នាងខ្ញុំ» នេះ ជាការសរសេរឡើង នៅលើបណ្ដាញសង្គម ដោយអ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី។ លោក កែម ឡី ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បី និងដែលត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ យ៉ាងសាហាវ ទាំង​កណ្ដាល​ថ្ងៃ នៅ​កណ្ដាលរាជធានីភ្នំពេញ ពោរពេញដោយ​​មនុស្ស​ច្រើន​កុះករ​ កាលពី​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។

គុជ លី ជានរណា?

ពីមុនមក មានមនុស្សតិចណាស់ ដែលស្គាល់លោក គុជ លី ដែលជាអ្នកគាំទ្រមួយរូប របស់គណបក្សសង្គ្រោះជាតិ។ តែនៅក្រោយពេល មានការប្រកាសបង្កើតគណបក្សថ្មីមួយ ដែលប៉ុនប៉ងយកឈ្មោះ និងរូបរបស់លោក កែម ឡី យកធ្វើជាឈ្មោះ និងរូបសញ្ញាសម្គាល់​គណបក្សរបស់ខ្លួននោះ ទើបអ្នកផងបានស្គាល់មុខ សហស្ថាបនិក របស់គណបក្សនេះ គឺមានលោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី និងលោក គុជ លី នេះផ្ទាល់តែម្ដង។ [...]

តុលាការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ព្រះសង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់

តុលាការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ព្រះសង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់

មន្ត្រីសង្គមស៊ីវិល​ទាំងបីអង្គ/នាក់ ដែលរងបណ្ដឹង«រំលោភទំនុកចិត្ត» របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា រួមមាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម - លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» នៅខណៈពេលដែលអ្នកទាំងបីអង្គ/នាក់ ធ្វើជាសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី កាលពីអំឡុងខែកក្កដា - សីហា និងខែតុលា ឆ្នាំ២០១៦។

ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីសង្គមស៊ីវិល ទាំងបីអង្គ/នាក់ខាងលើ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង សម្រេចចោទប្រកាន់ពីបទ «រំលោភទំនុកចិត្ត» តាមមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោយអង្គហេតុមួយចំនួន ដែលបានមកពី«ដើមបណ្ដឹង» និង«ការឲ្យដឹង»។ [...]

ក្រុម​អ្នក​រិះគន់​ភ្ជាប់​ការ​យក​ចិន​ជា​បង្អែក ទៅ​នឹង​របប​ប៉ុលពត

ក្រុម​អ្នក​រិះគន់​ភ្ជាប់​ការ​យក​ចិន​ជា​បង្អែក ទៅ​នឹង​របប​ប៉ុលពត

នយោបាយយកចិនជាបង្អែក របស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានទទួលរងនូវប្រតិកម្មខ្លាំងក្លា និងជាបន្តបន្ទាប់ ពីសំណាក់មន្ត្រី​គណបក្សប្រឆាំង និងអ្នកឃ្លាំមើលជាច្រើន។ ប្រតិកម្មទាំងនោះ បានពន្យល់ពីគុណវិបត្តិ នៃនយោបាយការបរទេសកម្ពុជា ដែលលំអៀងខ្លាំង ទៅរកចិន នាពេលនេះ ថាមានលក្ខណៈប្រហាក់ប្រហែល ទៅនឹងរបបវាលពិឃាត ប្រល័យពូជសាសន៍ខ្មែរក្រហម រវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩។

អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅក្រៅប្រទេស លោក អេង ឆៃអ៊ាង បានរៀបរាប់ឡើងថា បក្សកុម្មុយនីស្តចិន បានធ្វើជាខ្នងបង្អែក ក្នុងរបបខ្មែរក្រហម សំរាប់លោក ប៉ុល ពត ដឹកនាំប្រទេសកម្ពុជា។ លោក ឆៃអ៊ាង បន្តថា៖ «ពេលនោះ ប្រជាពលរដ្ឋខ្មែរទាំងមូល រស់ក្នុងភាពជាទាសករ ហើយប្រជាពលរដ្ឋខ្មែរ ប្រមាណពីរលាននាក់ ត្រូវរដ្ឋអំណាចខ្មែរក្រហមសម្លាប់»។

មេដឹកនាំបក្សប្រឆាំងរូបនេះ បានភ្ជាប់ករណីខាងលើ មករបបដឹកនាំកម្ពុជា សព្វថ្ងៃថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...