Posts tagged as "Denis Laurent"

កម្ពុជា៖ ផ្ដាសាយបក្សី​បាន​សម្លាប់​មនុស្ស​បួន​នាក់​ទៀត នៅ​ដើម​ឆ្នាំ​នេះ

កម្ពុជា៖ ផ្ដាសាយបក្សី​បាន​សម្លាប់​មនុស្ស​បួន​នាក់​ទៀត នៅ​ដើម​ឆ្នាំ​នេះ

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្រកាសពីករណីជម្ងឺផ្ដាសាយបក្សី ចំនួនបួនទៀត ថាត្រូវបានឆ្លងទៅលើមនុស្ស ដោយមេរោគ ប្រភេទ អា (A ឬ H5N1)។ ការបង្ការ និងការស្រាវជ្រាវបន្ត ពី​ជម្ងឺ​ផ្ដាសាយ ត្រូវបានធ្វើភ្លាមៗ ទៅលើបុគ្គលិកពេទ្យដែលមានទំនាក់ទំនងផ្ទាល់ ជាមួយអ្នកជំងឺទាំងនេះ។ រហូតមកទល់​ឥឡូវ​នេះ មិន​មានចំណោទណាផ្សេង ស្ដីពីការចម្លង ត្រូវបានគេរកឃើញពីការរុករកមេរោគ ឃើញលទ្ធផលជាវិជ្ជមាន​នោះទេ។


សត្វស្លាបសមុទ្រ។ MONOROOM.info Photo/ D.KEO

ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា កុមារខ្មែរពីរនាក់ ក្នុងនោះទារកម្នាក់អាយុ១៧ខែ និងក្មេងស្រីម្នាក់អាយុ ៩ឆ្នាំ បានស្លាប់នឹងជម្ងឺផ្ដាសាយបក្សីនេះ កាលពីថ្ងៃច័ន្ទ ដែលធ្វើអោយចំនួនអ្នកស្លាប់ បានកើនឡើងដល់ទៅបួននាក់ [...]

ថៃបានបង្ក្រាបរួចហើយ មេរោគបង្កជំងឺចំលែក អង់តេរ៉ូវីរុស EV-71

ថៃបានបង្ក្រាបរួចហើយ មេរោគបង្កជំងឺចំលែក អង់តេរ៉ូវីរុស EV-71

កាសែតប្រចាំថ្ងៃរបស់ថៃ បាងកកប៉ុស្ដិ៍ (Bangkok Post) បានរាយការណ៍ កាលពីថ្ងៃទី១០កក្កដានេះថា កុមារថៃប្រហែលជា ១២នាក់ បានធ្លាក់ខ្លួនឈឺនឹងជំងឺ «ជើង-ដៃ-មាត់» ក្នុងអំឡុងខែមិថុនានេះ តែមិនមានកុមារណាម្នាក់ មានវាសនាអាក្រក់ ដូចកុមារខ្មែរឡើយ។ លោកវេជ្ជបណ្ឌិត ផនថេប ស៊ិរិវ៉ាណារានសន (Pornthep Siriwanarangsan) ប្រធានផ្នែកឃ្លាំមើល រោគរាតត្បាត បាននិយាយប្រាប់កាសែតនេះថា «វាមានរោគសញ្ញាដូចគ្នា ទៅនឹងអ្វីដែលបានកើត ទៅលើកុមារនៅកម្ពុជា។ ដើម្បីការពារ កុំអោយមានការឆ្លង​ រវាងពីកុមារម្នាក់ ទៅកុមារម្នាក់ទៀត យើងត្រូវទុកអោយកុមារដែលមានជំងឺ នៅដាច់ដោយឡែកពី កុមារដែលគ្មានជំងឺ រហូតទាល់តែកុមារដែលឈឺ ជាសះស្បើយ។»

ក្រសួងសុខភាពសាធារណៈរបស់ថៃ បានប្រកាសអាសន្នទៅគ្រប់ ការិយាល័យសុខាភិបាល នៅតាមខេត្រខ័ណ្ឌនានា ក្នុងប្រទេស ហើយថាបានធ្វើការយ៉ាងជិតស្និតជាមួយ ក្រសួងសុខាភិបាលខ្មែរ ដើម្បីឃ្លាំមើលការរីករាលដាល នៃជំងឺនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...