Posts tagged as "Johnny Depp"

នៅ​ពេល​ដែល Jack Sparrow ចុះ​សួរ​សុខ​ទុក្ខ​កុមារ​ឈឺ​នៅ​ពេទ្យ

តារាភាពយន្ដអាមេរិក លោក ចន្នី ដេប បានត្រឡប់មកបន្តថតបញ្ចប់ នូវភាពយន្ដចុងក្រោយ នៃកម្រងរឿង «Pirates of Caraïbes»។ ឆ្លៀតឱកាស នៅក្នុងរយៈពេល នៃការថតភាពយន្ដនេះ តារាភាពយន្ដបាន​ធ្វើ​ដំណើរ មកសួរសុខទុក្ខកុមារៗ ដែលកំពុងសម្រាកព្យបាលជំងឺ នៅមន្ទីរពេទ្យ «Lady Cilento» នៃក្រុង «Brisbane» ប្រទេសអូស្ត្រាលី។ ធ្វើដំណើរមក ដោយសារឧទ្ធម្ភាគចក្រ លោក ចន្នី ដេប ដែលស្ថិតក្នុង​សម្លៀក​បំពាក់ ជាតួអង្គ «ហ្សាក ស្ប៉ារូវ» និងដែលអមដំណើរ ដោយតួអង្គ ស្គ្រំម (សម្ដែងដោយ «Stephen Graham») បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ក្រុមកុមារមានជំងឺ និងឪពុកម្ដាយ​របស់​ពួក​គេ។

អ្នកម្ដាយរបស់កុមារឈឺមួយរូប បានថ្លែងប្រាប់បណ្ដាញវិទ្យុ និងទូរទស្សន៍ អេប៊ីស៊ី អូស្ត្រាលី ថា៖ «វាពិត​ជា​វិសេសវិសាលណាស់។ ទាំងអស់គ្នា បានព្យាយាមឲ្យលោក (ចន្នី ដេប) ដើរទៅមុខ ប៉ុន្តែតារាភាពយន្ដរូប​នេះ នៅតែជាប់ស្អិត ជាមួយក្មេងៗ ដែលលោក បានគិតថា [...]

តារាភាពយន្ដ ចន្នី ដេប៖ «ខ្ញុំ​ស្រឡាញ់ វ៉ានេស្សា ជា​រៀង​រហូត»

តារាភាពយន្ដ ចន្នី ដេប៖ «ខ្ញុំ​ស្រឡាញ់ វ៉ានេស្សា ជា​រៀង​រហូត»

បន្ទាប់ពីបានបែកពីតារាចម្រៀងបារាំងដ៏ល្បី នាង វ៉ានេស្សា ប៉ារីឌី (Vanessa Paradis) កាលពីខែមិថុនាឆ្នាំ២០១២​កន្លងទៅ ហើយបានភ្ជាប់ពាក្យជាថ្មី ជាមួយនឹងតារាស្រីស្រស់ស្អាតថ្មី នាងអំប័រ ហៀដ (Amber Heard) កំពូលតារា​ភាពយន្ដហូលីវូដ ចន្នី ដេប (Johnny Depp) បានប្រកាសនៅថ្ងៃទី១៧ ខែមិថុនានេះ ថាសេចក្ដីស្នេហារវាង​តារា​ភាពយន្ដ និងតារាចម្រៀង នៅតែមានជាអមតៈ។


តារាភាពយន្ដ ចន្នី ដេប និងតារាចម្រៀងបារាំង វ៉ានេស្សា ប៉ារ៉ាឌី កាលពីពេលនៅជាមួយគ្នា។ (រូបថត AFP)

តារាហូលីវូដ - ការបែកបាក់រវាង ដៃគូរស្នេហាល្អូកល្អើន នៃកំពូលតារាទាំងពីរ បានបង្កការភ្ជាប់ផ្អើលយ៉ាងខ្លាំង ក្នុង​អំឡុងខែមិថុនាឆ្នាំ២០១២កន្លងទៅ។ ការភ្ញាក់ផ្អើល [...]

តារា​បុរស​ហូលីវូដ​ទាំង​១០​នាក់ ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ

តារា​បុរស​ហូលីវូដ​ទាំង​១០​នាក់ ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ

កំពូលតួសម្ដែងទាំងអស់នេះ សុទ្ធសឹងជាតារាដែលរកចំណូលបានច្រើនជាងគេ ប្រចាំឆ្នាំ នៅពេលដែលតារាទាំងនេះ បាន​សម្ដែងក្នុងភាពយន្ដធំៗផលិតនៅហូលីវូដ។


តារាភាពយន្ដ ហ៊ូគ ចាក់មេន ដែលគេស្គាល់ថាបានសម្ដែងក្នុងរឿង អ៊ិចមេន X-Man។

បើតាមចំណាត់ថ្នាក់ ដែលចេញផ្សាយដោយទស្សនាវដ្ដីហ្វូប (Forbes) របស់អាមេរិក ដែលមានជំនាញខាងជំនួញ និង​ពាណិជ្ជកម្មនោះ បាននិយាយថាកំពូលតារា រ៉ប៊ើរ ដោនី (Robert Downey) សម្ដែងក្នុងភាពយន្ដ អេវេនជ័រ (Avengers)និងអាយរ៉នមេន៣ (Iron Man 3) ដែលប្រកបដោយភាពជោគជ័យនោះ មានចំណូលខ្ពស់ជាងគេ។ តារារូបនេះ ត្រូវបាន​ទស្សនាវដ្ដីរកឃើញថា មាន​ចំណូលរហូតដល់ទៅ៧៥លានដុល្លា។

ហើយក៏សូមបញ្ជាក់ដែរថា តារាជើងចាស់ដ៏ល្បី ថម គ្រូស (Tom Cruise) [...]

ចន្នី ដេប បានបែកពី វ៉ានេស្សា ប៉ារ៉ាឌី ហើយ

ចន្នី ដេប បានបែកពី វ៉ានេស្សា ប៉ារ៉ាឌី ហើយ

ទីភ្នាក់ងារសារពត៌មាន រ៉័យទ័របានចេញផ្សាយអោយដឹងថា តារាភាពយន្ដអាមេរិកាំង របស់ហូលីវូដ ចន្នី ដេប (Johnny Depp) បានលែងលះគ្នា ជាមួយនឹងគូរកំណាន់ គឺនាង វ៉ានេស្សា ប៉ារ៉ាឌី តាមរយះការសំរុះសំរួលគ្នាមួយ។ អ្នកដែលបានផ្សាយ រឿងលែងលះនេះចេញជាផ្លូវការ គឺលោក រ៉ូបាំង ប៊ូម  (Robin Baum) ដែលជា ភ្នាក់ងារ ចាត់ចែងផ្ទាល់ របស់តារាភាពយន្ត  ចន្នី ដេប។


លោក ចន្នី ដេប និងនាង វ៉ានេស្សា ប៉ារ៉ាឌី

ចន្នី ដេប (Johnny Depp) បច្ចុប្បន្នអាយុ ៤៩ឆ្នាំ គឺជាកំពូលតារាភាពយន្ដមួយរូប របស់ហូលីរូដ ដែលបានសំដែងក្នុងខ្សែរ ភាពយន្ដជាច្រើន ហើយរឿងដែលល្បីជាងគេ និងត្រូវបានគេស្គាល់ជាងគេ គឺរឿង «មហាចោរនៅសមុទ្រការ៉ាអ៊ីប»។ ហើយនាង វ៉ានេស្សា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...