Posts tagged as "Allemagne"

អ៊ឺរ៉ូ២០១២៖ អាឡឺម៉ង់ អោយមេរៀនដល់ហូឡង់ យ៉ាងជូចត់

អ៊ឺរ៉ូ២០១២៖ អាឡឺម៉ង់ អោយមេរៀនដល់ហូឡង់ យ៉ាងជូចត់

ក្រុមជំរើសជាតិអាឡឺម៉ង់ បានថែរក្សានូវគោលជំហរបាល់របស់ខ្លួន ក្នុងប្រសិទ្ធភាពខ្ពស់ នៅថ្ងៃជុំទី២នៃការប្រកួត ដោយបានអោយមេរៀន យ៉ាងជូចត់ដល់ក្រុមជំរើសជាតិហូឡង់ ដែលជាក្រុមខ្លាំងខាងបាល់ទាត់មួយដែរ អោយ ចាញ់ ក្នុងពិន្ទុ ២ទល់នឹង១។ អាឡឺម៉ង់ មានសង្ឃឹម សឹងតែទាំងអស់ទៅហើយ ក្នុងការឈានឡើងទៅ ១ភាគ៤ ផ្ដាច់ព្រ័ត្រ ដែលផ្ទុយពីហូឡង់ ដែលសឹងតែត្រូវ រៀបចំវ៉ាលីស ត្រឡប់ទៅផ្ទះវិញនោះ។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អាឡឺម៉ង់ និងហូឡង់ / Crédit Photo: uefa.com

គឺកីឡាករអាឡឺម៉ង ម៉ារីយ៉ូ ហ្គូម៉េស (Mario Gomez) ជាអ្នកទាត់បញ្ចូលទីហូឡង់ ទាំងពីរគ្រាប់ នៅនាទីទី២៤​ និងទី៣៨។ កីឡាករនេះដដែល [...]

អ៊ឺរ៉ូ២០១២៖ ហូឡង់ចាញ់ដាណឺម៉ាក ០-១ រីឯអាឡឺម៉ង ឈ្នះព័រទុយហ្គាល់ ១-០

អ៊ឺរ៉ូ២០១២៖ ហូឡង់ចាញ់ដាណឺម៉ាក ០-១ រីឯអាឡឺម៉ង ឈ្នះព័រទុយហ្គាល់ ១-០

ដាណឺម៉ាក បានកន្ត្រាក់អារម្មណ៍ ពិភពបាលទាល់អ៊ឺរ៉ុប អោយបានដឹង ពីសមត្ថភាពរបស់ខ្លួន ដោយបានបំបាក់ ហូឡង់ ជាជើងឯកទី២ពិភពលោក​ ក្នុងការជួបប្រកួត ដណ្ដើមពានរង្វាន់អ៊ឺរ៉ុប ២០១២ កាលពីថ្ងៃសៅរិ៍ទី០៩ ខែមិថុនានេះ ជាមួយនឹងពិន្ទុ ១ទល់នឹង០។ ក្នុងការជួបប្រកួតមួយទៀត ក្រោយនេះបន្តិចក្នុងថ្ងៃដដែល អាឡឺម៉ង់ក៏បានរក្សានូវកំលាំង របស់ខ្លួន ក្នុងពិភពបាល់ទាត់ ដោយបានយកឈ្នះ ព័រទុយហ្គាល់ ក្នុងពិន្ទុ ១ទល់នឹង០ ដែរ។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ហូឡង់និងដាណឺម៉ាក / Crédit Photo: uefa.com

នៅក្នុងពាក់កណ្ដាលម៉ោងដំបូង នៅនាទី ទី២៤ កីឡាករដាណឺម៉ាក ឈ្មោះ ស្តេកឺលេនប៊ួរ (Stekelenburg) បានឈូស បាល់ ដែលនៅនឹងជើងរបស់ខ្លួន អោយចូលទៅក្នុងទីរបស់ [...]

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអាឡឺម៉ង ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកគាំទ្រ

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអាឡឺម៉ង ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកគាំទ្រ

ជ័អាឆីម ឡ័វ  (Joachim Löw) ចង់បានក្រុមជំរើសជាតិមួយ ដែលជារូបភាពរបស់គាត់ ដូចជា រួសរាយ រាក់ទាក់ ហើយហ៊ានធ្វើ ហ៊ានទទួល។ វានៅខ្វះតែពានរង្វាន់ មកកាន់នឹងដៃតែប៉ុណ្ណោះ ដែលនឹងធ្វើអោយ រូបភាពនេះ ក្លាយជា ល្អឥតខ្ចោះតែម្ដង។


គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ របស់ក្រុមជំរើសជាតិអាឡឺម៉ង់។

ជានយោបាយមួយយ៉ាងល្អ ដែលសូម្បី ទេសាភិបាលលោកស្រី អង់ជឺឡា មែរគែល (Angela Merkel) ក៏បានយល់យ៉ាង ច្បាស់ដែរ។ ក្រុមបាល់ទាត់ ជំរើសជាតិរបស់អាឡឺម៉ង់ ត្រូវបានទទួល នៅក្នុងខេត្តមួយរបស់ប្រទេសប៉ូឡូញ  ដែលនៅ ចិញ្ចឹមចិត្តនៅក្នុងប្រវត្តិសាស្រ្ត ប្រឆាំងនឹងអាឡឺម៉ង់នៅឡើយ។ ហើយ គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ ចង់ធ្វើអោយមាន រូបភាពដ៏ល្អមួយ របស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...