Posts tagged as "Lionel Messi"

ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ

ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ

សាលក្រមទើបនឹងធ្លាក់ចុះមក នៅមុននេះបន្តិច ក្នុងថ្ងៃពុធទី៦ ខែកក្កដានេះ។ លីយ៉ូនែល ម៉េស៊ី (Lionel Messi) កីឡាករខ្សែប្រយុទ្ធអន្តរជាតិ មកពីប្រទេសអាហ្សង់ទីន ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone - ក្នុងប្រទេសអេស្ប៉ាញ) និងឪពុករបស់កីឡាករផង ត្រូវបានតុលាការនៃក្រុងបាសឺឡូន ផ្ដន្ទា​ទោស​ម្នាក់ៗ ឲ្យជាប់ពន្ធនាគារ ២១ខែ និងតម្រូវអ្នកទាំងពីរ ឲ្យបង់ប្រាក់ពិន័យ ៣,៧លានអ៊ឺរ៉ូ (ប្រមាណជា ៤លាន​ដុល្លារ) ពី​បទគេចវេស​មិនបានបង់ពន្ធ តាមច្បាប់ស្ដីពីកាតព្វកិច្ចពន្ធដារ នៅក្នុងប្រទេសអេស្ប៉ាញ។

ប៉ុន្តែការផ្ដន្ទាទោស ដែលទាក់ទងនឹងការបង់ពន្ទទៅលើតម្លៃខ្លួន (តាមរយៈការប្រើប្រាស់រូបភាពខ្លួន) រវាង​ពី​ឆ្នាំ​២០០៧ មកទល់នឹងឆ្នាំ២០០៩នោះ នឹងអាចបញ្ជៀសកីឡាករ មិនឲ្យជាប់ឃុំបានឡើយ។ នៅក្នុងរាជាណាចក្រ​អេស្ប៉ាញ ទោសជាប់ពន្ធនាគារ ដែលមានរយៈពេលក្រោម២៤ខែ មិនសូវជាត្រូវបានអនុវត្តនោះទេ ឬតែង​ត្រូវ​បាន​ព្យួរ។

[...]
លីយ៉ូនែល ម៉េស៊ី ប្រកាស​ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ

លីយ៉ូនែល ម៉េស៊ី ប្រកាស​ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ

តារាបាល់ទាត់ពិភពលោក និងជាម្ចាស់បាល់មាសប្រាំជំនាន់ លីយ៉ូនែល ម៉េស៊ី (Lionel Messi ) បានសម្រេច​ចិត្ត​ចាក​ចេញ ពីអាជីពបាល់ទាត់របស់ខ្លួន ពីក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីក្រុមអាហ្សង់ទីន បាន​បរាជ័យ​​នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ជាមួយនឹងក្រុមឈីលី ដើម្បីដណ្ដើមជើងឯក «Copa America» ឆ្នាំ២០១៦។ ក្រុមអាហ្សង់ទីន បានប្រកួតស្មើរ ជាមួយនឹងក្រុមឈីលី រហូតដល់​ចុង​បញ្ចប់​ម៉ោង​​បន្ថែម (០-០) តែបានចាញ់ក្រុមនេះ នៅក្នុងការទាត់បាល់១១ម៉ែត្រ យកចាញ់ឈ្នះ៥គ្រាប់ម្ខាង (ក្រុម​អាហ្សង់ទីន​​បាន​​ពីរ​គ្រាប់ ខណៈក្រុមឈីលី បានបួនគ្រាប់)។

លីយ៉ូនែល បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ចប់ហើយ សម្រាប់ខ្ញុំនៅក្នុងក្រុមជម្រើសជាតិ។ ជាការ​ប្រកួត​ផ្ដាច់ព្រ័ត្រលើកទីបួនហើយ ដែលខ្ញុំបានបរាជ័យ ហើយបរាជ័យ បីដងជាប់គ្នាទៀត។» បរាជ័យ​បី​ដង​ជាប់​គ្នា​នេះ គឺកីឡាករចង់សំដៅ ទៅការប្រកួតដណ្ដើម​ជើងឯកពិភពលោក [...]

បើ​សូម្បី​ពេល ណីម៉ា កម្ដៅ​សាច់​ដុំ ក៏​អស្ចារ្យ...

ទស្សនិកជន ដែលមកទស្សនាដោយផ្ទាល់ នូវការប្រកួតរវាង ក្រុមបាសឺឡូន (Barcelone) និងក្រុម​អាសឺណល (Arsenal) កាលពីថ្ងៃពុធទី១៧ ខែមីនានេះ ពិតជាបានសប្បាយភ្នែកមិនស្ទើរទេ ដោយឃើញ កីឡាករ ណីម៉ា (Neymar) បានបង្ហាញ ពីទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន ដើម្បីជាការកម្ដៅសាច់ដុំ នៅមុន​ការ​ប្រកួត​មក​ដល់។

បើមើលវីដេអូខាងលើ ណីម៉ា មិនគ្រាន់តែជា កីឡាករបាល់ទាត់ប៉ុណ្ណោះទេ តែយុវជនអាយុ ២៤ឆ្នាំរូបនេះ ក៏​ជា​សិល្បករម្នាក់ដែរ។ នេះបង្ហាញឲ្យគេឯងកាន់តែដឹងថា បើសិនជាកីឡាករ មានបាល់នៅក្នុង​ជើងទាំងពីរ​របស់​ខ្លួន ប្រាកដណាស់ហើយថា កីឡាករពិតជាមានវិធី ដើម្បីរក្សា បណ្ដើរ មុននឹងទាត់វាបញ្ចេញទៅ។

នៅក្នុងការប្រកួត នាកីឡាដ្ឋាន កំព្នូ (Camp Nou ក្នុងក្រុងបាសឺឡូន ប្រទេសអេស្បាញ) ជាមួយក្រុម អាសឺណល់ គឺកីឡាកររូបនេះហើយ ដែលរកគ្រាប់បាល់បានមុនគេ ឲ្យក្រុមបាសឺឡូន នៅនាទីទី១៨ ជាមួយ​នឹង​បាល់ ដែលទាត់បញ្ជូនមកឲ្យ ដោយកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel [...]

បាយ៉ឺន ភ័យ​បុក​ពោះ​រហូត​ចុង​​ប្រកួត ខណៈ បាសា បញ្ចប់​ការងារ​ធម្មតា

បាយ៉ឺន ភ័យ​បុក​ពោះ​រហូត​ចុង​​ប្រកួត ខណៈ បាសា បញ្ចប់​ការងារ​ធម្មតា

កីឡាបាល់ទាត់ ជាកីឡាលេងជាក្រុម ដែលបានផ្ដល់យុត្តិធម៌ តិចឬច្រើន ទៅឲ្យក្រុមដែលចូលរួមប្រកួត។ តែ​កីឡាមួយនេះ ក៏អាចសម្លាប់ក្រុមមួយ មិនឲ្យងើបមុខរួច ឬធ្វើឲ្យក្រុមនោះខកចិត្ត ស្ទើរស្រក់ទឹកភ្នែក​មិន​ចេញ ក៏មានដែរ។ ហើយនេះជាករណី របស់ក្រុម ជូវេនទូស (Juventus) របស់ប្រទេសអ៊ីតាលី ដែលបាន​មក​ប្រកួត ជាមួយក្រុម បាយ៉ឺន ក្នុងកីឡាដ្ឋានដ៏ធំ របស់ក្រុមបាល់ទាត់ របស់ប្រទេសអាល្លឺម៉ង់មួយនេះ។ ការ​ខកចិត្ត ដោយ​សារក្រុម ជូវេនទូស បានរកបានគ្រាប់បាល់ ដល់ទៅពីរគ្រាប់ នាំមុខក្រុម បាយ៉ឺន រួចហើយ នៅក្នុង​ពាក់​កណ្ដាល​ម៉ោង​ដំបូង។

តែនៅពាក់កណ្ដាលម៉ោងទីពីរ ក្រុម បាយ៉ឺន បានខិតខំស្វែងរកគ្រាប់បាល់ ត្រឡប់មកវិញ រហូតបានពិន្ទុស្មើរ និងតម្រូវ​ឲ្យការប្រកួត ត្រូវបន្ថែមម៉ោង១៥នាទី+១៥នាទី។ គឺនៅក្នុងការបន្ថែមម៉ោងទីពីរនេះហើយ ដែលក្រុម បាយ៉ឺន បានឆ្លៀតឱកាស លើចំណុចខ្សោយ ដែលអាចបណ្ដាលពីការរត់អស់កម្លាំង របស់ក្រុម ជូវេនទូស ផង [...]

បាសឺឡូន បន្ត​បង្ហាញ​«មហិទ្ធិរិទ្ធិ»​ដោយ​បំបាក់ ហ្សេតាហ្វ ៦-០

ក្រុមម្ចាស់ផ្ទះ បាសឺឡូន (Barcelona FC) មិនបានទុកមុខឲ្យក្រុម ហ្សេតាហ្វ (Getafe) ដែលជាភ្ញៀវ ខំស្កាត់​ពី​ចំងាយ មកទាត់នៅកីឡាដ្ឋាន កំព្នូ (Camp Nou) របស់ក្រុមអ្នកមានបុណ្យនោះឡើយ។ នៅក្នុងការប្រកួត សន្សំ​ពិន្ទុដើម្បីក្លាយជាជើងឯក នៃការប្រកួតជុំ (Liga) នៅក្នុងប្រទេសអេស្ប៉ាញ កាលពីល្ងាចថ្ងៃសៅរ៍ ក្រុមបាសា (បាសឺឡូន) បានលុតក្រុមហ្សេតាហ្វ ក្នុងពិន្ទុ ៦ ទល់នឹងសូន្យ។

ជាការប្រកួតមួយ ដែលបានអនុញ្ញាត ឲ្យតារាបាល់ទាត់ល្បីៗ នៅក្នុងក្រុមបាសា រកគ្រាប់បាល់ បាន​សឹង​តែ​គ្រប់​គ្នាៗ ក្នុងនោះគេមិនត្រូវភ្លេច ម៉េស៊ី (Neymar) ឬ ណីម៉ា (Messi) ដែលសុទ្ធសឹងជាកំពូលកីឡាករ របស់​ពិភពលោក​នោះឡើយ។ បើនិយាយរំលឹកឡើងវិញ ក្រុមបាសឺឡូនបានរកបានគ្រាប់បាល់ ដល់ទៅ១៥គ្រាប់ នៅ​ក្នុង​តែ​ការប្រកួត បីលើកចុងក្រោយ​គេបំផុត​ប៉ុណ្ណោះ។

គម្រាមដល់ក្រុមអាសឺណល់ របស់អង់គ្លេស...

មិនព្រឺព្រួចមិនបាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...