Posts tagged as "Syrie"

សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​យន្ដហោះ​រ៉ូស្ស៊ី មុន​ធ្លាក់​ចូល​សមុទ្រ​ខ្មៅ

សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​យន្ដហោះ​រ៉ូស្ស៊ី មុន​ធ្លាក់​ចូល​សមុទ្រ​ខ្មៅ

ទិន្នន័យហោះហើរ និងសម្លេងថតទុក នៅក្នុងប្រអប់ខ្មៅ របស់យន្ដហោះយោធា ប្រភេទ «Tupolev Tu-154» ដែលបានជួបគ្រោះថ្នាក់ ធ្លាក់​ចូល​សមុទ្រ កាលពីថ្ងៃទី២៥ ខែធ្នូកន្លងមកនេះ បាន​ប្រាប់​ឲ្យ​ដឹង ពីបញ្ហាបច្ចេកទេស នៅនឹងស្លាបយន្ដហោះ ដែលបានកើតឡើង នៅពេល​យន្ដហោះ​បាន​ហោះ​​ងើប​ខ្លួន ចេញ​ពី​​ព្រលាន​​យន្ដហោះ។ នេះបើតាមរបាយការណ៍ ដែលសារព័ត៌មានរ៉ូស្ស៊ីជាច្រើន បានផ្សាយឲ្យដឹង។

ហើយសម្លេង ក្នុងប្រអប់ខ្មៅនោះ ក៏បានឲ្យដឹង ពីការជជែកគ្នាចុងក្រោយ របស់អ្នកបើកបរ យន្ដហោះ​ទាំង​ពីរ​នាក់ និងការប្រឈមមុខរបស់ពួកគេ នៅចំពោះស្ថានការណ៍ មុនពេលយន្ដហោះ ធ្លាក់ចូល​ទឹក​សមុទ្រ​នោះ​ដែរ។ សារព័ត៌មាន «Life News»​ បានស្រង់ប្រភព ពីក្រុមអ្នក​ស៊ើប​អង្កេត មកសរសេរថា ម្នាក់​ពីក្នុងចំណោម អ្នក​បើកបរ​ទាំងពីរនាក់ បានស្រែក​ឡើងថា៖ «អាស្លាប​យន្ដហោះ​​ចង្រៃវាយក៍!» បន្ទាប់មក អ្នកបើកបរដដែល ដែល​ជាជំនួយការបើកបរ បានស្រែកទៅកាន់ [...]

ពូទីន គ្រោង​ពង្រឹង​កម្លាំង​វាយ​ប្រហារ ដោយ​អាវុធ​«នុយក្លេអ៊ែរ»

ពូទីន គ្រោង​ពង្រឹង​កម្លាំង​វាយ​ប្រហារ ដោយ​អាវុធ​«នុយក្លេអ៊ែរ»

ផ្ដើមចេញពីមេរៀន នៃការធ្វើអន្តរាគមន៍យោធា នៅក្នុងវិបត្តិស៊ីរី និងជម្លោះជាមួយក្រុង​វ៉ាស៊ីនតោន លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ូស្ស៊ី​ច្រើនអាណត្តិ បានប្រកាសកាល​ពី​សប្ដាហ៍​កន្លង​ទៅ ពី​អាទិភាព​​ដ៏​សំខាន់ៗ ជាច្រើនចំណុច របស់កងទ័ពរ៉ូស្ស៊ី សម្រាប់ឆ្នាំ ២០១៧​ខាង​មុខ មាន​ជា​ពិសេស ដូច​ជា ការ​ពង្រឹង​​សមត្ថភាព​​វាយប្រហារ ខាងអាវុធនុយក្លេអ៊ែរ ការធ្វើទំនើបកម្ម ទៅលើសម្ភារៈសិក និង​ការបង្កើន​ភាព​​ប្រុង​​ប្រយ័ត្ន នៅ​​តាម​​បណ្ដោយ​​ព្រំដែន។

ថ្លែងនៅចំពោះមេដឹកនាំយោធា ជាច្រើនរយនាក់ កាលពីថ្ងៃព្រហស្បត្តិ៍ លោក ពូទីន បានលើកឡើងថា៖ «សព្វថ្ងៃ​​នេះ យើងមានកម្លាំង ខ្លាំងជាងអ្នក​ឈ្លានពាន​ណា​ទាំងអស់ ទោះអ្នកឈ្លានពានណាមួយនោះ អស្ចារ្យ​​ប៉ុណ្ណាក៏ដោយ។ ប៉ុន្តែបើយើងធ្វេសប្រហេស តែមួយភ្លែតនោះ (...) ស្ថានការណ៍​​អាច​នឹង​​ប្រែប្រួល​​ភ្លាម»។

ការថ្លែងរបស់លោកប្រធានាធិបតី ទំនងជាសំដៅទៅ [...]

យន្ដហោះ​យោធា​រ៉ូស្ស៊ី​ធ្លាក់​ចូល​សមុទ្រ ជាមួយ​កង​សិល្បៈ​​៦៤នាក់

យន្ដហោះ​យោធា​រ៉ូស្ស៊ី​ធ្លាក់​ចូល​សមុទ្រ ជាមួយ​កង​សិល្បៈ​​៦៤នាក់

ជាមួយនឹង​សារសំដែង​មរណទុក្ខ លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីនៃប្រទេសរ៉ូស្ស៊ី បាន​បញ្ជាឲ្យបង្កើតឡើងភ្លាម នូវគណៈកម្មាការ​ស៊ើប​អង្កេត​មួយ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ឌមីទ្រី ម៉េដវេដេវ (Dmitri Medvedev) ដើម្បីស្វែងយល់ ពីមូលហេតុពិតប្រាកដ ដែល​ធ្វើឲ្យ​យន្ដហោះយោធា​មួយ​គ្រឿង ធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ កាលពីព្រឹកថ្ងៃអាទិត្យនេះ នៅពេលដែលយន្ដហោះនេះ ហោះឆ្ពោះ​ទៅ​កាន់​ប្រទេស​ស៊ីរី។

យន្ដហោះធុន «Tu-154» បានហោះងើបខ្លួន នៅម៉ោង៥និង៤០នាទី ហើយភ្លាមៗក្រោយមក យន្ដហោះ​បាន​បាត់​ខ្លួន ពីប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស មុននឹង​ដំណឹងអកុសល​បានធ្លាក់មកដល់ នៅ​ពេល​បន្ទាប់​មកទៀត ថា​យន្ដហោះ​បាន​ធ្លាក់​បោកខ្លួន ចូលក្នុងសមុទ្រ នៅខាងមុខក្រុង «Sotchi (ភាគខាងត្បូង នៃ​ប្រទេស​រ៉ូស្ស៊ី)»។

ពីក្នុងចំណោមអ្នកដំណើរ ទាំង៩២នាក់ ដែលជិះនៅក្នុងយន្ដហោះ មាន៨នាក់ជាបុគ្គលិកបម្រើការ របស់​យន្ដហោះ និង៦៤នាក់ [...]

រូបភាព​ថ្មី​ថត​ពី​លើ​អាកាស នៃ​«មហា​វិនាស​កម្ម»​នៅ អាឡិប

រូបភាព​ថ្មី​ថត​ពី​លើ​អាកាស នៃ​«មហា​វិនាស​កម្ម»​នៅ អាឡិប

សង្កាត់ជាមូលដ្ឋានដ៏សំខាន់ នៃក្រុមបះបោរ នៅក្នុងក្រុងអាឡិប (Alep) ដែលជាក្រុងទីពីរ នៃប្រទេសស៊ីរី (បន្ទាប់​ពីរដ្ឋធានី ដាម៉ាស) កំពុងដួលរំលំរលាយ ហើយនឹងឈាន​ទៅចុះចាញ់​កងទ័ពស្មោះស្ម័គ្រ នឹង​លោក ប្រធានាធិបតី បាឆារ អែល-អាសាធ (Bachar al-Assad) ទាំងស្រុងហើយ នៅថ្ងៃអង្គារទី ១៣ ចូល​មក​ថ្ងៃ​ពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ ជាលទ្ធផលចុងក្រោយ នៃសមរភូមិដ៏ក្ដៅរោលរាល ដុត​ឆេះហុយ​ផ្សែង​ទ្រលោម ក្រោម​សូរ​គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែក មិនដាច់​ពីសំណាក់​កងទ័ព​របស់លោក អាសាធ និងកងទ័ព​អាកាស​រ៉ូស្ស៊ី។

ហើយលទ្ធផលចុងក្រោយ នៃ«មហាវិនាសកម្ម» ដោយសារសង្គ្រាមដ៏រន្ធត់ ត្រូវបានបង្ហាញ តាមរយៈ​រូបភាព​ខាង​ក្រោម​នេះ ដែលទើបនឹងថតបាន និងដាក់បង្ហោះនៅថ្ងៃទី ១២ ខែធ្នូនេះ ដោយក្រសួងការពារជាតិ នៃ​រដ្ឋាភិបាល​ស៊ីរី​ខ្លួន​ឯង។

» វីដេអូរបស់ក្រសួងការពារជាតិស៊ីរី បង្ហោះនៅថ្ងៃទី១២ ខែធ្នូ