Posts tagged as "Conflits fonciers"

កម្មវិធី​ឃ្លាំ​មើល​ផែនដី​របស់​ណាសា ថា​«ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​អន្តរាយ»

កម្មវិធី​ឃ្លាំ​មើល​ផែនដី​របស់​ណាសា ថា​«ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​អន្តរាយ»

រូបថតប៉ុន្មានសន្លឹក ដ៏រន្ធត់ និងព្រឺព្រួច នៅនឹងកន្លែងតែមួយ តែខុសឆ្នាំគ្នា ត្រូវបានបង្ហោះ នៅ​លើ​គេហទំព័រ​ផ្លូវការ នៃ​គម្រោងឃ្លាំមើលពិភពលោក (The Earth Observatory) របស់អង្គការណាសា (Nasa) ដែល​ជា​ស្ថាប័ន​វិទ្យាសាស្ត្រ​មួយ របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃម្សិលម៉ិញ។ ក្នុងចំណោមនោះ មានរូបថតពីរ​សន្លឹក ដែល​គេអាចស្គាល់បាន ថាជាការចាប់រូបភាព ពីប្រព័ន្ធផ្កាយរណប របស់អង្គការវិទ្យាសាស្ត្រមួយនេះ ពីលើខេត្តកម្ពុជា ចំនួន៥ គឺខេត្ត​កំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ជាពិសេសបានបង្ហាញ ពីតំបន់ព្រៃឈើ មួយផ្នែកធំ នៅក្នុងខេត្តកំពង់ធំ ជាប់​នឹងខេត្តកំពង់ចាម។

រូបថតពីរសន្លឹក បានដាក់ទន្ទឹមគ្នា (មួយសន្លឹក ថតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០ និងមួយសន្លឹកទៀត ថត​នៅ​ថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៥) [...]

«មន្ត្រី​បាក់​ក ទៅ​ព្យាបាល​នៅ​ថៃ​តែ២-៣ថ្ងៃ ជា​សះ​ស្បើយ»

«មន្ត្រី​បាក់​ក ទៅ​ព្យាបាល​នៅ​ថៃ​តែ២-៣ថ្ងៃ ជា​សះ​ស្បើយ»

សម្រាប់អាជ្ញាធរ និងតុលាការកម្ពុជា ហេតុការណ៍ប៉ះទង្គិចជាមួយរថយន្ដលោក ឌិន ពុទ្ធិ ប្រធានសមាគម​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ កាលពីថ្ងៃទី២២ ខែធ្នូ បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ដល់លោក ឈាន ពិសិដ្ឋ មន្ត្រី​នគរបាល​ក្រុង​ប៉ោយប៉ែត។ បើ​សូម្បី​គ្លីនិក​មួយ នៅក្រុងប៉ោយប៉ែត ក៏ចេញលិខិតស្នាមបញ្ជាក់ដែរ ថាលោក ឈាន ពិសិដ្ឋ ចាំបាច់មាន​ជំនួយការ​ដក​​ដង្ហើម ដោយ​ខ្យល់​អុកស៊ីសែន ក្នុង​កម្រិត​១០​លីត្រ​/​នាទី​។

ផ្ទុយទៅវិញ លោក ផែង វណ្ណៈ មន្ត្រីមួយរូប មក​ពី​ក្រសួង​មហាផ្ទៃ​ បានអះអាងថា ស្ថានភាពរបួសរបស់លោក ឈាន ពិសិដ្ឋ មន្ត្រីនគរបាលនៅក្រុងប៉ោយប៉ែត ដែលបានបង្ហាញឲ្យឃើញថា ដល់​ថ្នាក់​ដេកដួលសន្លប់ បាក់ក និងត្រូវ​បញ្ជូន​ចេញ​ទៅព្យាបាល ដល់មន្ទីរពេទ្យ នៅឯប្រទេសថៃនោះ ត្រូវការ​ពេល​វេលា​ព្យាបាល ត្រឹមតែ២ ទៅ​៣ថ្ងៃ​ប៉ុណ្ណោះ។ ដូច្នេះ នៅថ្ងៃទី៤ ឬថ្ងៃទី៥ បន្ទាប់ពីពេលកើតហេតុ លោក ឈាន ពិសិដ្ឋ ពិត​ជាមាន​សុខភាព​​យ៉ាង​ល្អ​ប្រសើរ [...]

«មនុស្ស​បាក់​ក ដើរ​យ៉ាង​សង្ហា​នៅ​ផ្ទះ​សំណាក់»

«មនុស្ស​បាក់​ក ដើរ​យ៉ាង​សង្ហា​នៅ​ផ្ទះ​សំណាក់»

នៅពេលដែលជនរងគ្រោះ ដល់ថ្នាក់បោកក្បាលនឹងថ្នល់ បាក់ក  គ្រាំជើង និងចង្កេះ រហូតដល់ថ្នាក់សន្លប់ ត្រូវចេញទៅព្យាបាល ដល់ប្រទេសថៃ បែរជាត្រូវបានឃើញ ដើរយ៉ាងសង្ហា និងស្វាហាប់ ជាមួយស្ត្រី​កំណាន់ នៅក្នុងផ្ទះសំណាក់មួយទៅវិញ...

ប្រសិនជាគេជឿជាក់ ទៅលើវីដេអូចំនួនបី ដែលត្រូវបានថតចេញ ពីវីដេអូសុវត្ថិភាព របស់ផ្ទះ​សំណាក់​មួយ នៅក្នុងប្រទេសថៃ ហើយត្រូវបាន​យក​មកបង្ហោះ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញនេះ គេនឹង​យល់​ច្បាស់​ថា ជនរងគ្រោះម្នាក់នេះ មិនមានគ្រោះថ្នាក់ ឬឈឺថ្កាត់អ្វីទេ។ ជនម្នាក់ នៅក្នុងវីដេអូទាំងនោះ ត្រូវ​បាន​ក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម ស្គាល់ថា គឺជាលោក ឈាន ពិសិដ្ឋ មន្ត្រីនគរបាល​ច្រកប៉ោយប៉ែត ដែល​អាជ្ញាធរ និងតុលាការកម្ពុជា និយាយថាបានដួលបោកក្បាល«ធ្ងន់ធ្ងរ ក្នុងការប៉ះទង្គិចមួយ ជាមួយរថយន្ដ​របស់​លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

វីដេអូទាំងបី ដែលមានការចែករំលែក ជាច្រើនពាន់ដង [...]

ICC ប្រកាស​ផ្ដោត​សំនុំ​រឿង​ក្ដី ទៅ​លើ​ឧក្រិដ្ឋកម្ម​បរិស្ថាន និង​ការ​បណ្ដេញ​ចេញ

ICC ប្រកាស​ផ្ដោត​សំនុំ​រឿង​ក្ដី ទៅ​លើ​ឧក្រិដ្ឋកម្ម​បរិស្ថាន និង​ការ​បណ្ដេញ​ចេញ

នៅក្នុងឯកសាថ្មីមួយ នៃវិធានទូទៅ ទាក់ទងនឹង«ការ​ជ្រើសរើស​បណ្ដឹង និង​ការ​ដាក់​សំណុំ​រឿង​ជា​អាទិភាព​» ដែល​ត្រូវបានចេញផ្សាយ ដោយសាលាក្ដីកាលពីថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តរ​រដ្ឋ​អាជ្ញា​​នៃ​​សាលា​​ក្ដី​ឧក្រិដ្ឋកម្មអន្តរជាតិ (ហៅកាត់ជាភាសាអង់គ្លេ ICC និង​ភាសា​បារាំង CPI) បានបញ្ជាក់ថា ការិយាល័យរបស់អ្នកស្រី នឹងផ្ដោតការយកចិត្តទុកដាក់ ជាពិសេស «ទៅ​លើ​ឧក្រិដ្ឋ​កម្ម ដែលរាប់បញ្ចូល ឬបង្កឲ្យមាន ការបំផ្លិចបំផ្លាញបរិស្ថាន ការធ្វើអាជីវកម្មខុសច្បាប់ ទៅលើ​ធន​ធាន​ធម្មជាតិ ក៏ដូចជាការបណ្ដេញ​​ពលរដ្ឋចេញ​​ដោយបង្ខំ ចេញពីលំនៅដ្ឋានរបស់ពួកគេ»។

» ឯកសារនោះ អាចរកអានបាន ដោយចុចនៅលើខ្សែភ្ជាប់ ជា«ភាសាអង់គ្លេស» និង«

មន្ត្រី​ថា​ស្ត្រី​ជាតិ​អេស្ប៉ាញ​រូប​នេះ ចេះ​«ជិះ​អំបោស​ហោះ​ធ្វើ​អំពើ​ធ្មប់»

មន្ត្រី​ថា​ស្ត្រី​ជាតិ​អេស្ប៉ាញ​រូប​នេះ ចេះ​«ជិះ​អំបោស​ហោះ​ធ្វើ​អំពើ​ធ្មប់»

ការចោទប្រកាន់ថា ក្រុមមន្ត្រីអន្តោប្រវេសន៍ បានធ្វើការវាយដំមកលើរាងកាយអ្នកស្រី បានទទួលប្រតិកម្ម​តប​វិញ យ៉ាង«ចម្លែក»។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេត នៅនាយកដ្ឋាន​អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបដិសេធថា​មិនបានធ្វើការវាយដំ លើអ្នកស្រី ម៉ារហ្គា ប៊ៀចូសា សេហ្គាដូ (Marga Bujosa Segado) នោះទេ។

ស្ត្រីអ្នកស្រាវជ្រាវ​ជាតិអេស្ប៉ាញរូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែ​សីហា​កន្លង​ទៅ ខណៈ​​ពេល​​ធ្វើការ​តវ៉ា ទាមទារ​ឱ្យដោះលែងអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា សកម្មជន​សហគមន៍​បឹងកក់។ នៅយប់ថ្ងៃ​បន្ទាប់ អ្នកស្រី ម៉ារហ្គា ប៊ៀចូសា សេហ្គាដូ ត្រូវបានក្រុមអាជ្ញាធរបញ្ជូលខ្លួន ឲ្យចេញពីប្រទេសកម្ពុជា តាម​ជើង​យន្ដហោះ​ត្រឡប់​ទៅ​​ប្រទេស​​អេស្ប៉ាញវិញ។

លោក អ៊ុក ហៃសិលា បានវាយបកទៅនឹងចោទប្រកាន់ ដែលថាក្រុមមន្ត្រីលោក បានប្រើអំពើហិង្សា លើ​អ្នកស្រី​វិញថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...