Posts tagged as "Bayern Munich"

ក្រុម​បាល់​ទាត់​ទាំង​១០ ដែល​មាន​ទម្រង់​លេង​ខ្លាំង​ជាង​គេ​នៅ​អ៊ឺរ៉ុប

ក្រុម​បាល់​ទាត់​ទាំង​១០ ដែល​មាន​ទម្រង់​លេង​ខ្លាំង​ជាង​គេ​នៅ​អ៊ឺរ៉ុប

មនោរម្យ.អាំងហ្វូ សូមលើកយកក្រុមបាល់ទាត់ទាំង១០ក្រុម ដែលបានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុង​ការ​ចាប់​ផ្តើម​រដូវកាលថ្មី និងមានទម្រង់លេងល្អ ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ១០ ដូចខាង​ក្រោម៖

១. បាសេឡូណា (Barcelona)៖
ក្រុមអ្នកមានបុណ្យបាសេឡូណា ចាប់ផ្តើមរដូវកាលថ្មីបានល្អដាច់គេ បន្ទាប់ពីសប្តាហ៏ទី១ បានយកឈ្នះគូ​ប្រជែង​ដល់ទៅ ៧-០។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោកហ្វឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) បាសេឡូណា នៅតែរក្សា​ទម្រង់លេង​ខ្លីដដែល ដែលយើងហៅថា «ទីគីតាកា» (tiki-taka)។ ទម្រង់នេះលេង​គ្រប់​គ្រងបាល់បានច្រើនលើសលុបជាងគូប្រកួត និងបញ្ជូនឲ្យគ្នាខ្លីៗ ដើម្បីធ្វើការបំបែកក្បួនខ្សែការពារ​របស់​ដៃគូ។ ដូច្នេះបាសេឡូណា នៅតែជាក្រុមដែលមាន​ឥទ្ធិពល​បំផុតមួយនៅអ៊ឺរ៉ុប។

២. បាយឺន ម៉ូនិជ (Bayern Munich)៖
ក្រុមយក្សរបស់អាឡឺម៉ង់ បាយឺន ម៉ូនិជ [...]

បាយឺនម៉ូនិជ៖ ទីយ៉ាហ្គូ នឹងអវត្តមាន ៧សប្តាហ៏

បាយឺនម៉ូនិជ៖ ទីយ៉ាហ្គូ នឹងអវត្តមាន ៧សប្តាហ៏

កីឡាករខ្សែបម្រើ ទីយ៉ាហ្គូ អាល់ខាន់តារ៉ា (Thiago Alcántara) នឹងត្រូវអវត្តមានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ យូហ្វាស៊ុបព័រខាប់ (UEFA Super Cup) នៅថ្ងៃសុក្រសប្តាហ៏នេះ ហើយនឹងអវត្តមានក្នុងការប្រកួតការពារដំណែងជើង​ឯក យូហ្វាឆែមពានលីក (UEFA Champions League) ជាមួយនឹងក្រុមបាយឺន ម៉ូនិជ (Bayern Munich) ថែមទៀត បន្ទាប់​ពី​គាត់ត្រូវសម្រាក៧សប្តាហ៏ ដោយសារបញ្ហារបួសកជើង។


កីឡាករខ្សែបម្រើ ទីយ៉ាហ្គូ អាល់ខាន់តារ៉ា ទាត់ឲ្យក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ។ (រូបថត Guenter Schiffman/AFP/Getty Images)

ក្រុមយក្សអាឡឺម៉ង់ បាយឺនម៉ូនិជ នឹងត្រូវបើកការប្រកួតដោយគ្មានកីឡាករចំណូលថ្មី ទីយ៉ាហ្គូ អាល់ខាន់តារ៉ា សម្រាប់​ការ​ប្រកួតជំនួបគ្នា (យូហ្វាស៊ុបព័រខាប់) ជាមួយនឹងក្រុមតោខៀវ ឆែលស៊ី [...]

ប៉ិប ហ្គាឌីអូឡា ត្រៀម​ខ្លួន​បើក​សករាជ​ថ្មី ជា​មួយ​បាយឺន​ម៉ូនិជ

ប៉ិប ហ្គាឌីអូឡា ត្រៀម​ខ្លួន​បើក​សករាជ​ថ្មី ជា​មួយ​បាយឺន​ម៉ូនិជ

គ្រូបង្វឹកក្រុមបាយឺន ម៉ូនិជ (Bayern Munich) លោក ប៉ិប ហ្គាឌីអូឡា (Pep Guardiola) សង្ឃឹមថា គ្រប់ក្រសែភ្នែកអ្នក​ស្នេហាវិស័យបាល់ទាត់ទាំងអស់ នឹងសម្លឹងមកមើលក្រុមគាត់ នៅក្នុងការប្រកួតនៅយប់ថ្ងៃសុក្រ ខណៈដែលក្របខ័ណ្ឌ បូដេសលីកា (Bundesliga) របស់អាឡឺម៉ង់ នឹងចាប់ផ្តើម។


លោក ប៉ិប ហ្គាឌីអូឡា គ្រូបង្វឹករបស់ក្រុមបាល់ទាត់ បាយឺន ម៉ូនិជ។ (soccerreport.com)

បុរសសញ្ជាតិអេស្ប៉ាញ វ័យ៤២ឆ្នាំ កំពុងតែរៀបចំក្រុមរបស់លោក ដើម្បីប្រកួតបើកឆាកក្នុងក្របខ័ណ្ឌបូដេសលីកា លើក​ដំបូងរបស់ខ្លួន ខណៈដែលត្រូវប៉ះជាមួយក្រុម បូរ៉ាស្សៀ ម៉ុងឆេងហ្គាឡាបាច់ (Borussia Monchengladbach) ហើយលោក​នឹងក្លាយជាទីចាប់អារម្មណ៏ខ្លាំងបំផុតមួយ សម្រាប់ប្រិយមិត្តនិយមបាល់ទាត់ជុំវិញពិភពលោក។

បាយឺន ម៉ូនិជ [...]

ម៉ែនស៊ីធី ឡើង​ទៅ​ផ្តាច់​ព្រ័ត្រ​ប៉ះ​បាយឺនម៉ូនិជ ក្រោយ​ឈ្នះ​អេស៊ី មីឡាន (VDO)

ម៉ែនស៊ីធី ឡើង​ទៅ​ផ្តាច់​ព្រ័ត្រ​ប៉ះ​បាយឺនម៉ូនិជ ក្រោយ​ឈ្នះ​អេស៊ី មីឡាន (VDO)

ក្រុមជើងឯករងរបស់អង់គ្លេស ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានបំបាក់ក្រុមយក្សអ៊ីតាលី អេស៊ី មីឡាន (AC Milan) ៥-៣ ក្នុងការប្រកួតដណ្តើមពានរង្វាន់មិត្តភាព អូឌីខាប់ (Audi Cup) ហើយពួកគេនឹងត្រូវឡើងទៅប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រប៉ះក្រុមជើងឯកអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ដែលបានយកឈ្នះក្រុមប្រេស៊ីល សៅប៉ូឡូ (Sao Paulo) ២-០ កាលពីយប់ថ្ងៃពុធដូចគ្នា។


កីឡាករ ហ្វែណងឌីនញ៉ូ និងប៊ូតឹង។ (រូបថត AFP)

មេឃខៀវ ម៉ែនស៊ីបើកការវាយលុកត្រឹមតែ ៣៦នាទី អាចទទួលបានគ្រាប់បាល់ ៥គ្រាប់ ប៉ុន្តែក៏ត្រូវក្រុមអេស៊ី តាមពី​ក្រោយវិញ៣គ្រាប់វិញដែរ ខណៈដែលការទាត់បញ្ចូលទីរវាងក្រុមទាំង២ កើតឡើងត្រឹមតែវគ្គទី១។

គ្រាប់បាល់៥គ្រាប់ រកបានដោយកីឡាករ ខ្សែបម្រើអេស្ប៉ាញ ដេវីដ ស៊ីលវ៉ា (David Silva) [...]

បាយឺន​ម៉ូនិជ ត្រៀម​ជាង​៤០​លាន​ផោន ដើម្បី​ទិញ​ដេវីដ ល្វីស

បាយឺន​ម៉ូនិជ ត្រៀម​ជាង​៤០​លាន​ផោន ដើម្បី​ទិញ​ដេវីដ ល្វីស

ក្រុមអធិរាជ នៅអាឡឺម៉ង់ បាយឺន ម៉ូនិជ () បានត្រៀមចំនួនកញ្ចប់ទឹកប្រាក់ប្រមាណជាង ៤០លានផោន ដើម្បីទិញ​យក​ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ដេវីដ ល្វីស (David Luiz)។


ខ្សែការពារកណ្តាល ដេវីដ ល្វីស របស់ក្រុម ឆែលស៊ី។ (រូបថត Chelsea FC)

គ្រូបង្វឹកបាយឺន លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) បានមើលឃើញកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ជាតំបន់មួយ ដែលគាត់ចាំបាច់ត្រូវតែពង្រឹងបន្ថែម ស្របពេលដែលក្លិបម្ចាស់ជើងឯកអ៊ឺរ៉ុប ក៏ធ្លាប់ចង់បានល្វីស ច្រើនលើកច្រើន​សារ​ដែរនោះ។

ខ្សែការពារក្រុមតោខៀវ វ័យ២៦ឆ្នាំ ដែលទើបតែបន្តកិច្ចសន្យារយះពេល ៥ឆ្នាំទៀត កាលពីខែកញ្ញាឆ្នាំមុន «មិនមែន​សម្រាប់លក់ទេ»។ នេះជាសម្តីរបស់លោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលបាននិយាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...