Posts tagged as "Ou Virak"

ល្បីក្នុងលោក៖ កម្មវិធី​កំសាន្ដ​របស់​ទូរទស្សន៍ MyTV ដែល​មិន​ធ្វើ​ឲ្យ​សើច!

ល្បីក្នុងលោក៖ កម្មវិធី​កំសាន្ដ​របស់​ទូរទស្សន៍ MyTV ដែល​មិន​ធ្វើ​ឲ្យ​សើច!

តើអ្នកគ្រប់គ្រងកម្មវិធី «ពេញចិត្តអត់» របស់ទូរទស្សន៍ MyTV ក្នុងប្រទេសកម្ពុជា ពិតជាចង់ឲ្យទូរទស្សន៍​របស់​ខ្លួន បាន​ល្បី​សុះសាយ ពេញទូទាំងពិភពលោកមែនឬ? ចង់ឬមិនចង់ ការ«កុហកបោកប្រាស់» ប្រចាំសតវត្សន៍ របស់កម្មវិធីទូរទស្សន៍​នេះ ទៅលើតារាចម្រៀងវ័យក្មេង នាង Autumn Allen នោះ បាននាំរូបភាពយ៉ាងអាក្រក់ ទៅដល់ស្ថានីយ៍ទូរទស្សន៍ ក្នុង​ស្រុក​ផ្សេងៗ និងបានព្រមាន តារាបរទេសដទៃៀត ឲ្យមានការខ្លាចរអា លែង​ហ៊ានចូលខ្លួន មកកាន់សំដែង ក្នុងកម្មវិធី​ទូរទស្សន៍​ទាំងឡាយ នៅក្នុងប្រទេសកម្ពុជា។

ការបន្លំ ដែលអ្នកគ្រប់គ្រងកម្មវិធីនេះ យល់ថា ជាការកំសាន្ដសប្បាយ សម្រាប់ទស្សនិកជននោះ ត្រូវបាន​សារព័ត៌មាន សឹងតែពេញមួយផែនដី យកមកសរសេរចុះផ្សាយ រាប់តាំងពី Sydney Morning Herald ក្នុង​ប្រទេសអូស្ត្រាលី ឬ Stuff របស់​ប្រទេសញ៉ូហ្សេឡេន ធ្លាយទៅដល់សារព័ត៌មាននានា នៅក្នុងប្រទេស​អាមេរិក​ឡាទីន (ទ្វីបអាមេរិកខាងត្បូង) ដោយ​មិន​ភ្លេច​ឆ្លងកាត់ [...]

ថ្ងៃ៧មករា៖ តើ​ត្រូវ​លុប ឬ​ទុក ជា​ថ្ងៃ​ឈប់​សំរាក​របស់​ជាតិ?

ថ្ងៃ៧មករា៖ តើ​ត្រូវ​លុប ឬ​ទុក ជា​ថ្ងៃ​ឈប់​សំរាក​របស់​ជាតិ?

តើថ្ងៃ​៧​មករា គួរ​នៅ​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ឬ​គួរ​ត្រូវ​ចាត់​ទុក​គ្រាន់​ជា​ទំព័រ​ប្រវត្តិ​សាស្ត្រ​មួយ? តើ​ថ្ងៃ​៧​មករា មាន​អត្ថន័យ​បែប​ណា ដើម្បី​ឲ្យ​ក្លាយ​​ជា​ថ្ងៃ​បុណ្យ​​ពិត​​ប្រាកដ​​របស់​ជាតិ​នោះ? សូម​តាម​ដាន​ពី​មតិ​​មួយ​ចំនួន ដែល​​លើក​ឡើង​ ពី​ថ្ងៃ​៧​មករា​នេះ ថា​តើ​ពួក​គេ​ឲ្យ​តម្លៃ​វា​ប៉ុណ្ណា និង​យ៉ាង​ដូច​ម្ដេច។

លោកគ្រូ ហង្ស រិទ្ធិរ៉ាវុធ នៅ​សាកល​វិទ្យាល័យ​តូរ​តន្រ្តី​មួយ ​ក្នុងរាជធានី​ភ្នំពេញ បាន​លើក​ឡើង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា លោក​មិន​ចង់​ឲ្យ​មាន​ការ​លុប​ចោល ពី​ប្រតិទិន​របស់​រដ្ឋ​នោះ​ទេ មិន​ថា​ពេល​បច្ចុប្បន្ន ឬ​ក៏​នៅ​ពេល​គណៈបក្ស​ណា​មួយ​ ជាប់​ឆ្នោត​ក៏​ដោយ។ លោក​គ្រូ​បញ្ជាក់​ថា ថ្ងៃ​នេះ​ បាន​ដក់​ជាប់​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​មួយ​ចំនួន ដែល​ធ្លាប់​រង​ទុក្ខ នៅ​សម័យ​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ក៏​ជា​ថ្ងៃ​ដែលពួក​គាត់ ​បាន​មាន​សេរីភាព​ឡើង​វិញ។ លោកថា [...]

បន្ទាប់​ពី​បាន​មេ​ទូត​អាមេរិក​សរសើរ អ៊ូ វីរៈ ថា​បើ​គេ​សរសើរ​កុំ​អរ​ពេក!

បន្ទាប់​ពី​បាន​មេ​ទូត​អាមេរិក​សរសើរ អ៊ូ វីរៈ ថា​បើ​គេ​សរសើរ​កុំ​អរ​ពេក!

បន្ទាប់ពីត្រូវបាន ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា កោតសរសើររូបលោក នៅក្នុងការធ្វើឲ្យចម្រើនលូត​លាស់ខាងផ្នែកសិទ្ធិមនុស្ស នៅកម្ពុជានោះមក ភ្លាមៗនេះ លោក អ៊ូ វីរៈ បានថ្លែងអត្ថាធិប្បាយប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា «បើគេសរសើរកុំអរពេក ហើយបើគេបង្អាប់កុំរន្ធត់ពេក»។


លោក អ៊ូ វីរៈ (ទីពីររាប់ពីឆ្វេង) ថតរូបអនុស្សាវរីយ៍ ជាមួយលោក ហ៊ីឡារី គ្លីនតុន (កណ្ដាល)និងលោក វីល្លាម ថត (ទីមួយ រាប់ពីស្ដាំ)។ (រូបថត ហ្វេសប៊ុក)

សរសើរ - អតីប្រធាន និងបច្ចុប្បនជាប្រធានក្រុមប្រឹក្សា នៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា លោកអ៊ូ វីរៈ បាន​លើក​ឡើងថា [...]

កម្ពុជា ក្នុង​ជំហាន​ឆ្ពោះ​ទៅ​ទទួល​យក​ជន​ភៀស​ខ្លួន ពី​អូស្ត្រាលី

កម្ពុជា ក្នុង​ជំហាន​ឆ្ពោះ​ទៅ​ទទួល​យក​ជន​ភៀស​ខ្លួន ពី​អូស្ត្រាលី

ប្រទេសកម្ពជា អាចនឹងក្លាយខ្លួនជាប្រទេសទីបី ដែលយល់ព្រមទទួលយក ឲ្យមករស់នៅលើទឹកដីរបស់ខ្លួន នូវជន​ភៀសខ្លួន ដែលធ្វើដំណើរចូលក្នុងប្រទេសអូស្ត្រាលី ដោយខុសច្បាប់។ រដ្ឋាភិបាលកម្ពុជាបានលើកឡើង ពីការឆ្លើយ​ទទួលយល់ព្រម តបទៅនឹងការស្នើសុំរបស់ប្រទេសអូស្ត្រាលី បើទោះជាសង្គ្រាម​ពាក្យសម្ដីនៅសប្ដាហ៍​ចុង​ក្រោយ​ រិះគន់យ៉ាងខ្លាំងក្លាពីគម្រោងការនេះ ដោយគេបានចាត់ទុកថា ប្រទេសកម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេស ដែល​ក្រីក្រជាងគេក្នុងពិភពលោកនៅឡើយ។


រូបថតផ្តិតពីវីដេអូទូរទស្សន៍អូស្ត្រាលី ដែលបង្ហាញពីនាវាដឹកជនភៀសខ្លួន បែកធ្លាយនៅជិតឆ្នេររបស់ប្រទសនេះ។

ជនភៀសខ្លួន - រដ្ឋលេខាធិការ​ក្រសួង​ការបរទេសរបស់ប្រទេសកម្ពុជា លោក អ៊ុច បូររិទ្ធ [...]

មួរ សុខហួរ ត្រូវ​សន្តិសុខ​រាជធានី​សែង​ចេញ និង​វាយ​ជំនួយ​ការ​ឲ្យ​របួស

មួរ សុខហួរ ត្រូវ​សន្តិសុខ​រាជធានី​សែង​ចេញ និង​វាយ​ជំនួយ​ការ​ឲ្យ​របួស

ជាថ្មីម្តងទៀត បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ ត្រូវបានក្រុមសន្តិសុខ​សាលា​រាជធានី​ភ្នំពេញចាប់សែងនៅថ្ងៃទី២១ ខែមេសានេះ ចេញពីទីលានប្រជាធិបតេយ្យទាំងទីណាត់ទីណែង ហើយ​ក្រុម​សន្តិសុខទាំងនោះ ថែមទាំងបានវាយជំនួយការរបស់លោកស្រី ឲ្យរងរបួស៣នាក់នោះទៀត។


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - បន្ទាប់ពីក្រុមនគរបាលជាតិ ដែលសហការជាមួយក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ប្រលយពាក្យថា​លោកស្រី មួរ សុខហួរ មិនមែនជាតំណាងរាស្រ្តមក ភ្លាមៗនោះក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានចាប់សែង​លោកស្រីមួរ សុខហួរ ទាំងទទឹងទទែងពីក្នុងបរិវេណ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...