Posts tagged as "madison"

យុទ្ធនាកា​១៦​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហឹង្សា​លើ​ស្ត្រី និង​កុមារ

យុទ្ធនាកា​១៦​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហឹង្សា​លើ​ស្ត្រី និង​កុមារ

ការចូលរួមពី​សំណាក់​យុវជន​យុវនារី ប្រមាណ​ជា​ជាង​៥០០​នាក់ នា​កណ្តាល​រាជធានី​ភ្នំពេញ​ មាន​គោល​បំណង​តែ​មួយ​គត់ គឺ​រួម​គ្នា​ដើម្បី​លុប​បំបាត់ អំពើ​ហឹង្សា​លើ​ស្ត្រី និង​កុមារ នៅ​ទូទាំង​ពិភពលោក។ ក្នុង​កម្មវិធី​នោះ មាន​ការ​រាំ​ជា​ចង្វាក់ ម៉ាឌីហ្សុន នៅ​​ទី​ធ្លា​​ខាង​​មុខ​​វត្ត​​បទុម​វតី ចាប់​ពី​ម៉ោង​២​រសៀល រហូត​ម៉ោង​៦​​ល្ងាច ​ថ្ងៃ​​ទី​​៦ ខែ​​ធ្នូ​នេះ និង​ប្រើ​ប្រាស់​ឯក​សណ្ឋាន​អាវ​យឺត តែ​មួយ​ពណ៌​គ្រប់​គ្នា ដោយ​​មាន​​សរសេរ​​សារ​​ថា៖ «រួម​គ្នា​​ទប់​ស្កាត់​​អំពើ​ហិង្សា​​លើ​​ស្ត្រី»។

លោកស្រី នី ម៉ារ៉ាឌី មក​ពី​ក្រសួង​កិច្ចការ​នារី បាន​ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹង​ថា យុទ្ធនាការ​នេះ​មិន​មែន​ធ្វើ​ឡើង តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ តែ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទូទាំង​ពិភពលោក ព្រម​ទាំង​មាន​អង្គការ​ជា​ច្រើន​ចូលរួម​ដូច​ជា អង្កការ​សហ​ប្រជាជាតិ អង្គការ យូអិន វូមែន (UN Woman - [...]

ក្បាច់​​រាំ​ម៉ាឌីហ្សូន កន្ទ្រាក់​ចិត្ត​ពលរដ្ឋ​ខ្មែរ ចូល​រួម​លើក​កម្ពស់​សិទ្ធិ​ស្រី្ត

ក្បាច់​​រាំ​ម៉ាឌីហ្សូន កន្ទ្រាក់​ចិត្ត​ពលរដ្ឋ​ខ្មែរ ចូល​រួម​លើក​កម្ពស់​សិទ្ធិ​ស្រី្ត

ចង្វាក់ម៉ាឌីហ្សូន នឹងបង្ហាញខ្លួនសារជាថ្មីម្តងទៀត ដើម្បីបង្កើតសមត្ថភាព នៃការយល់ដឹងចំពោះយុវជន និងប្រជា​ពលរដ្ឋកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សិទ្ធិស្រ្តី និងបញ្ចប់អំពើហឹង្សារលើស្ត្រី។


ក្រុមយុវជនអ្នករាំម៉ាឌីហ្ស៊ុន។ (រូបថតហ្វេសប៊ុក)

រាំ - ជាមួយនឹងការពេញនិយមចូលចិត្ត ពីសំណាក់យុវជនមួយចំនួននោះផង អង្គការអន្តរជាតិមួយ​ឈ្មោះ​ជា​ភាសា​អង់គ្លេសថា Action Aid បានពាំនាំយកចង្វាក់ម៉ាឌីហ្សូននេះ មករាំជុំគ្នានិងអន្ទងចិត្តរបស់​យុវជន ដើម្បីចូលរួម​ក្នុង​សកម្មភាពលើកកម្ពស់សិទ្ធស្រី្ត និងលុបបំបាត់ការប្រើ អំពើហឹង្សាលើស្ត្រី។ ព្រឹត្តការណ៍​នេះនឹងគ្រោងធ្វើនា ល្ងាច​ថ្ងៃសៅរិ៍ ទី ២៦ ខែ កក្កដានេះ នៅពហុកីឡាដ្ឋានអូឡាំ ពិក។

[...]
រាំ ម៉ាឌីហ្សុនឡូយ៩ ទទួលបានទាំងការសរសើរ និងការរិះគន់

រាំ ម៉ាឌីហ្សុនឡូយ៩ ទទួលបានទាំងការសរសើរ និងការរិះគន់

កម្មវិធីរាំ ចង្វាក់ ម៉ាឌីហ្សុន ឡូយប្រាំបួន ដើម្បីបំបែកឯកត្តកម្មពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១២ នៅសួនច្បារវត្តបទមវត្តីកន្លងមក ត្រូវបានមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសមានការចាប់អារម្មណ៍ យ៉ាងខ្លាំង។ ទោះបីជាអ្នករៀបរៀងកម្មវិធី បាននិយាយថាជាការជោគជ័យដ៏ធំធេងក៏ដោយ ក៏គេបានសង្កេតឃើញមាន ប្រតិកម្មជាច្រើនបានធ្លាក់មក រួមមានទាំងការសរសើរ និងព្រមទាំងការរិះគន់ផងដែរ។  ការសរសើរ និងការរិះគន់ទាំងនោះ ត្រូវបានធ្វើតាមបណ្ដាញគេហទំព័រសង្គម ហ្វេសប៊ុក ប្លូងផ្សេងៗ និងគេហទំព័ររបស់ កម្មវិធីឡូយ៩ខ្លូនឯង នេះតែម្ដង។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងយកចំណាប់អារម្មណ៍ទាំងនោះ មកធ្វើការអធិប្បាយឡើងវិញ។

រាំម៉ាឌីហ្ស៊ុន ខ្មែរអាចបំបែក ឯកត្តកម្មពិភពលោក?

រាំម៉ាឌីហ្ស៊ុន ខ្មែរអាចបំបែក ឯកត្តកម្មពិភពលោក?

គេឃើញមានមនុស្សម្នាយ៉ាងច្រើនកុះ ប្រមាណមួយពាន់នាក់ មានខ្មែរនិងបរទេសប្រកបដោយទឹកមុខសប្បាយរីករាយ ស្លៀកពាក់ស្អាតបាត ដោយមានពាក់មួយពណ៌ ស ក្រហម ខៀវ អមទៅដោយស្លាកសញ្ញា ភាសាខ្មែរនៅលើប្រអប់ដៃ និងផ្ទៃមុខនូវពាក្យខ្មែរថា ឡូយ៩ បានមកជួបជុំគ្នានៅលើទីលានសួនច្បារវត្តបទមវត្តី ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា គឺការរាំកំសាន្តបែបខ្មែរបំបែកឯកត្តពិភពលោក ។

ពិធីត្រូវបានរៀបចំចាត់ចែង នៅវេលា ម៉ោង ២រសៀល ដល់ម៉ោង ៧យប់ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ ដោយក្រុមហ៊ុនក្នុងស្រុកថ្មីមួយឈ្មោះថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...