Posts tagged as "FC Barcelone"

ក្ដីសុបិន្ត៖ តារា​បាល់​ទាត់​ម៉េស៊ី ទទួល​បាល់​មាស ​ជា​លើក​ទី៤

ក្ដីសុបិន្ត៖ តារា​បាល់​ទាត់​ម៉េស៊ី ទទួល​បាល់​មាស ​ជា​លើក​ទី៤

តារាបាល់ទាត់ដ៏ល្បី ជនជាតិអាហ្សង់ទីន លីយ៉ូនែល ម៉េស៊ី ដែលទាត់នៅខ្សែរប្រយុទ្ធ អោយក្រុមបាសឺឡូន របស់ប្រទេស​អេស៉្បាញ ទើបនឹងទទួលបាន ពានរង្វាន់បាល់មាសប្រចាំឆ្នាំ២០១២នេះទៀត បន្ទាប់ពីទទួលបានបីលើករួចមកហើយ។


កីឡាករ លីយ៉ូនែល ម៉េស៊ី ក្នុងពេលទទួលពានរង្វាន បាល់មាស។

លីយ៉ូនែល ម៉េស៊ី (Lionel Messi) អាយុ២៥ឆ្នាំ បានក្លាយជាកីឡាករទីមួយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលទទួលបាន​ពានរង្វាន់នេះ ចំនួនបួនដងជាប់ៗគ្នា។ កីឡាករទាត់នៅខ្សែរប្រយុទ្ធរូបនេះ បានបំបែកឯកគ្គទកម្មក្នុងឆ្នាំ២០១២កន្លងមក នូវការស៊ុតបាល់បញ្ចូលទីបានចំនួន ៩១គ្រាប់ លើសកីឡាករណាៗទាំងអស់។ [...]

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ការ​ស៊ុត​បញ្ចូល​ទី​ទាំង​៩១​គ្រាប់ របស់​ម៉េស៊ី (វីដេអូ)

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ការ​ស៊ុត​បញ្ចូល​ទី​ទាំង​៩១​គ្រាប់ របស់​ម៉េស៊ី (វីដេអូ)

កីឡាករបាល់ទាត់ ខ្សែរប្រយុទ្ធ របស់ក្រុម បាសឺឡូន ជនជាតិអាហ្សង់ទីន លីយ៉ូនែល ម៉េស៊ី បានបំបែកឯកត្តកម្ម ដែល ហ្សែដ មីល័រ ធ្លាប់ទទួលបានកាលពីឆ្នាំ ១៩៧២។


កីឡាករ លីយ៉ូនែល ម៉េស៊ី ខ្សែរប្រយុទ្ធ របស់ក្រុមបាសឺឡូន។

ក្នុងឆ្នាំ២០១២នេះ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានសម្រេចបាននូវការស៊ុតបញ្ចូលទី ចំនួន៩១គ្រាប់ នៅ​គ្រប់​ការ​ប្រកួតទាំងឡាយ។ តួលេខដ៏ខ្ពស់ របស់កីឡាករខ្សែរប្រយុទ្ធ របស់ក្រុមបាសឺឡូន (FC Barcelone អេស្ប៉ាញ) រូបនេះ បាន​ពន្លប់​បាត់តួលេខមួយទៀត ដែលអ្នកផងធ្លាប់ស្គាល់ថា ជាឯកត្តកម្មរបស់កីឡាករអាឡឺម៉ង់ ហ្សែដ មីល័រ (Gerd Müller) កាលពីឆ្នាំ ១៩៧២។

តែបើទោះជា អ្នកណាជាអ្នកទទួលឯកត្តកម្មក៏ដោយ ក៏ឆ្នាំ២០១២នេះ កីឡាករម៉េស៊ី [...]

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអេស្ប៉ាញ មានរូបរាងដូច ក្រុមបាស៊ឺឡូន?

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអេស្ប៉ាញ មានរូបរាងដូច ក្រុមបាស៊ឺឡូន?

ក្នុងការស្វែងរកគ្រប់គ្រង ពានរង្វាន់អោយ គ្រប់បីដងផ្ទួនគ្នា «អ៊ឺរ៉ុប-ពិភពលោក-អ៊ឺរ៉ុប» ក្រុមជំរើសជាតិរបស់ ប្រទេសអេស្ប៉ាញ ជាក្រុមដែលសក្ដិសមបំផុត ក្នុងការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ នៅឆ្នាំនេះ។ ក្នុងក្រុមជំរើសជាតិនេះ មានកីឡាករ ៧នាក់ចេញមកពីក្រុមបាល់ទាត់ បាស៊ឺឡូន (FC Barcelone) ដែលជាទីក្រុងមួយរបស់ ប្រទេស អេស្ប៉ាញ។ តើជាក្រុមជំរើសជាតិ ដែលមានលក្ខណៈបាស៊ឺឡូន ហើយមានការវិវត្តថ្មីបន្ថែមទៀត ឬក៏យ៉ាងណា? សូមស្ដាប់ ការបកស្រាយរបស់ លោក​ ល្វី អារ៉ាហ្គោណេ (Luis Aragonés) ដែលធ្លាប់ដឹកនាំក្រុមរបស់គាត់នេះ អោយមានជោគជ័យ កាលពីឆ្នាំ២០០៨។


កីឡាកររបស់អេស្ប៉ាញដែលលើកពានរង្វាន់អ៊ឺរ៉ុបកាលពីឆ្នាំ២០០៨

[...]
មូលហេតុនៃការចាកចេញរបស់ គ្រូបង្វឹក ចូហ្សេប ហ្គារឌីយូឡា របស់បារសឺឡូន

មូលហេតុនៃការចាកចេញរបស់ គ្រូបង្វឹក ចូហ្សេប ហ្គារឌីយូឡា របស់បារសឺឡូន

ពេលវេលាដែលលោក ចូហ្សេប ហ្គារឌីយូឡា Josep Guardiola ហៅ ប៉េប Pep អាយុ៤១ឆ្នាំ នៅជាគ្រូបង្វឹករបស់ ក្រុម បាល់ទាត់បាសឺឡូននៃប្រទេសអេស្ប៉ាញ ជិតឈានចូលដល់ទីបញ្ចប់ហើយ។ គាត់បានបញ្ជាក់ពីការចាកចេញរបស់គាត់ កាលពីថ្ងៃសុក្រទី២៧ខែមេសា ដោយបន្សល់ទុកនៅពីក្រោយគាត់ នូវជ័យជំនេះដ៏អស្ចារ្យត្រចះត្រចង់  អោយទៅក្រុម បាល់ទាត់អាជីបបាសឺឡូនមួយនេះ។ គាត់បាននិយាយប្រាប់ទៅអ្នកកាសែត ពីអ្នកដែលនឹងមកជំនួសគាត់ គឺលោក ទីតូ វីឡាណូវ៉ា ថា «អ្នកដែលនឹងមកស្នងតំណែងខ្ញុំ នឹងធ្វើអ្វីដែលខ្ញុំលែងអាចធ្វើបានតទៅទៀត»។

ឈានជើងចូលមកកាន់ជាថ្នាក់ដឹកនាំរបស់ ក្រុមបាល់ទាត់បាសឺឡូន កាលពីរដូវក្ដៅឆ្នាំ២០០៨មុន ប៉េប បានប្រែក្លាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...