Posts tagged as "Airbus"

ចោរ​ប្លន់​យន្ដហោះ​លីប៊ី អាច​ជាប់​គុក​អស់​មួយ​ជីវិត

ចោរ​ប្លន់​យន្ដហោះ​លីប៊ី អាច​ជាប់​គុក​អស់​មួយ​ជីវិត

តុលាការរបស់ប្រទេសម៉ាលត៍ (កោះតូចមួយ នៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេ) បានសម្រេចបន្តឃុំខ្លួន ចោរ​ប្លន់​យន្ដហោះពីរនាក់ ដែលបានបង្ហាញខ្លួន នៅក្នុងសវនាការបថមមួយ កាលពីថ្ងៃអាទិត្យ ហើយ​បាន​បដិសេធ មិនទទួលស្គាល់ ការចោទប្រកាន់ទាំងឡាយ ដែលប្រព័ន្ធយុត្តិធម៌​របស់កោះ បានដាក់បន្ទុកមក​លើ​ខ្លួន។

[...]
ប្លន់​យន្ដហោះ​ពី​លីប៊ី​ ទៅ​កោះ​ម៉ាលត៍៖ អ្នក​ដំណើរ​ត្រូវ​បាន​ដោះ​លែង ខណៈ​ចោរ​ប្លន់​បាន​ប្រគល់​ខ្លួន

ប្លន់​យន្ដហោះ​ពី​លីប៊ី​ ទៅ​កោះ​ម៉ាលត៍៖ អ្នក​ដំណើរ​ត្រូវ​បាន​ដោះ​លែង ខណៈ​ចោរ​ប្លន់​បាន​ប្រគល់​ខ្លួន

ចោរមួយក្រុម ដែលមានគ្នា២នាក់ បានប្លន់យន្ដហោះ ប្រភេទអ៊ែរប៊ូស (Airbus A320) ចេញពីប្រទេសលីប៊ី មក​ចុះចតនៅលើកោះ ម៉ាលត៍ (Malte) ដែល​ស្ថិតនៅ​កណ្ដាលសមុទ្រ មេឌីទែរ៉ាណេ។ យន្ដហោះ​របស់ក្រុមហ៊ុន «Afriqiyah Airways» ខាងលើ មានដឹកអ្នកដំណើរចំនួន ១១៨នាក់ ហើយ​ត្រូវ​ហោះ ភ្ជាប់ជើងហោះហើរក្នុងស្រុក ពីខេត្តសេបា (Sebha - [...]

យន្ដហោះ​ងើប​ខ្លួន​ពី​ដី​មិន​បាន​ព្រោះ... កណ្ដុរ​មួយ​ក្បាល

យន្ដហោះ​ងើប​ខ្លួន​ពី​ដី​មិន​បាន​ព្រោះ... កណ្ដុរ​មួយ​ក្បាល

ហេតុអ្វី ក៏ដល់ថ្នាក់នេះ? ចម្លើយសមញ្ញ និងងាយយល់៖ ព្រោះសត្វចតុបាតដ៏តូចនោះ ចេះលេងបិទពួន ជា​មួយ​នឹង​ក្រុមអ្នកស្វែងរក ដែលសុទ្ធសឹងជាមន្ត្រីជំនាញ ខាងបោសសម្អាតយន្ដហោះ ហើយក្រុមអ្នកជំនាញនេះ បាន​ប្រើ​រយៈពេលជាច្រើនម៉ោង ទើបអាចរកឃើញ សត្វចតុបាតដ៏ចង្រៃ ដែលជាសត្វកណ្ដុរ​ដ៏តូចមួយក្បាល។

[...]
កូវេត ចាយ​ជាង១កោដ​​អ៊ឺរ៉ូ ​ទិញ​ឧទ្ធម្ភាគ​ចក្រ​ចម្បាំង​បារាំង​៣០គ្រឿង

កូវេត ចាយ​ជាង១កោដ​​អ៊ឺរ៉ូ ​ទិញ​ឧទ្ធម្ភាគ​ចក្រ​ចម្បាំង​បារាំង​៣០គ្រឿង

កិច្ចសន្យាបញ្ជាទិញ ដែលមានតម្លៃ ១ពាន់លាន និង៧០លានអ៊ឺរ៉ូ ទើបនឹងត្រូវបានចុះហត្ថលេខា នៅថ្ងៃអង្គារ​នេះ រវាងក្រុមហ៊ុន «Airbus Helicopters» និង«Koweït City» ក្រោមវត្តមានរបស់រដ្ឋមន្ត្រីការពារ​ជាតិ​បារាំង លោក ហ្រង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean Yves le Drian) និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទែសកូវេត។ នេះបើតាម​ការ​ផ្សាយ​ឲ្យដឹង [...]

យន្ដហោះ​ស៊ីវិល​ចុះ​ចត​ច្រឡំ​ព្រលាន... ក្នុង​មូលដ្ឋាន​យោធា!

យន្ដហោះ​ស៊ីវិល​ចុះ​ចត​ច្រឡំ​ព្រលាន... ក្នុង​មូលដ្ឋាន​យោធា!

ស្រុកអ្នកមាន សង់ព្រលានយន្ដហោះច្រើនពេក និងនៅក្បែរៗគ្នា ទាល់តែអ្នកបើកបរយន្ដហោះ ចុះចត​យាន​របស់​ខ្លួន​ខុសព្រលាន! នេះ សំណាងហើយ ដែលអ្នកដំណើរទាំង១៣០នាក់ នៃជើងហោះហើរ​លេខ​​«2845» របស់​យន្ដហោះនៃក្រុមហ៊ុន «Delta Airlines» មិនមានរងរបួស ឬជួបគ្រោះថ្នាក់អ្វីទាំងអស់។ តែទាំងអ្នកដំណើរ [...]