Posts tagged as "Milk"

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ខណៈនាងកំពុងថត​ការប្រកួតបាល់បោះមួយ រវាងក្រុមកីឡាពីរ នៅក្នុងក្រុង «Changxing» នៃខេត្ត «Zhejiang» ភាគខាងកើតប្រទេសចិន យុវតីជំទង់ម្នាក់នេះ បានឈឺពោះឆ្លងទន្លេ។ នាងបានចូលទៅបង្គន់ របស់​សាលប្រកួតកីឡាតែម្នាក់ឯង ហើយបង្កើតបានទារិកាដ៏តូចមួយ។ បន្ទាប់ពីនោះមក នាង​បាន​យក​ទារិកា​ខ្លួនឯងនេះ ទៅបោះចោល នៅក្នុងគុម្ភផ្កា ខាងក្រៅសាលប្រកួតកីឡា មុននឹងត្រឡប់​ចូលមក​ទស្សនា​ការ​ប្រកួត ជា​បន្ត​ទៅ​ទៀត។ នេះជាការអះអាង នៅក្នុងរបាយការណ៍មួយ របស់សារព័ត៌មានតំបន់ ឈ្មោះ «Hangzhou Daily» ដែលបានលើកហេតុផល នៃទង្វើរបស់យុវតីខាងលើ ថាបណ្ដាលមកពី «នាង​ភ័យ​ខ្លាំង​ពេក»។

របាយការណ៍ដដែលនោះ បានសរសេរទៀតថា ទារិកាដ៏អភ័ព ត្រូវបាន​បុរសអ្នកដំណើរ​ម្នាក់​​ប្រទះឃើញ។ បុរសម្នាក់នោះ ថែមទាំងបានរកឃើញអ្នកម្ដាយវ័យក្មេង ដោយបានដើរតាមដានឈាម ដែលស្រក់ប្រលាក់ នៅលើដី។

ផ្ដល់កិច្ចសម្ភាសទៅឲ្យ «Quotidien du peuple» ដែលជា​សារព័ត៌មានចិន​មួយ​ទៀត បុរសអ្នកដំណើរឈ្មោះ វ៉ាង (Wang) បានថ្លែងឲ្យដឹងថា លោកបានឃើញយុវតីរូបនោះ អង្គុយនៅជិត​ទីលានប្រកួត​បាល់បោះ កណ្ដាល​សាលកីឡា។ លោក វ៉ាង បានបន្តថា៖ «មើលទៅនាង ដូចជានៅមានកម្លាំងកំហែងធម្មតា បន្ទាប់​ពីឆ្លង​ទន្លេ​រួច»។

អ្នកម្ដាយវ័យក្មេង និងទារិកា ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ និងបានរួចផុតពីគ្រោះថ្នាក់​ទាំង​ស្រុងហើយ។ នេះបើតាមការរបាយការណ៍ របស់សារព័ត៌មានតំបន់ «Hangzhou Daily»។

មានកូនគ្មានឪពុក រងការរើសអើង...

ករណីបោះបង់កូនចោល នៅប្រទេសចិន មិនមែនជាករណីកម្រនោះទេ។ ហើយមូលហេតុ ដែលធ្វើឲ្យ​ម្ដាយ​ជា​ច្រើន ឈានទៅលើកដៃ ធ្វើទង្វើបែបនេះ បណ្ដាលមកពីសម្ពាធរបស់សង្គម និងបញ្ហាសេដ្ឋកិច្ច ជាពិសេសកូន​ដែលកើតមក គ្មានឪពុក និងគ្មានអាពាហ៍ពិពាហ៍ច្បាស់លាស់ នឹងត្រូវរង​នូវ«ការរើសអើង»​ សព្វគ្រប់​បែប​យ៉ាង។ នយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការកំណត់ឲ្យមានកូនតែពីរ នៅក្នុងគ្រួសារមួយ (ពីមុនខែ០១​ឆ្នាំ​២០១៦ អនុញ្ញាត​ឲ្យ​មានកូនតែមួយ) បានធ្វើការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ទៅលើនរណាក៏ដោយ ដែល​មាន​កូន​ច្រើន លើស​ពី​ការ​​កំណត់​​នេះ។ កូនក្រៅច្បាប់ទាំងនោះ ត្រូវទ្រាំទ្ររស់នៅ ដោយគ្មានការគាំពារពីសង្គម រាប់​តាំង​​ពី​ពិបាក​រក​សាលារៀន រក​ផ្ទះ​ស្នាក់​អាស្រ័យ និងជាពិសេស ពិបាករកការងារធ្វើ។

» សូមអានអត្ថបទ៖ ចិន​ចាប់​ផ្ដើម​​ឆ្នាំ​២០១៦​ថ្មី ដោយ​ការ​បញ្ចប់​នយោបាយ​«កូន​មួយ»

ដូចជាហេតុការណ៍មួយនេះ ដែលកើតឡើង​តាំងពីខែឧសភា ឆ្នាំ២០១៣មកម្លេះ តែបានបណ្ដាល ឲ្យផ្ទុះ​ការ​ក្ដៅ​ក្រេវក្រោកជាទូទៅ ពីសំណាក់​បណ្ដាជនចិន។ ទារកដ៏តូចមួយរូប ត្រូវបានឃើញជាប់គាំងខ្លួន នៅក្នុង​បំពង់​​លូ​បង្គន់ អស់រយៈពេលជាច្រើនម៉ោង រហូតលុះត្រាក្រុមអ្នកជួយសង្គ្រោះ បានចូលមកកាត់ និងបំបែក​​បំពង់​​លូ​នោះ ទើប​​ទារក​​ត្រូវ​​បាន​យកចេញ និងបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ។ ម្ដាយបានប្រសូតកូន នៅក្នុង​បង្គន់​តែ​ម្នាក់​ឯង ដូច​​ករណី​​ខាង​​លើ តែម្ដាយចិត្តអាក្រក់រូបនោះ ទំនងជាបានញាត់​ទារក​ដ៏តូចរបស់ខ្លួន ចូល​ទៅ​ក្នុង​ប្រហោង​​បង្គន់ ក្នុង​​ន័យ​​សម្លាប់​​​បំបាត់​ដាន​ចោល៕

សង្គ្រោះ​ទារក​ម្នាក់ ដែល​រក​ឃើញ​ជាប់​គាំង​​ក្នុង​«បំពង់​លូ​បង្គន់»

សង្គ្រោះ​ទារក​ម្នាក់ ដែល​រក​ឃើញ​ជាប់​គាំង​​ក្នុង​«បំពង់​លូ​បង្គន់»

ក្រុមអ្នកជួយសង្គ្រោះបានកាត់ កែងបំពង់លូ ទីកន្លែងដែលទារកនេះជាប់ ដើម្បីសង្គ្រោះទារកដ៏កំសត់។ អ្នក​ដែល​បាន​សង្ស័យដឹងរឿងដ៏រន្ធត់នេះមុនគេ ជាអ្នកជួលផ្ទះម្នាក់នៅក្នុងអាគារស្នាក់នៅនេះ ដែលបានជូន​ដំណឹង​ភ្លាមទៅអាជ្ញាធរ នៅក្រោយពេលដែលគាត់បានលឺសម្លេងក្មេងយំ យ៉ាងចម្លែងចេញពីក្នុងបំពង់លូ។

រូបភាពជួយសង្គ្រោះជាង២ម៉ោងជាវីដេអូ  ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន នៅតាមបណ្ដាញទូរទស្សន៍ និង​តាម​អាំងធើណែត ជាពិសេសនៅក្នុងខេត្តជេជៀន (Zhejiang) ផ្នែកខាងកើតនៃប្រទេសចិន កាលពី​ថ្ងៃច័ន្ទ​និង​ថ្ងៃ​អង្គារ។

ទារកដែលទើបនឹងកើតតូចនេះ ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ខណៈដែលសុខភាពរបស់ទារក បានចុះខ្សោយ​ខ្លាំង តែនៅមានសង្ឃឹមនៅឡើយ។ ទារកមានទម្ងន់២,៨គីឡូក្រាម មានស្នាមរលាត់បន្តិចបន្តួច និងមានដំណើរបេះដូង​បាន​ចុះខ្សោយខ្លាំង តែគេហទំព័រផ្លូវការនៃខេត្តជេជៀន បានអះអាងថា ស្ថានភាព​របស់​ទារកនៅអាចសង្គ្រោះបាន។

មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងក្រៅមន្ទីរពេទ្យ ដើម្បីពាំនាំយកអំណោយបន្តិចបន្តួចទៅឲ្យទារក ដូច​ជា​ល្បែងលេង កំណាត់រំគូថ ម្សៅទឹកដោះគោ ហើយអ្នកខ្លះទៀតចង់សុំទារកនោះមកចិញ្ចឹមថែមទៀត។

នគរបាលបានបើកសំនុំរឿងស៊ើបអង្កេតមួយឡើង ពីបទមនុស្សឃាតដោយចេតនា។ ម្ដាយទារក ទំនង​ជា​ត្រូវបានគេរក​ឃើញហើយ តែការស៊ើបអង្កេតនៅបន្តធ្វើតទៅទៀត។ ម្ចាស់អាគារស្នាក់នៅ បានថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយថា ម្ដាយ​ទារក​មិនទំនងជាបានឆ្លងទន្លេ នៅក្នុងបន្ទប់ទឹកនោះទេ ដោយហេតុគេ​មិនបាន​រក​ឃើញស្នាមឈាម នៅទីនោះឡើយ។ ម្ចាស់​អាគារក៏មិនបាន​ធ្វើការ​កត់សម្គាល់ថា មានស្ត្រីពោះធំ នៅក្នុង​ចំណោម​អ្នក​ជួល​ផ្ទះរបស់គាត់ដែរ។

ហេតុការណ៍នៃទារកបោះបង់ចោល កើតមានជាញឹកញាប់នៅប្រទេសចិន ហើយបានបង្កឲ្យ​មានការ​ខឹង​សម្បារ​យ៉ាងខ្លាំង ទល់នឹងនយោបាយរឹតបន្តឹង របស់រដ្ឋាភិបាលកុម្មុយនីស ដែលដាក់កំហិតឲ្យប្រជាជនចិន មានកូនតែមួយប៉ុណ្ណោះ។ ទារក​ដែលត្រូវគេបោះបង់ចោល ច្រើនមានភេទជាស្រី ព្រោះសង្គមចិនឲ្យ​តម្លៃ​ទៅ​កូន​ប្រុស​សំខាន់ជាង៕

សូមទស្សនាវីដេអូ ស្ដីពីព្រឹត្តិការណ៍នោះ ដូចតទៅ៖

ការផ្សាយពាណិជ្ជកម្ម របស់នំប៊ីស្គី Oreo ជាមួយនឹង ទារកបៅដោះ

ការផ្សាយពាណិជ្ជកម្ម របស់នំប៊ីស្គី Oreo ជាមួយនឹង ទារកបៅដោះ

ភ្នាក់ងារទទួលបន្ទុក ខាងផ្សាយពាណិជ្ជកម្ម របស់ប្រទេសកូរេខាងត្បូង ឈ្មោះ Cheil Worldwide បានគិតថា នឹងមានភាព ជោគជ័យ ក្នុងការផ្សាយពាណិជ្ជកម្មអោយនំប៊ីស្គី ដែលមានឈ្មោះហៅថា «basic instinct», ដែលបង្ហាញដោយ ទារក កំពុងតែបៅដោះម្ដាយរបស់វា។

រូបនេះគេចង់និយាយថា ពិសានំប៊ីស្គី Oreo basic instinct ដែលផលិតចេញពីទឹកដោះ លោកអ្នកនឹងទទួលបាន ភាពឆ្ងុយ ឆ្ងាញ់ដ៏អស្ចារ្យមួយ ពីម៉ាកនំដ៏ល្បីល្បាញក្នុងពិភពលោកមួយនេះ ប្រៀបបាននឹងទារកបានដោះម្ដាយវាបៅអញ្ចឹង។ ប៉ុន្តែ រូបផ្សាយពាណិជ្ជកម្មនេះ បែរជាបានធ្វើអោយ សាធារណជន នៅក្នុងប្រទេសនេះឆ្ងល់ និងបានចោទសួរទៅភ្នាក់ងារ ទទួលបន្ទុក ខាងផ្សាយពាណិជ្ជកម្ម ថាមានគំនិតចំលែកទៅវិញ។ មានអ្នកខ្លះបានធ្វើការរិះគន់ ថានេះមិនមែន ជាសុដន្ដរបស់ម្ដាយ ទារកនោះពិតបា្រកដ ហើយខ្លះទៀតនិយាយពីការចាប់បង្ខំ អោយទារកធ្វើជាបៅដោះ ហើយចាប់ កាន់នំប៊ីស្គីដែលគ្នាញ៉ាំ មិនបានទៅវិញ ...។ល។ អតិថិជនដែលអាចញ៉ាំនំនេះបាន យ៉ាងហោចណាស់ក៏ជា មនុស្ស ដែលត្រូវមានធ្មេញទំពារដែរ អញ្ចឹងពេលបានញ៉ាំនំនេះ តើគាត់បានបៅដោះ ដូចជានៅក្នុងការផ្សាយពាណិជ្ជកម្មដែរទេ ? មិនអាចទេ ហើយក៏គួរ កុំសាកល្បងគិតអី !

ការផ្សាយពាណិជ្ជកម្មនេះ ទំនងនឹងត្រូវបានផ្សាយក្នុងខែមេសា ជាមួយនឹងពាក្យស្លោក «នំធ្វើពីទឹកដោះដ៏ឆ្ងាញ់ Milk's favorite cookie»។

ដោយ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ - ប៉ារីស ទី 20មេសា ២០១២ ។
Crédit photo : Ads  of the world/adsoftheworld.com