Posts tagged as "Etats-Unis"

នាយក​ចារកម្ម​អាមេរិក​ប្រាប់ ត្រាំ ឲ្យ​មាន​«វិន័យ»​ក្នុង​ការ​ប្រើ​សំដី

នាយក​ចារកម្ម​អាមេរិក​ប្រាប់ ត្រាំ ឲ្យ​មាន​«វិន័យ»​ក្នុង​ការ​ប្រើ​សំដី

នាយកបណ្ដាញចារកម្មអាមេរិក ហៅកាត់ថា «CIA» លោក ចន ប្រែនណន (John Brennan) បាន​ផ្ដល់​យោបល់​ ទៅ​លោក ដូណាល់ ត្រាំ (Donald Trump) អនាគតប្រធានាធិបតីអាមេរិក ដែលនឹងចូលស្បថ កាន់​តំណែង ​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ខាង​មុខ​នេះ ឲ្យធ្វើការ«ប្រុងប្រយ័ត្ន» នូវរាល់ពាក្យសំដី ដែលមហាសេដ្ឋី​​អចលនវត្ថុ​មួយ​នេះ បាន​លើក​ឡើង ជាពិសេស​ជុំវិញអ្វីៗ ដែលទាក់ទង​នឹង​ប្រទេសរ៉ូស្ស៊ី។ លោក ចន ប្រែនណន បាន​សម្ដែង​​ការ​ព្រួយ​បារម្ភ​​របស់​​លោក​​យ៉ាង​​ដូច្នេះ នៅចំពោះប្រតិកម្ម​​ជាញឹកញាប់ របស់លោក ត្រាំ ដែល​បាន​ធ្វើ​ឡើង នៅ​តាម​បណ្ដាញ​សង្គម ទ្វីសធើរ (Twitter)។

ក្នុងកិច្ចសម្ភាស ផ្ដល់ទៅឲ្យទូរទស្សន៍ «Fox News» លោក ប្រែនណន​ បានលើកឡើងថា៖ «អត្តនោម័តិ មិន​មែនជា​រឿង​មួយ ដែល​ជួយ​ការពារ ផលប្រយោជន៍ នៃសន្តិសុខជាតិនោះទេ។ ដូច្នេះ នៅពេល​គាត់​ថ្លែង​ជា​មតិ ឬ​ជាប្រតិកម្ម​ម្ដងៗ ចាំបាច់​ត្រូវឲ្យប្រាកដ ថាគាត់​យល់​ច្បាស់ ពីការចូល​ពាក់ព័ន្ធ [...]

ពូទីន៖ រ៉ូស្ស៊ី មិន​ដេញ​នរណា​ម្នាក់ ដើម្បី​តប​ទណ្ឌកម្ម​អាមេរិក​ទេ

ពូទីន៖ រ៉ូស្ស៊ី មិន​ដេញ​នរណា​ម្នាក់ ដើម្បី​តប​ទណ្ឌកម្ម​អាមេរិក​ទេ

ប្រទេសរ៉ូស្ស៊ី នឹង​មិន​បណ្ដេញ​នរណាម្នាក់ ដើម្បីឆ្លើយតប ទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាេមរិក ធ្វើឡើង​ប្រឆាំង​នឹងរដ្ឋាភិបាល​ក្រុងម៉ូស្គូ ដែល​អាមេរិក​អះអាងថា បានលូកដៃចូលជ្រៀតជ្រែក ចូលក្នុងការបោះឆ្នោត ប្រធានាធិបតី​អាមេរិក កាលពីដើមខែវិច្ឆិកានោះឡើយ។ នេះបើតាមការប្រកាស របស់​ប្រធានាធិបតី​រ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) នៅល្ងាចថ្ងៃសុកនេះ។

នៅមុននេះបន្តិច ប្រមុខការទូតរ៉ូស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រៅ (Sergeï Lavrov) បានស្នើសុំឲ្យ​មានការ​បណ្ដេញ​ចេញ នូវមន្ត្រីការទូតអាមេរិកាំង ចំនួន​៣៥នាក់ ក្នុងនោះមន្ត្រី៣១នាក់ ធ្វើការនៅក្នុងស្ថានទូតអាមេរិក នា​រដ្ឋធានី​ម៉ូស្គូ និងបួននាក់ទៀត នៅការិយាល័យការទូតអាមេរិក ប្រចាំនៅក្រុង «Saint-Pétersbourg»។ ប៉ុន្តែ​លោក វ្លាឌីមៀរ ពូទីន បានសម្រេចចិត្ត ផ្ទុយពីរដ្ឋមន្ត្រីការបរទេស របស់លោកទៅវិញ។ លោក​ប្រធានាធិបតី​បាន​ថ្លែង​ឡើងថា៖ «យើង​មិន​បណ្ដេញនរណាម្នាក់ទេ។ [...]

ត្រាំ ចោទ អូបាម៉ា ថា​បង្កើត​ឧបសគ្គ​ក្នុង​ការ​ផ្ទេរ​តំណែង

ត្រាំ ចោទ អូបាម៉ា ថា​បង្កើត​ឧបសគ្គ​ក្នុង​ការ​ផ្ទេរ​តំណែង

ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) បានសរសេរ​ចោទ​ប្រធានាធិបតី​ផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថានៅតែបានលើកឡើង នូវ​សំដី​អុចអាល និង​បង្កើត​នូវ​ឧបសគ្គ ដែល​នាំ​ឲ្យ​រំខាន ដល់ការចូលមក​កាន់​តំណែង​របស់លោក ក្នុងពេលខាងមុខ។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «ខ្ញុំបានធ្វើគ្រប់​លទ្ធភាព​របស់​ខ្ញុំ ដើម្បីបញ្ជៀសឧបសគ្គជាច្រើន និងការថ្លែងបែបអុចអាល របស់ប្រធានាធិបតី អូ (បាម៉ា)។ ខ្ញុំ​បាន​គិត​ថា ការ​ផ្ទេរ​តំណែង នឹង​ប្រព្រឹត្តិ​ទៅ ដោយ​រលូន។ តែ​នេះ មិន​អញ្ចឹង​ទេ!»។

ប៉ុន្តែលោក ត្រាំ មិនបានលំអិតថា «សំដីអុចអាល» របស់លោក អូបាម៉ា នោះ បានធ្វើឡើង នៅត្រង់ចំណុចណា និងនៅពេលណាឡើយ។

ពីរថ្ងៃបន្ទាប់ពីការបោះឆ្នោត នៅដើមខែវិច្ឆិកា រដ្ឋបុរសទាំងពីរបានជួបគ្នា នៅក្នុងការិយាល័យប្រធានាធិបតី នាសេតវិមាន ដោយបានព្យាយាម [...]

ពេល​ដែល​តួ​អង្គ​«រ៉ាំប៊ូ» បដិសេធ​មិន​ធ្វើការ​ជាមួយ ត្រាំ​...

ពេល​ដែល​តួ​អង្គ​«រ៉ាំប៊ូ» បដិសេធ​មិន​ធ្វើការ​ជាមួយ ត្រាំ​...

ពាក្យចចាមអារាម ដែលចេះតែលេចឮ អស់រយៈពេលជាច្រើនថ្ងៃ មកហើយនោះ បានក្លាយជាការពិត នៅ​ថ្ងៃ​នេះ។ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោតថ្មីថ្មោង ពិតជា​បាន​ផ្ដល់​តំណែង «ដ៏សមគួរ» មួយ សម្រាប់លោក ស៊ីលវេស្ទ័រ ស្តាឡូន (Sylvester Stallone) ដើម្បីឲ្យ​អតីត​កំពូល​តារា​ភាពយន្ដ ដែលសំដែងជាតួឯក ក្នុងរឿង «រ៉ាំប៊ូ (Rambo)» រួបនេះ បានចូលមកធ្វើការ នៅក្នុង​រដ្ឋបាល​របស់លោក។

តំណែងនោះ គឺលោក ស៊ីលវេស្ទ័រ ស្តាឡូន ដែលមានវ័យ៧០ឆ្នាំ នឹងក្លាយជាប្រធាន នៃស្ថាប័ន​មូលនិធិ​អាមេរិកាំង ដែលមានទិសដៅ សម្រាប់​វប្បធម៌​និង​សិល្បៈ ហៅជាភាសាអង់គ្លេស «National Endowment of the Arts»។

ប៉ុន្តែ នៅចំពោះការផ្ដល់តំណែងនោះ តារាភាពយន្ដ ដែលបានក្លាយជា សមិទ្ធិករ និងផលិតកររូបនេះ [...]

ចារកម្ម​អាមេរិក​ថា រ៉ូស្ស៊ី​បាន​ជួយ ដូណាល់ ត្រាំ ឲ្យ​ឈ្នះឆ្នោត

ចារកម្ម​អាមេរិក​ថា រ៉ូស្ស៊ី​បាន​ជួយ ដូណាល់ ត្រាំ ឲ្យ​ឈ្នះឆ្នោត

ការវាយតម្លៃដ៏អាថ៌កំបាំងមួយ របស់ភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» បានឲ្យដឹងថា ប្រទេស​រ៉ូស្ស៊ី​បាន​ជ្រៀត​ជ្រែក ចូលមកក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី​អាមេរិក ដើម្បីជួយឲ្យបេក្ខជន មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ឈ្នះឆ្នោត។ នេះបើតាម​​របាយការណ៍​លំអិតមួយ ចុះ​ផ្សាយ​​កាល​​ពីថ្ងៃសុក្រនេះ ដោយសារព័ត៌មាន «Washington Post» ដោយបានយកសក្ខីកម្ម ពីការ​វាយ​តម្លៃ​នេះ តាម​រយៈ​អ្នក​​ទទួល​​ខុស​​ត្រូវ​​ច្រើន​​នាក់ នៃស្ថាប័នចារកម្មដ៏ធំ របស់ប្រទេសមហាអំណាច មកបញ្ជាក់។

របាយការណ៍របស់សារព័ត៌មាន ត្រូវបានចេញផ្សាយ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​​ផុត​តំណែង បានបញ្ជាទៅស្ថាប័ន «CIA» ឲ្យធ្វើរបាយការណ៍​ដ៏ពេញលេញមួយ ទៅលើ​ការ​លួច​ជ្រៀត​ចូល ផ្នែក​ព័ត៌មានវិទ្យា នៅក្នុងអំឡុងពេល ​នៃ​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត ដោយ​សង្កត់ធ្ងន់​​ទៅ​លើ​​ចំងល់​​ធំៗ​ជាច្រើន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...