Posts tagged as "town"

លំនាំ​ភ្លេង​តែ​១ និង​តារា​ចម្រៀង​៤ដួង៖ តើ​១ណា មាន​ទឹក​ដម​ពិរោះ​ជាង?

លំនាំ​ភ្លេង​តែ​១ និង​តារា​ចម្រៀង​៤ដួង៖ តើ​១ណា មាន​ទឹក​ដម​ពិរោះ​ជាង?

«ឱ្យគេញ៉ែលឿនម្លេះ» របស់ ខេម តារា​ចម្រៀង​គ្រាប់​ពេជ្រ របស់​ផលិតកម្ម​ថោន - «មុន​នឹង​ចាក​ចេញ» សំនៀង​របស់​ ម៉ាទីន តារា​ចម្រៀង​ផលិតកម្ម​ភ្លេង​រីខត និង​បទ​«ស្មោះ​បង​ស្លាប់​អី» សំនៀង​ដើម​របស់ ឆាយ វីរៈយុទ្ធ តារា​ចម្រៀង​ផលិតកម្ម​សាន់ដេរ។ បទ​«ស្មោះ​បង​ស្លាប់​អី»​នេះ​ដដែល ក៏​ជា​សំនៀង​របស់ ប៊ុត សីហា ម្ចាស់​ពាន​ឌឹវយ្សន៍​កម្ពុជា​ដែរ។ បទ​ទាំង​បួន ត្រូវ​បាន​ប្រិយមិត្ត​ម្នាក់​យក​មក​កាត់​ត ឱ្យ​ចេញ​ជា​បទ​ចម្រៀង​តែ​មួយ និង​ការ​ប្រៀបធៀប​ថា តើ​សំនៀង​របស់​តារា​រូប​ណា ច្រៀង​បាន​ពិរោះ​ជាង​គេ។

ចំពោះ​ការ​ដាក់​ពិន្ទុ ឱ្យ​សំនៀង​របស់​តារា​ចម្រៀង​៤នាក់ ប្រិយ​មិត្ត​ខ្លះ​ដាក់​ពិន្ទុ​ឱ្យ​តារា​ដែល​ខ្លួន​ពេញ​ចិត្ត និង​គាំទ្រ។ រីឯ​អ្នក​ខ្លះ​ទៀត ក៏​ធ្វើការ​វិភាគ ទៅ​លើ​សម្លេង​របស់​តារា​ទាំង​អស់​នោះ​ថា កន្លែង​ណា​ពិរោះ និង​កន្លែង​ណា​មិន​ពិរោះ​ដែរ។

ផ្តើមចេញពីទស្សនិកជនម្នាក់ បានសរសេរបញ្ចេញយោបល់ថា ឆាយ [...]

មុន​នឹង​ក្លាយ​ជា​តារា​ល្បី តើ មាស សុខសោភា បាន​ឆ្លង​កាត់​អ្វី​ខ្លះ? (vdo)

មាស សុខសោភា ជាតារាចម្រៀងស្រីមួយរូប ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីស្រទាប់​មហាជន​ និង​ទស្សនិកជនក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ទាំងយុវវ័យ និងមនុសវ័យចំណាស់។ ប្រិយមិត្ត​ជាទូទៅ​ បាន​ចាត់ទុក តារាចម្រៀងសម្លេងខ្ពស់ មាស សុខ សោភា ថាជាតារាគំរូ ដោយសារតែតារាប្រជាប្រិយសម័យថ្មី​រូប​នេះ បានលះបង់ពេលវេលា ក្នុងការថែររក្សាធនធានធម្មជាតិ ដាំដើមឈើ និងចូលរួម ប្រឆាំការកាប់បំផ្លាញ​ព្រៃឈើ នៅតំបន់ភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺ។ សកម្មភាពដ៏កម្រ ដែលធ្វើឲ្យតារាចម្រៀង មានប្រជាប្រិយភាព​កើនឡើងថែមមួយកំរិតទៀត។ ខាងក្រោមនេះ ជាការរំលឹកឡើងវិញយ៉ាងសង្ខេប ពីជីវិតរបស់តារាចម្រៀង មាស សុខសោភា មុននឹងនាងបានមកដល់វិថីសិល្បៈដ៏រុងរឿងនេះ។

កញ្ញា មាស សុខសោភា កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៨៤ ក្នុងខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ មាស សារឹម អតីតប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ ហើយម្ដាយឈ្មោះ សុខ វិលន់ [...]

មាស សុខសោភា បដិសេធ​មិន​លេង​ល្បែង​ចាក់​ទឹក​កក

មាស សុខសោភា បដិសេធ​មិន​លេង​ល្បែង​ចាក់​ទឹក​កក

«Ice bucket Challenge» ឬល្បែងចាក់ទឹកកកដាក់គ្នា ជាល្បែងដ៏ពេញនិយមក្នុងពេលថ្មីៗនេះ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរលេងវា ដើម្បីបរិចាគដល់មន្ទីពេទ្យគន្ធបុប្ផា។ ដោយឡែកកញ្ញា មាស សុខសោភា ដែលជា​តារា​ចម្រៀងដ៏ល្បី របស់ផលិតកម្មថោន បែរបដិសេធមិនចូលលេងល្បែងសម្បុរសនេះទៅវិញ។

មូលហេតុចំពោះការមិនចូលលេងល្បែងដែលកំពុងមានប្រជាប្រិយភាពនេះ ត្រូវបានកញ្ញា មាសសុខសោភា បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់នាងថា ដោយសារតែនាងមិនចង់ខ្ជះខ្ជាយទឹក ខណៈពេល​ដែលកូនឈើ១០០០០ដើមរបស់នាងនៅកំពុងស្ពឺ កំពុងត្រូវការទឹកសង្គ្រោះជាបន្ទាន់។ បើទោះបីជានាង​មិន​ចូលរួមលេងល្បែងដ៏កំពុងពេញនិយមនេះក៏ដោយ ប៉ុន្តែនាងនៅតែបរិចាគថវិកា​ដល់មន្ទីរពេទ្យគន្ធបុប្ផា​ដដែល។

តារាចម្រៀងប្រជាប្រិយភាពរូបនេះ បានសរសេរបន្តថា៖ «សូមអរគុណដល់អ្នកគ្រប់គ្នាបានចូលរួមធ្វើ “Ice bucket Challenge” ព្រមទាំងបានស្នើឱ្យនាងខ្ញុំអនុវត្តបន្ត [...]

លី អ៊ីវ៉ាធីណា ជាន់​ទឹក​ដី​អាមេរិក​ដំបូង ទទួល​បាន​ជោគ​ជ័យ

លី អ៊ីវ៉ាធីណា ជាន់​ទឹក​ដី​អាមេរិក​ដំបូង ទទួល​បាន​ជោគ​ជ័យ

ក្រោយពីវិលត្រលប់មកពីសម្តែង និងច្រៀងនៅលើទឹកដីអាមេរិច ដែលជាដំណើរលើកដំបូងរបស់ខ្លួន ជាមួយ​លោក​ ណាំ ប៊ុណ្ណារ័ត្ន នោះមក កញ្ញាលី អ៊ីវ៉ាធីណា បានថ្លែងដោយមោទនភាពថា នាងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលរស់​នៅទីនោះយ៉ាងច្រើន។


កញ្ញាលី អ៊ីវ៉ាធីណា (ខាងឆ្វេង) និងលោក ណាំ ប៊ុណ្ណារ័ត្ន។ (រូបថត ហ្វេសប៊ុក)

តារា - ក្រោយពីវិលមកពីការចេញទៅសម្ដែង និង ច្រៀងនៅសហរដ្ឋអាមេរិក ដែលមានរយៈពេល ៣ខែ កន្លងទៅ​នេះ កញ្ញា លី អ៊ីវ៉ាធីណា ជាតារាចម្រៀងល្បីមួយរូបរបស់ផលិកម្មថោន បានអះអាងពីជោគជ័យរបស់ខ្លួន ថាជាដំណើរ​ទៅ​ច្រៀង នឹងសម្តែង​របស់ខ្លួនលើកដំបូង តែមានបងប្អូនប្រជាពលរដ្ឋខ្មែរ​នៅទីនោះជាច្រើនបានគាំទ្រដល់រូបនាង។

គិតចាប់ពីថ្ងៃទី ១៥ ខែ មេសា ដល់ថ្ងៃទី [...]

ករុណា ពេជ្រ៖  នរណា​ទាត់​ចោល​ស្អី... អ្វី​ដែល​ខ្ញុំ​ធ្វើ​ជា​ការងារ​សង្គម

ករុណា ពេជ្រ៖ នរណា​ទាត់​ចោល​ស្អី... អ្វី​ដែល​ខ្ញុំ​ធ្វើ​ជា​ការងារ​សង្គម

តារា - តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ត្រូវបានគេដឹងថា ជាតារាចម្រៀង​ដែល​បាន​ចេញ​មុខចេញមាត់ខ្លាំងក្នុងការឃោសនា រកសម្លេងឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៣។ ការប្រឹងប្រែង​របស់ តារាចម្រៀង ករុណា ពេជ្រ ត្រូវបានគេមើលឃើញថា មិនអត់ប្រយោជន៍នោះទេ ព្រោះពេលនេះ តារាចម្រៀង​ដែលតែងតែឡើងច្រៀង លើឆាកតន្រ្តីបំរើអារម្មណ៍ទស្សនិកជនរូបនេះ កំពុងទទួលបានការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពី​លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ហើយគេក៏បានដឹងដែរថា នៅ​ពេលនេះ ករុណា ពេជ្រ បានក្លាយជាជំនួយការផ្ទាល់ដ៏ជំនិតម្នាក់ របស់លោក ហ៊ុន ម៉ានី ផងដែរ។

ជាញឹកញាប់ គេតែងឃើញវត្តមានរបស់ ករុណា ពេជ្រ ទៅណាមកណា ជាមួយនឹងលោក ហ៊ុន ម៉ានី ក្នុងភាព​ស្និទ្ធ​ស្នាល ដូចកាលពីថ្ងៃទី១៣ កក្កដា កន្លងមកនេះ នៅពេលដែលលោក ហ៊ុន ម៉ានី បានចុះទៅចែកអំណោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...