Posts tagged as "Nouvel an"

វត្ថុ​«យក្សៗ» នឹង​រំលេច​ខ្លួន​ក្នុង​អង្គរ​សង្រ្កាន្ត​ ឆ្នាំ​នេះ

វត្ថុ​«យក្សៗ» នឹង​រំលេច​ខ្លួន​ក្នុង​អង្គរ​សង្រ្កាន្ត​ ឆ្នាំ​នេះ

នេះជាឆ្នាំលើកទីពីរហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឱ្យមានព្រឹត្តិការណ៍ អង្គរសង្រ្កាន។ ដើម្បី​អបអរ​​ព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ឆ្នាំចុងក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី កូន​ប្រុសលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីសតវត្ស របស់កម្ពុជា បានរៀបចំឱ្យមានកម្មវិធី យ៉ាងពិសេស ជា​ពិសេស​នោះ​គឺការធ្វើវត្ថុ ដែលមានទំហំធំដូច«យក្ស»ជាច្រើន បង្ហាញខ្លួននៅក្នុងកម្មវិធី។

ក្រៅពីនំអន្សមយក្ស ដែលធំជាងគេក្នុងពិភពលោក និងមិនធ្លាប់ពីមុនមក ក៏នៅមានមួកត្នោត អង្រុតយក្ស និងវត្ថុយក្ស​មួយចំនួនទៀត។ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ នំអន្សមយក្ស ត្រូវបានគេធ្វើធំ ជាងឆ្នាំមុនទ្វេដង។ វាមាន​ទម្ងន់​ជាង៣តោន និងមានបណ្តោយរហូត៥ម៉ែត្រ។

សម្រាប់មួកត្នោត ដែលជាអត្តសញ្ញាណមួយ របស់ខ្មែរ ត្រូវបានធ្វើយ៉ាងសម្រិតសម្រាំង ដើម្បីដាក់តាំងបង្ហាញ ជាលើក​ដំបូងដើម្បីសា្វគមន៍ ភ្ញៀវទេសចរជាតិ [...]

តើ​តារា​ខ្មែរ​ណា​ខ្លះ ជាប់​សែ​ស្រឡាយ​ចិន? (Pic)

តើ​តារា​ខ្មែរ​ណា​ខ្លះ ជាប់​សែ​ស្រឡាយ​ចិន? (Pic)

មិនថាតែមន្រ្តីរាជការ នៅតាមក្រសួង មន្ទីរមួយចំនួន សិស្ស និងប្រជាពលរដ្ឋភាគច្រើននោះទេ ដែលផ្អាកសកម្មភាព មិនប្រកបរបស់រកស៊ីប្រចាំថ្ងៃ សូម្បីតែ សិល្បករ សិល្បការិនីល្បីៗរបស់ខ្មែរយើង ស្ទើរតែមួយចំនួនធំ ក៏បានផ្អាក​ការ​សម្តែង ដើម្បីចូលរួមអបអរ ពិធីបុណ្យប្រពៃណីជាតិចិន និងវៀតណាមមួយនេះដែរ។

វប្បធម៌ចិន-វៀតណាម កំពុងគ្របដណ្តប់ លើប្រជាជនខ្មែរយ៉ាងខ្លាំង នៅក្នុងសម័យបច្ចុប្បន្ននេះ គេមើលឃើញថា ប្រជាជនខ្មែរស្ទើតែ៧០% ទៅហើយ ដែលហៅខ្លួនឯងថា ជា«កូនកាត់ចិន» បើទោះបីជារូបគេ មានសម្បុរខ្មៅក៏​ដោយ។ ទម្លាប់ នៃការប្រារព្ធពិធីបុណ្យប្រពៃណី ចូលឆ្នាំចិន និងវៀតណាម នេះ បាននឹងក្លាយទៅជាប្រពៃណី ដែល​ដក់ជាប់ ក្នុងចិត្តកូនខ្មែរ ដោយមិនអាចកែឡើងវិញបាន។ គេបង្ហាញទង្វើថា គេជាកូនកាត់ចិននេះ តាមរយៈ​ការ​សែន​ព្រេន ឬអបអរដោយធ្វើឡើង តាមរយៈការចូលរួមសប្បាយ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកចូលរូម សែនព្រេនពិធី​បុណ្យ​មួយ​នេះ នៅកម្ពុជា [...]

រដ្ឋាភិបាល៖ ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង ជា​សេរីភាព​នៃ​អ្នក​ធ្វើ​អាជីវកម្ម

រដ្ឋាភិបាល៖ ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង ជា​សេរីភាព​នៃ​អ្នក​ធ្វើ​អាជីវកម្ម

មកដល់រដូវបុណ្យទានម្តងៗពិសេសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋតែងតែទៅជួបជុំបងប្អូន នៅ​តាម​បណ្តាស្រុកំណើតរៀងៗខ្លួនទីទៃៗ។ ឆ្លៀតក្នុងឱកាសនោះ បណ្តារឡានឈ្នួល ពិសេសឡានក្រុង តែងតែតំឡើង​ថ្លៃ​សំបុត្រទៅតាមតែចិត្តចង់ ហាក់មិនមានការខ្លាចរអារ ឬគោរព និងស្តាប់ការអំពាវនាវ​របស់នាយករដ្ឋមន្រ្តី សុំឲ្យ​មាន​ការរក្សានូវតំលៃសំបុត្រដូចដើមក៏ដោយ។


រូបថតអ្នកដំណើរនៅលើរថយន្ដក្រុង។ (រូបថត MONOROOM.info/ D.KEO

សំបុត្រឡើងថ្លៃ - មិនថាចំពោះតែខេត្តណាមួយឡើយ ទាំង២៥ខេត្តក្រុងកម្ពុជា រថយន្តក្រុងបានតំឡើងថ្លៃសំបុត្រ ទៅតាមអ្វីដែលគេ (ថៅកែ) ចង់បាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

តម្លៃ​សំបុត្រ​ឡាន​ក្រុង «ក្រោយ»​ពេល​ចូល​ឆ្នាំ ថ្លៃ​ជាង​ពេល​មុន!

តម្លៃ​សំបុត្រ​ឡាន​ក្រុង «ក្រោយ»​ពេល​ចូល​ឆ្នាំ ថ្លៃ​ជាង​ពេល​មុន!

ប្រជាពលរដ្ឋមួយចំនួនធំ ទើសទាល់នឹងការតម្លើងថ្លៃរថយន្ត«ក្រុង» តាមតែអំពើចិត្តរបស់«មេឈ្មួញ»ទាំងនោះ ដោយគ្មានការគ្រប់គ្រង ត្រួតពិនិត្យ និងមានវិធានការពីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៤នេះ សំបុត្រឡាន​ក្រុង​«ក្រោយ»ចូលឆ្នាំខ្មែរ មិនត្រឹមតែមានតម្លៃលើសពីតំលៃ«ធម្មតា» តែថែមទាំងមានតម្លៃលើសពីតម្លៃ​«មុន»ចូល​ឆ្នាំនោះទៅទៀត។


រថយន្ដក្រុង របស់ក្រុមហ៊ុនដឹកជញ្ជូនល្បីឈ្មោះ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

រថយន្ដ«ក្រុង» - ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមនាំប្រិយមិត្តអ្នកតាមដាន ទៅមើលការលក់សំបុត្រឡានក្រុង នៅក្រុងសួងខេត្តកំពង់ចាមម្ដង។ [...]

ពលរដ្ឋ​ឃុំ​ស្រឡប់​«ខក​ខាន»​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រោះ​វៀតណាម​ផ្តាច់​ភ្លើង

ពលរដ្ឋ​ឃុំ​ស្រឡប់​«ខក​ខាន»​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រោះ​វៀតណាម​ផ្តាច់​ភ្លើង

ប្រជាពលរដ្ឋស្ទើរទូទាំង​ឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ​ ខេត្ដត្បូងឃ្មុំ បាន«ខកខាន»មិនបានទទួលទេវតាឆ្នាំថ្មី នៅវេលា​ម៉ោង៨ និង៧នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ នេះទេ ដោយសារនៅមុនម៉ោងចូលឆ្នាំថ្មីនេះ តែប៉ុន្មាននាទី ស្រាប់​តែ«ភ្លើងអគ្គិសនី»​រលត់​សូន្យ​ឈឹង រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបាន«ឆេះ»វិញ។


ដង្វាយរៀបរងចាំទទួលទេវតា របស់អ្នករស់នៅក្នុងឃុំស្រឡប់។ (រូបថត MONOROOM.info/ O. Vary)

ចូលឆ្នាំថ្មី ឆ្នាំមមី ព.ស ២៥៥៨ - កំពង់រៀបចំតុបតែង គ្រឿងដង្វាយនានា សម្រាប់ទទួលទេវតាឆ្នាំថ្មី តាំងពីព្រលឹម លោក ឃីម ឌី ជាងកាត់កញ្ចក់ តុទូ ប្រចាំផ្សារខ្នា បានរអ៊ូមិនពេញចិត្ត ចំពោះការ«ផ្តាច់»នូវចរន្ត​អគ្គីសនីនេះ​ឡើយ។ លោកបានលើកឡើងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...