Posts tagged as "Mark Zuckerberg"

ហ្វេសប៊ុក ចេញ​មុខងារ​ថ្មី​ទៀត អាច​ចែក​រំលែក​អាល់ប៊ុម​រូប​ថត​បាន

ហ្វេសប៊ុក ចេញ​មុខងារ​ថ្មី​ទៀត អាច​ចែក​រំលែក​អាល់ប៊ុម​រូប​ថត​បាន

រូបភាពមួយ វាបានបង្កប់នូវអត្ថន័យរាប់ពាន់ពាក្យនៅក្នុងនោះ ហើយពេលនេះហ្វេសប៊ុក (Facebook) នឹងអាចឲ្យអ្នក​គ្រប់​គ្នា អាចបន្ថែមអត្ថន័យ ពីលើការសន្ទនារបស់អ្នក កាន់តែអស្ចារ្យបន្ថែម ជាមួយនឹងមុនងារថ្មីស្រឡាងមួយទៀត។


ហ្វេសប៊ុក បង្កើតមុខងារថ្មី សម្រាប់ស្ថាប័នរូបថត របស់ខ្លួន។ (រូបថតជំនួស របស់ mashable.com)

ប្រព័ន្ធបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានប្រកាសពីតួនាទីថ្មីមួយទៀត កាលពីថ្ងៃច័ន្ទ ដែលអនុញ្ញាត​ឲ្យអ្នកប្រើប្រាស់អាចចែករំលែក (share) នូវអាល់ប៊ុមរូបថតបាន ហើយមុខងារថ្មីនេះ ក៏អាចឲ្យអ្នកប្រើប្រាស់អាចបន្ថែម រូបភាព ចូលទៅក្នុងអាល់ប៊ុមតែមួយ យ៉ាងងាយស្រួលផងដែរ។

អាល់ប៊ុមមួយ អ្នកអាចចែករំលែកបាន ៥០ដង និងអាចចែករំលែកម្តងៗ បានរូបថត ២០០សន្លឹក។ ការបង្កើតអាល់ប៊ុមថ្មី [...]

ហ្វេសប៊ុក ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​«គេហទំព័រ​ពត៌មាន» នៅ​លើ​ទូរស័ព្ទ​ដៃ

ហ្វេសប៊ុក ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​«គេហទំព័រ​ពត៌មាន» នៅ​លើ​ទូរស័ព្ទ​ដៃ

ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក (Facebook) កំពុងតែចង់ពង្រីកឥទ្ធិពលរបស់ខ្លួន ដើម្បីក្លាយខ្លួនជា «គេហទំព័រ​ពត៌មាន​ដ៏សំខាន់មួយ» សម្រាប់ផ្តល់ជាសេវាកម្ម ដល់អ្នកប្រើប្រាស់តាមរយះទូរស័ព្ទដៃ។

ក្រុមហ៊ុនហ្វេសប៊ុក បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៏ និងរចនាទ្រង់ទ្រាយបន្ថែមខ្លះៗ អស់រយៈ​ពេល​ជាង១ឆ្នាំហើយ។ ការរចនាទ្រង់ទ្រាយថ្មីនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅលើទូរស័ព្ទដៃ ឬ​ថេប្លិត អាចដឹងពត៌មានបានទាន់ហេតុការណ៏បំផុត។

ហ្វេសប៊ុក នឹងក្លាយខ្លួនស្រដៀងទៅនឹង ហ្វីលីបបដ (Flipboard) ដែលទាញយកចំណងជើងពត៌មានសំខាន់ៗ មកពី​គេហទំព័រជាច្រើន ដើម្បីមកបង្ហាញជូនដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបានដឹងថា [...]

ទូរស័ព្ទដៃហ្វេសប៊ុកដំបូងគេយីហោ អេចធីស៊ី ហ្វឺស

ទូរស័ព្ទដៃហ្វេសប៊ុកដំបូងគេយីហោ អេចធីស៊ី ហ្វឺស

ទូរស័ព្ទដៃហ្វេសប៊ុក (Facebook Phone) មិនទាន់ចេញជារូបរាង្គពេញលក្ខណៈនោះទេ។ កាលពីថ្ងៃទី៤ ខែមេសា ក្រុមហ៊ុន​ហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើលមួយ ដែលជាការបង្ហាញនូវកម្មវិធីបច្ចេកវិទ្យាថ្មី ឈ្មោះថា ហ្វេសប៊ុកហូម (Facebook Home) ហើយវានឹងដំណើរការនៅលើទូរស័ព្ទដៃថ្មីមួយ ម៉ាកអេចធីស៊ី ហ្វឺស (HTC First) របស់ក្រុមហ៊ុនអេចធីស៊ី (HTC)។


នាយកក្រុមហ៊ុន អេចធីស៊ី របស់តៃវ៉ាន់ បង្ហាញនូវទូរស័ព្ទថ្មី ដែលប្រើកម្មវិធីហ្វេសប៊ុកហូម។

ហ្វេសប៊ុកហូម នឹងកាន់តែមានភាពងាយស្រួល ដល់អ្នកដែលពេញនិយមលេងហ្វេសប៊ុក តាមរយៈទូរស័ព្ទដៃ។ វាអាចឲ្យ​អ្នកបង្ហាញ ពីអារម្មណ៏របស់អ្នកភ្លាមៗ នៅលើហ្វេសប៊ុក។ ការជជែកនានា ដែលកើតមានឡើងនៅលើហ្វេសប៊ុក វានឹង​បង្ហាញប្រាប់យើង ដូចជាយើងខកខានលើកទូរស័ព្ទរបស់នរណាម្នាក់ (missed [...]

ហ្វេសប៊ុក មានគណនីខ្មោចប្រមាណជាង ៨៣លានគណនី

ហ្វេសប៊ុក មានគណនីខ្មោចប្រមាណជាង ៨៣លានគណនី

ចំនួនគណនីខ្មោចនេះ មានចំនួនប្រហែលជា ១ភាគ១០ នៃគណនីទាំងអស់ របស់បណ្ដាញគេហទំព័រសង្គមដ៏ល្បី ជាងគេ របស់ពិភពលោកមួយនេះ។


ជនលាក់មុខ នៅពីខាងក្រោយ អេក្រង់ ដែលបង្ហាញពីគេហទំព័រហ្វេសប៊ុក។

ស្ថានភាពរបស់ហ្វេសប៊ុក នៅក្នុងទីផ្សារភាគហ៊ុន បានលិចដាំក្បាលចុះ ក្នុងខណៈដែលគេហទំព័រមានសមាជិកជិត មួយ កោដនាក់ បានចុះឈ្មោះប្រើប្រាស់។ កាលពីថ្ងៃទី២៧កក្កដាកន្លងទៅ ហ្វេសប៊ុកបានប្រកាសថា សមាជិកអ្នកប្រើប្រាស់ដ៏ សកម្ម បានចូលមកកាន់គេហទំព័រនេះ ប្រមាណជា ៩៥៥លាននាក់នៅក្នុងមួយខែៗ ដែលត្រូវនឹងកំណើន គិតជាភាគរយ ២៩% ក្នុងមួយឆ្នាំ។ តែនៅមួយសប្ដាហ៍ក្រោយមក ក្រុមហ៊ុនយក្សរបស់ មហាសេដ្ឋីវ័យ ក្មេង ម៉ាក ហ្សូខើរប៊ែរ (Mark Zuckerberg) [...]

ម៉ាក ហ្សូឃើប៊័រ អ្នកបង្កើតគេហទំព័រសង្គម ហ្វេសប៊ុក រៀបការ

ម៉ាក ហ្សូឃើប៊័រ អ្នកបង្កើតគេហទំព័រសង្គម ហ្វេសប៊ុក រៀបការ

ពីរថ្ងៃក្រោយការហក់ចូលក្នុង ទីផ្សារភាគហ៊ុន លោក ម៉ាក ហ្សូឃើប៊័រ Mark Zuckerberg អ្នកបង្កើតគេហទំព័រសង្គម ហ្វេសប៊ុក Facebook បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃសៅរិ៍កន្លងមកនេះ ជាមួយនឹងសង្សាចាស់ខែរបស់គាត់ នាងកញ្ញា ព្រីស៊ីឡា ឆង់ Priscilla Chan។ គាត់ក៏បានជូនដំណឹង ពីរឿងនេះ តាមរយះការប្ដូរ ស្ថានភាព អាត្រានុកូលដ្ឋាន នៅលើទំព័រ ឯកជន ហ្វេសប៊ុករបស់គាត់ ដូចគ្នានេះដែរ។

អាពាហ៍ពីពាហ៍របស់ មហាសេដ្ឋីវ័យក្មេង ដែលមានអាយុទើបតែ ២៨ឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងលក្ខណៈបិតជិតមួយ នៅឯ ប៉ាឡូ អាល់តូ នារដ្ឋកាលីហ្វ័រនី នៃសហរដ្ឋអាមេរិច។ បើតាមទស្សនាវដ្ដី ភីបផល People [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...