ខ្មែរកម្ពុជាក្រោម៖ ព្រះសង្ឃពីរអង្គ«បាត់ខ្លួន» និងមួយអង្គទៀតស្ថិតក្នុងភាព«វង្វេងស្មារតី»
ភ្នំពេញ៖ ព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រមាណជាងមួយរយអង្គ ក្នុងនោះមានប្រាំមួយអង្គបានគេចចេញ ពីការតាមចាប់ខ្លួនរបស់អាជ្ញាធរវៀតណាម និងពុទ្ធបរិស័ទដែលធ្លាប់រស់នៅ និងមានស្រុកកំណើតនៅកម្ពុជាក្រោមប្រមាណជិតមួយរយនាក់ដែរនោះ បាននាំគ្នាចូលរួមធ្វើបាតុកម្ម ទាមទាឲ្យមានការដោះលែងព្រះសង្ឃពីរអង្គ និងជម្រុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិជាមូលដ្ឋានទាំងប្រាំរបស់ពលរដ្ឋ។
បាតុកម្មទាមទារឲ្យដោះលែង ព្រះសង្ឃខ្មែរក្រោម នៅភ្នំពេញ។ (រូបថត MONOROOM.info/ O.Vary)
បាតុកម្មរួមគ្នាដោយអង្គការសមាគម ខ្មែរកម្ពុជាក្រោមចំនួនដប់ពីរអង្គការ បានធ្វើការទាមទារនូវសិទ្ធិទាំងនេះ ដែលរៀបចំឡើងដោយសមាគម ខ្មែកម្ពុជាក្រោម និងមានការចូលរួមភាគច្រើនជាព្រះសង្ឃនោះ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ [...]