Posts tagged as "Kith Meng"

សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?

សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?

ប្រសិនជាសណ្ឋាគារកាំបូឌីយ៉ាណា (Hotel Cambodiana) ត្រូវបានវាយកំទេចមែននោះ វានឹងក្លាយជាអគារសេសសល់ ចុងក្រោយបង្អស់មួយទៀត នៃរបបសង្គមរាស្ត្រនិយម របស់អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ ដែលត្រូវបាត់បង់រូបរាង ពីរាជធានីភ្នំពេញ បន្ទាប់ពីសំណង់ជាច្រើន ដែលជាស្នាដៃនៅក្រោម​របប​នោះ ត្រូវបានដុតឆេះ កែឆ្នៃ ឬកាត់ជាចម្រៀកៗ សឹងតែអស់ទៅហើយនោះ។

ស្រង់សំដីដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោក សេង ឡូត បានថ្លែងអះអាងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង គ្រោង​នឹង​ឈូស​សណ្ឋាគារ​ខាងលើ ដើម្បី​ឈានទៅ​សាងសង់​អគារ​មួយ​ ដែល​មាន​កម្ពស់​ ៦០០ ​ម៉ែត្រ។ ប៉ុន្តែអ្នកនាំពាក្យបានបន្តថា គម្រោងនេះ កំពុងស្ថិតនៅជាផែនការនៅឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនបានស្នើទៅរដ្ឋាភិបាល នូវសិទ្ធិសម្រាប់អនុវត្តន៍គម្រោង។​

ប្រភពមួយទៀត ដែលដកស្រង់ ដោយសារព័ត៌មានដដែល បានអះអាងថា [...]

គិត ម៉េង និង ស្រីតូច ចំណាន ចុះ​«អេតា​ស៊ីវិល»​រួច​រាល់

គិត ម៉េង និង ស្រីតូច ចំណាន ចុះ​«អេតា​ស៊ីវិល»​រួច​រាល់

បើតាម សំបុត្រប្រកាស អាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល ដែលត្រូវបានធ្លាយចេញ តាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥នេះ បានឱ្យដឹងថា សេដ្ឋីវ័យក្មេង លោកឧកញ៉ា គិត ម៉េង បានទៅចុះសំបុត្រ ប្រកាស​អាពាហ៍​ពិពាហ៍ ជាមួយអ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតួច ចំណាន រួចហើយ។

សំបុត្រប្រកាស អាពាហ៍ពិពាហ៍ របស់ឧកញ៉ាសម្បូរទ្រព្យ ជាមួយប្រពន្ធ ដែលរួមរស់ជាមួយគ្នា ជាង១០ឆ្នាំ បាន​ធ្វើ​ឡើង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៥ កន្លងទៅថ្មីនេះ។

អ្នកនាងស្រី តូច ចំណាន ដែលជាអតីតតារាសម្តែង ដ៏ល្បីមួយរូប បានក្លាយជាប្រពន្ធ និងរស់នៅជាមួយលោកឧកញ៉ា គិត ម៉េង ដោយមិនចេញមុខ ឬមិនផ្លូវការ អស់រយៈពេលជាង ១០ឆ្នាំ។ ក្នុងស្ថានភាពនេះ អ្នកទាំងពីរ ទទួលបានកូន​ជា​ចំណងដៃ ចំនួន៤នាក់ ក្នុងនោះស្រី២ ប្រុស២។

ដោយសារតែភាពអត់ធ្មត់ និងក្តីស្រលាញ់ ដែលអ្នកនាងប្រគល់ជូន លោកឧកញ៉ា អស់ពីបេះដូង ទើបធ្វើឱ្យអ្នកនាង អាចឆក់យកបេះដូង [...]

គិត ម៉េង រៀប​ការ​ម្តង ធ្វើ​ឱ្យ​ល្បី​ពេញ​ស្រុក​ខ្មែរ!

គិត ម៉េង រៀប​ការ​ម្តង ធ្វើ​ឱ្យ​ល្បី​ពេញ​ស្រុក​ខ្មែរ!

លោកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន ដែលបានរួមរស់នៅជាមួយគ្នា អស់រយៈពេលជាង១០ឆ្នាំ រហូត​មានកូនបួននាក់ នឹងចូលរោងការផ្លូវការ បង្ហាញដល់សាធារណៈជន ថាអ្នកទាំងពីរ ជាស្វាមីភរិយាស្របច្បាប់ នៅថ្ងៃ​ទី២០ ខែមីនានេះ ។ កម្មវិធីអាពាហ៍ពិពាហ៍ ជាផ្លូវការ ដែលបង្ហាញដល់សាធារណៈជននេះ បានធ្វើឱ្យល្បី ពេញ​ប្រទេស​ខ្មែរ​តែម្តង។

ល្បីពេញប្រទេស និងលាន់មាត់សរសើរ ពីមតិមហាជន ដោយសារតែពិធីមង្គលការ របស់គូរស្នេរហ៍សេដ្ឋី វ័យក្មេង​រូប​នេះ បើគិតត្រួសៗ ចំណាយអស់រាប់ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃរៀបមង្គលការ របស់កូនក្រមុំកូនកម្លោះ ដែល​មាន​កូនបួនមួយគូនេះ ផ្លូវមួយចំនួនក្នុងរាជធានី អាចនឹងត្រូវផ្អាកចរាចរណ៍ តំាំងពីល្ងាចថ្ងៃទី ១៩។ លើស​ពីនេះ​ទៅទៀត ប៉ូលិស​ក្រុង និង កងអង្គរក្ស នឹងចាត់វិធានការការពារសណ្តាប់ធ្នាប់ ដោយសារតែប្រមុខរដ្ឋាភិបាល អ្នកនយោបាយ អ្នក​មុខ​អ្នក​ការ ផ្នែកធុរកិច្ច ត្រូវបានអញ្ចើញចូលរួម [...]

ស្ប៉ត​សែលកាត រើស​អើង​មនុស្ស​ភេទ​ទី​៣ នៅ​តែ​បន្ត​ផ្សាយ

ស្ប៉ត​សែលកាត រើស​អើង​មនុស្ស​ភេទ​ទី​៣ នៅ​តែ​បន្ត​ផ្សាយ

បន្ទាប់ពីមានការទទូច ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឲ្យបញ្ឈប់ការផ្សាយ ហើយក៏មិនមានការឆ្លើយតប​ពីភាគីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល (Mobitel) និងស្ថានីយទូរទស្សន៍មក ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទម៉ូប៊ីថែល ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ នៅតែបន្តផ្សាយនៅលើកញ្ចក់​ទូរទស្សន៍​ រហូត​មកដល់​ពេលនេះ។


ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ម៉ូប៊ីថែល នៅតាមបណ្ដោយវិថី ព្រះសីហនុ រាជធានីភ្នំពេញ។ (រូបថត សហការី)

រើសអើង - គិតត្រឹមថ្ងៃទី១៣ ខែមីនា នេះ ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល  របស់​លោក​ឧកញ្ញ៉ា គិត ម៉េង ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ ត្រូវបានគេមើលឃើញថា [...]

«ខេប៊ូឌៀ អ៊ែឡាញ» ក្រុមហ៊ុន​អាកាស​ចរណ៍​ថ្មី នៅ​កម្ពុជា

«ខេប៊ូឌៀ អ៊ែឡាញ» ក្រុមហ៊ុន​អាកាស​ចរណ៍​ថ្មី នៅ​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ ខេមប៊ូឌៀ អ៊ែរឡាញ (Cambodia Airlines) បានកើតជារូបរាង កាលពីថ្ងៃអង្គារទី០២ខែមិនា ដោយរួមសហការជាមួយនឹង ដៃគូរភាគហ៊ុនសំខាន់ៗ នៃក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីនអ៊ែរឡាញ (Philippine Airlines)។


ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ​ ថតពីខាងកើត (ពីខាងទីក្រុង បែរទៅលិច)។ រូបថត airliners.net

មានឈ្មោះដូចគ្នា នឹងក្រុមហ៊ុនអាកាសចរណ៍មុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ តែបានបាត់រូបរាងទៅវិញ នៅ​ឆ្នាំ២០០៥នោះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារទី០២ខែមិនា នៅរាជធានីភ្នំពេញ ដោយ​កិច្ចសហការវិនិយោគទុន រវាងក្រុមហ៊ុនកម្ពុជាដ៏ធំមួយ ឈ្មោះរ៉ូយ៉ាល់គ្រូប ក្នុងភាគហ៊ុន ៥១% និងក្រុមហ៊ុនមួយទៀត របស់ប្រទេសហ្វីលីពីនឈ្មោះ សាន ម៉ៃហ្គែល ខប. (San Miguel Corp.)។ សូមបញ្ជាក់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...