Posts tagged as "Chelsea"

២គ្រាប់​របស់​ដ្រក់បា ជួយ​ឲ្យ​កាឡា​តា​សា​រ៉ៃ លើក​ពាន​អេមីរ៉េត

២គ្រាប់​របស់​ដ្រក់បា ជួយ​ឲ្យ​កាឡា​តា​សា​រ៉ៃ លើក​ពាន​អេមីរ៉េត

អតីតខ្សែប្រយុទ្ធក្រុមឆែលស៊ី (Chelsea) ឌីឌីយើ ដ្រក់បា (Didier Drogba) បានចុះពីកៅអីកីឡាករបម្រុងនៅពាក់កណ្តាល​វគ្គទី២ និងបានទាត់បញ្ចូលទី២គ្រាប់ លើក្រុមកាំភ្លើងធំអាសិណល (Arsenal) ហើយបានជួយឲ្យក្រុមកាឡាតាសារ៉ៃ (Galatasaray) លើកពាន អេមីរ៉េត (Emirates Cup) បន្ទាប់ពីក្រុមរបស់ទួរគីមួយនេះ យកឈ្នះដោយលទ្ធផល ២-១។


កីឡាករ ឌីឌីយើ ដ្រក់បា នៅពេលលើកពានរង្វាន់ អេមីរ៉េត។ (រូបថត AP/Scanpix)

កីឡាករអន្តរជាតិកូឌឺវ័រ វ័យ៣៥ឆ្នាំ ដែលបានចាកចេញពីឆែលស៊ី បន្ទាប់ពីជួយឲ្យតោខៀវឈ្នះឆែមពានលីក (Champions League) កាលពីឆ្នាំ២០១២ និងផ្ទេរទៅកាន់ក្រុមសៀងហៃ សៀនហួរ (Shanghai Shenhua) នៅក្នុងប្រទេសចិនបាន​មួយ​រយះពេលខ្លី នៅតែមានទម្រង់លេងល្អដដែល [...]

ក្រុម​វ៉ាឡិនសៀ ចង់​បាន​តូរែស ទៅ​ជំនួស​សូលដាដូ

ក្រុម​វ៉ាឡិនសៀ ចង់​បាន​តូរែស ទៅ​ជំនួស​សូលដាដូ

ក្រុមវ៉ាឡិនសៀ (Valencia) របស់អេស្ប៉ាញ កំពុងតែរៀបគម្រោង ដើម្បីដេញថ្លៃខ្សែប្រយុទ្ធក្រុម ឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ខណៈដែលខ្សែប្រយុទ្ធបង្គោលរបស់ខ្លួន រ៉ូបឺតូ សូលដាដូ (Roberto Soldado) បានខិតជិតដល់ការផ្ទេរចេញ ទៅកីឡាដ្ឋានវាយហាតឡែន (White Hart Lane) របស់ក្រុមទតិនហេម (Tottenham) ជាផ្លូវការ។


កីឡាករ ហ្វឺណាន់ដូ តូរ៉ែស ជាមួយនឹងរបាំងមុខរបស់គាត់។

គ្រូបង្វឹកក្រុមវ៉ាឡិនសៀ លោកមីរ៉ូស្លាវ ឌីជូគិក (Miroslav Djukic) បាននិយាយថា គាត់ត្រូវការខ្សែប្រយុទ្ធជួរមុខ ឲ្យបានមុនខ្សែប្រយុទ្ធ សូលដាដូ ចាកចេញពីក្លិប ទៅកាន់ទីក្រុងឡុងដ៏។ ហើយគាត់បានលើកឡើងថា គាត់នឹងលួងលោម ដើម្បីយកខ្សែប្រយុទ្ធ ហ្វឺណាន់ដូ តូរែស មកកាន់ប្រទេសអេស្ប៉ាញវិញ។

កាសែតអេស្ប៉ាញ ស៊ុបព័រដេផត [...]

បាយឺន​ម៉ូនិជ ត្រៀម​ជាង​៤០​លាន​ផោន ដើម្បី​ទិញ​ដេវីដ ល្វីស

បាយឺន​ម៉ូនិជ ត្រៀម​ជាង​៤០​លាន​ផោន ដើម្បី​ទិញ​ដេវីដ ល្វីស

ក្រុមអធិរាជ នៅអាឡឺម៉ង់ បាយឺន ម៉ូនិជ () បានត្រៀមចំនួនកញ្ចប់ទឹកប្រាក់ប្រមាណជាង ៤០លានផោន ដើម្បីទិញ​យក​ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ដេវីដ ល្វីស (David Luiz)។


ខ្សែការពារកណ្តាល ដេវីដ ល្វីស របស់ក្រុម ឆែលស៊ី។ (រូបថត Chelsea FC)

គ្រូបង្វឹកបាយឺន លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) បានមើលឃើញកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ជាតំបន់មួយ ដែលគាត់ចាំបាច់ត្រូវតែពង្រឹងបន្ថែម ស្របពេលដែលក្លិបម្ចាស់ជើងឯកអ៊ឺរ៉ុប ក៏ធ្លាប់ចង់បានល្វីស ច្រើនលើកច្រើន​សារ​ដែរនោះ។

ខ្សែការពារក្រុមតោខៀវ វ័យ២៦ឆ្នាំ ដែលទើបតែបន្តកិច្ចសន្យារយះពេល ៥ឆ្នាំទៀត កាលពីខែកញ្ញាឆ្នាំមុន «មិនមែន​សម្រាប់លក់ទេ»។ នេះជាសម្តីរបស់លោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលបាននិយាយ [...]

ឆែលស៊ី លត់​ឥណ្ឌូនេស៊ី ៨-១ មុន​ចាក​ចេញ​ពី​អាស៊ី

ឆែលស៊ី លត់​ឥណ្ឌូនេស៊ី ៨-១ មុន​ចាក​ចេញ​ពី​អាស៊ី

ក្រុមតោខៀវឆែលស៊ី (Chelsea) បានបំបាក់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ីអលស្តា (Indonesia All Stars) របស់ឥណ្ឌូនេស៊ី ដោយលទ្ធផល ៨-១ ក្នុងការប្រកួតមិត្តភាពចុងក្រោយបង្អស់របស់ខ្លួន នៅតំបន់អាស៊ី នាទីក្រុងចាកាតា កាលពីយប់​ថ្ងៃព្រហស្បតិ៏។


ក្រុមកីឡាករឆែលស៊ី សប្បាយរីករាយ នៅពេលបានជ័យជំនះ នៅឥណ្ឌូនេស៊ី។ (រូបថត football365.com)

ខ្សែបម្រើអន្តរជាតិប៊ែលហ្សិក អេដិន ហាស្ស៊ាដ (Eden Hazard) បានរកគ្រាប់ទី១ បើកឆាកឲ្យឆែលស៊ីនាំមុខ នៅនាទីទី២២ ដោយការទាត់បាល់ពិន័យប៉េណាល់ទី បន្ទាប់ពីកីឡាករ ហ្វឺឌីណាន់ ស៊ីណាហ្គា (Ferdinand Sinaga) និងកីឡាករ ហាំកា ហាំសា (Hamka Hamsah) របស់ឥណ្ឌូនេស៊ី ធ្វើឲ្យមានកំហុសឆ្គងទៅលើកីឡាករប្រធានក្រុម ចន ថឺរី (John Terry) នៅក្នុងប្រអប់គ្រោះថ្នាក់។

[...]
ម៉ូរីញ៉ូ៖ នរណា​ត្រូវ​ការ​វ៉ែន រ៉ូនី! បើ​លូកាគូ ខ្លាំង​ម្លឹងៗ!

ម៉ូរីញ៉ូ៖ នរណា​ត្រូវ​ការ​វ៉ែន រ៉ូនី! បើ​លូកាគូ ខ្លាំង​ម្លឹងៗ!

គ្រូបង្វឹកឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា គាត់មិនខ្វល់ថាគាត់ ទិញបានខ្សែប្រយុទ្ធ​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) បាន ឬក៏អត់នោះទេ ព្រោះពេលនេះ គាត់មាន​ខ្សែប្រយុទ្ធ ជម្រើសល្អៗក្នុងក្រុមរួចទៅហើយ ដូចជា ហ្វឺណាន់ដូ តូរែស (Fernando Torres), ដិមបា បា (Demba Ba) និង​ជាពិសេសកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku) ដែលកំពុងតែឡើងជើងស្រាប់។


កីឡាកររ៉ូម៉េលូ លូកាគូ (ខាងឆ្វេង) និងកីឡាករ គ្រីស ប៊ែរ។ (រូបថត Jamie McDonald/Getty Images)

ខ្សែប្រយុទ្ធវ័យក្មេងរបស់ប៊ែលស្ស៊ិក (លូកាគូ) កំពុងតែអភិវឌ្ឍន៏ខ្លួនបានយ៉ាងឆាប់រហ័ស ពោលគឺ២ប្រកួត​មិត្តភាពរបស់​ឆែលស៊ី គាត់ទាត់ចូលទីទាំង២ប្រកួត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...