ខ្លោងទ្វារអង្គរសង្ក្រាន្តថ្មី៖ គ្រាន់បើ តែជាបទពិសោធន៍លើកក្រោយ!
សង្គ្រាមពាក្យសម្ដី ដែលបានធ្វើការ វាយប្រហាររិះគន់ ទំនងជានឹងបាត់ឥទ្ធិពលទៅវិញ បន្ទាប់ពីខ្លោងទ្វារចាស់ ត្រូវបានឆេះសល់តែតួ និងអ្នករៀបចំកម្មវិធីដ៏ធំនេះ បានសម្រេចចិត្ត ធ្វើការផ្លាស់ប្ដូរ ដាក់ខ្លោងទ្វារ «អង្គរសង្ក្រាន្ត» ថ្មីមួយ មកជំនួសវិញ។ រហូតមកដល់ពេលនេះ ក្រុមជាង កំពុងញាប់ដៃញាប់ជើង រុះរើខ្លោងទ្វារចាស់ និងរៀបចំតម្លើង តាមគំនូសពង្រាង ខ្លោងទ្វារថ្មី ដែលទើបនឹងគូរជាថ្មី។
ជាមួយនឹងផ្ទាំងគំរូប្លង់ នៃខ្លោងទ្វារថ្មី ចងភ្ជាប់នៅជិតខ្លោងទ្វារចាស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៥ ដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន បានបញ្ជាក់ថា ខ្លោងទ្វារលើកក្រោយនេះ មានលក្ខណៈជាខ្មែរ«ជាងមុន»។ រីឯការរិះគន់នានា ថាជា«ក្លោងទ្វារចិន-យួន» ដែលធ្វើតាមបណ្ដាញសង្គម ក៏ហាក់ដូចជា បានថមថយដែរ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បែរជាត្រឡប់ [...]