Posts tagged as "Adhoc"

មន្ដ្រីទាំង៥រូប ត្រូវបានតុលាការដោះលែង នៅល្ងាចនេះ

មន្ដ្រីទាំង៥រូប ត្រូវបានតុលាការដោះលែង នៅល្ងាចនេះ

មន្ត្រីតុលាការបានប្រកាសនៅល្ងាចនេះ ថាមន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ចំនួន៤រូប និងមន្ត្រី គ.ជ.ជ ១រូប ត្រូវបានតុលាការចេញដីកា ឲ្យដោះលែងពួកគេឱ្យនៅក្រៅឃុំ នៅថ្ងៃទី២៩ ខែមិថុនានេះ។

ដំណឹងនៃការដោះលែងនេះ ក៏ត្រូវបានមេធាវីការពារក្ដី ឲ្យអ្នកទាំងប្រាំរូប បញ្ជាក់នៅមុននេះបន្តិចដែរ និងបានអះអាងថា ពួកគេបានចាកចេញ ពីពន្ធនាគារហើយ។ មេធាវីបានពន្យល់ថា ការដោះលែងពួកគេ បានធ្វើឡើង បន្ទាប់ពីចៅក្រមស៊ើបសួរ បានប្រកាសបិទការស៊ើបសួរ កាលពីប៉ុន្មានថ្ងៃមុន។

ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុកមួយ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ «ចៅក្រមបានចេញដីកាដោះលែងពួកគេទាំង៥នាក់ ហើយការដោះលែង អាចនឹងធ្វើឡើងនៅថ្ងៃនេះ»។

មន្ត្រីសមាគមអាដហុកទាំងបួននាក់ រួមមានលោក​ នី​ សុខា​ - លោក​ យី​ សុខសាន្ត​ - លោក​ ណៃ​ រ៉ង់ដា​ និងអ្នក​ស្រី​ លឹម​ មុន្នី​។ អ្នកទាំងបួននាក់ [...]

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

និយាយព្រមាន ព្រោះចង់គំរាម! នេះបើតាមការលើកឡើង​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីម្សិលមិញ ប្រាប់សារព័ត៌មាន ខេមបូឌាដេលី ទាក់ទងនឹងការលើកឡើងរបស់លោក កាល​ពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍កន្លងទៅ ដែលថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំ​របស់​អង្គការ​ទាំង​នោះ ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងដាក់ឲ្យស្ថិត​ក្រោមការអង្កេតតាមដាន ចំពោះការជួយគណបក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់។

មន្ត្រីអ្នកនាំពាក្យបានពន្យល់ ពីការគំរាមនេះ ដូច្នេះថា៖ «ខ្ញុំគ្រាន់តែនិយាយ (កាលពីសប្ដាហ៍មុន) ថា ក្រសួង​មហា​ផ្ទៃ​បាន​ចាប់ផ្ដើម ការស៊ើបអង្កេតហើយ ព្រោះ​យើង​ចង់​គំរាម​​អង្គការ​ទាំងនោះឱ្យខ្លាច បើមិនអ៊ីចឹងទេ ពួកគេ​នឹង​ធ្វើ​គ្រប់​បែបយ៉ាង តាមចិត្តចង់ដែលបំពានច្បាប់»។

នៅចំពោះការសួរដេញដោល ពីសំណាក់អ្នកសារព័ត៌មាន ជុំវិញការរើសអ៊ើង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែល​បានធ្វើឡើង [...]

អាមេរិក​គាំទ្រ​សេចក្ដីថ្លែងការណ៍ ដែល​ស្នើ​​ឲ្យ​ដោះលែង​​មន្ត្រី​​សិទ្ធិ​​មនុស្ស​​ទាំង​​៥​រូប

អាមេរិក​គាំទ្រ​សេចក្ដីថ្លែងការណ៍ ដែល​ស្នើ​​ឲ្យ​ដោះលែង​​មន្ត្រី​​សិទ្ធិ​​មនុស្ស​​ទាំង​​៥​រូប

ជាជំហរដ៏មុតមាំ ម្ដងហើយម្ដងទៀត ពីសំណាក់សហគមន៍អន្តរជាតិ ទាក់ទងនឹងករណីមន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៤រូប និង​មន្ត្រី គ.ជ.ប មួយរូប ដែលនៅតែបន្តជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ទាំងគ្មានការជំនុំជម្រះ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ដាក់​ឃុំ អស់រយៈពេល ជាងមួយឆ្នាំមកហើយ។ នៅថ្ងៃសុក្រទី៥ ខែឧសភានេះ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដីថ្លែងការណ៍របស់​ខ្លួន ប្រកាស​គាំទ្រ​សេចក្ដី​ថ្លែងការណ៍ របស់​សហភាព​អ៊ឺរ៉ុប និង​​ការិយាល័យ​ នៃ​​ឧត្ដម​ស្នងការ ​អង្គការ​សហប្រជាជាតិ​ ទទួល​​បន្ទុក​សិទ្ធិមនុស្ស ដែល​ទាមទារ​ ឲ្យ​ដោះលែង​សកម្មជន​ទាំង​ប្រាំរូប ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើង តាមរយៈអ្នកនាំពាក្យ​ក្រសួង​ការបរទេស​​អាមេរិក អ្នកស្រី «Heather Nauert» បាន​សរសេរ​លើក​យក​ឈ្មោះជនទាំង៥រូប [...]

សហភាព​អ៊ឺរ៉ុប​ព្រមាន​យក​ករណី​សកម្មជន​ជាប់​ឃុំ​ទាំង​៥ ឡើង​ទៅ​អ.ស.ប

សហភាព​អ៊ឺរ៉ុប​ព្រមាន​យក​ករណី​សកម្មជន​ជាប់​ឃុំ​ទាំង​៥ ឡើង​ទៅ​អ.ស.ប

ប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជា ជុំវិញសំណុំរឿង របស់សកម្មជនសិទ្ធិមនុស្សទាំង៥រូប ដែលកំពុងបន្តជាប់ឃុំ (ជាបណ្ដោះអាសន្ន) នៅក្នុងពន្ធនាគារព្រៃស បានបង្កការខកចិត្ត ទៅដល់សហភាពអ៊ឺរ៉ុប ដោយលើកឡើងតបទៅវិញថា នឹងជំរុញសំនុំរឿងនេះ ឡើងទៅឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលនឹងបើកឲ្យមានកិច្ចប្រជុំ ត្រួតពិនិត្យជាសាកល (Universal Periodic Review) ក្នុងពេលខាងមុខ។

លោក ហ្សក អេហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីរំលឹកខួបលើកទី២០ នៃកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ។ លោកថា លោកធ្លាប់បានពិភាក្សា ជាមួយរដ្ឋាភិបាលកម្ពុជាម្ដងរួចហើយ កាលពីខែឧសភាឆ្នាំ២០១៦ ក្នុងករណីបន្តឃុំខ្លួន [...]

សកម្មជន​សិទ្ធ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ អាច​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ

សកម្មជន​សិទ្ធ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ អាច​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ

Freethe5kh៖ ការងាររបស់ពួកគេ ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានទទួលស្គាល់ ជាអន្តរជាតិ ខណៈ​ការ​ឃុំ​ខ្លួន​ពួក​គេ ត្រូវ​បាន​ធ្វើ​ឡើង​​យ៉ាងអយុត្តិធម៌ ដោយហេតុតែពួកគេ បានបំពេញការងារសិទ្ធិមនុស្ស តែ​ប៉ុណ្ណោះ។ នេះ​ ជា​ការ​អះអាង នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​នៅថ្ងៃទី ២៦ ខែមេសានេះ របស់​គណៈកម្មការ​ពាន​រង្វាន់ «Martin Ennals» នៅក្នុង​ប្រទេស​ស្វីស ដែលចូលរួមធ្វើការ​វិន្និច្ឆ័យ ដោយអង្គការ​អន្តរជាតិ​ធំៗ ចំនួន​១០ នៅ​លើ​ពិភពលោក (ឈ្មោះអង្គការទាំងនោះ មានដាក់ជូន នៅខាងក្រោម)។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖ «ស្ថាប័នអន្តរជាតិជាច្រើន ដូចយ៉ាងក្រុម​ការងារ​​ទទួល​​បន្ទុក​ផ្នែក​​ ការ​​ឃុំឃាំង​មនុស្ស ដោយគ្មាន​​ការជំនុំជម្រះ និងអ្នករាយការណ៍​ពិសេស [ពីបញ្ហា​សិទ្ធិ​មនុស្ស នៅកម្ពុជា] របស់​​អង្គការ​​សហប្រជាជាជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...