Posts tagged as "Say Chhum"

កែម ឡី៖ ការ​ឲ្យ​គោរមងារ​ជា​«សម្តេច» ជា​ការ​«ទំរើស​បុគ្គល»

កែម ឡី៖ ការ​ឲ្យ​គោរមងារ​ជា​«សម្តេច» ជា​ការ​«ទំរើស​បុគ្គល»

ខុសប្លែងពីការតែងតាំង គោរមងារជា«សម្តេច» ឬ«ឧកញ្ញា» សម្រាប់ប្រទេសកម្ពុជា ដែលកើតមាន តាំងតែពី​សង្គមចាស់ ទៅលើជនណាម្នាក់ លុះណាតែជននេះ មាន«ស្នាដៃពិតប្រាកដ»នោះ ក្នុងសម័យបច្ចុប្បន្ន ការតែង​តាំងគោរមងារទាំងពីរនេះ មិនបានឆ្លុះបញ្ជាំង តាមរយៈស្នាដៃនៃបុគ្គលនោះឡើយ។ តែការតែងតាំងគោរមងារ​ផ្សេងៗ ដល់បុគ្គលណាម្នាក់ ព្រោះការតែងតាំងនោះ ត្រូវបានធ្វើឡើង ក្នុងលក្ខណៈ«ទំរើសបុគ្គល ឬបែប​នយោបាយ»​ ប៉ុណ្ណោះ។ នេះជាការអះអាងឡើង របស់អ្នកស្រាវជ្រាវបញ្ហាសង្គម ដ៏ល្បីឈ្មោះ លោក កែម ឡី។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥នេះ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បាន​ប្រោស​ព្រះរាជទាន គោរមងារ«សម្ដេច» ដល់ថ្នាក់ដឹកនាំកំពូលពីររូប មកពីគណបក្សប្រជាជនកម្ពុជា គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធិសភាថ្មី និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តាមព្រះរាជក្រិត្យ របស់​ព្រះមហា​ក្សត្រ​កម្ពុជា ចេញដោយឡែកពីគ្នា [...]

ព្រឹទ្ធសភា៖ សាយ ឈុំ ​ជាប់​ជា​ប្រធាន- នៃ ប៉េណា អនុ​ប្រធាន​ទី១

ព្រឹទ្ធសភា៖ សាយ ឈុំ ​ជាប់​ជា​ប្រធាន- នៃ ប៉េណា អនុ​ប្រធាន​ទី១

ដូចតាមការគ្រោងទុក ប្រធានព្រឹទ្ធសភាថ្មី ត្រូវបានគណកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា ដាក់ឲ្យមានការ​បោះ​ឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធានទី១នៃព្រឹទ្ធសភា យ៉ាងទាន់ហន់ បន្ទាប់ពីអតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម បានទទួលមរណៈភាព ទើបតែបានមួយថ្ងៃមកនោះ។ ហើយការជ្រើសតាំងនេះ ក៏បានធ្វើឡើង មិនខុស​ប៉ុន្មាន ពីការថ្លែងជាសាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពេលកន្លងមក ដែលថាបើ​អស់​ពី​លោក ជា​ ស៊ីម ទៅ រូបលោក (ហ៊ុន សែន) នឹងក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយលោក សាយ ឈុំ នឹងក្លាយជាប្រធានព្រឹទ្ធសភានោះឡើយ។

ក្រោយការបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធានទី១ថ្មី នៃព្រឹទ្ធសភានេះ អ្នកសារព័ត៌មានបាន​សង្កេត​ឃើញ​ថា លទ្ធផលនៃការបោះឆ្នោតនោះ ត្រូវបានបិទប្រកាសជាសាធារណៈ លើជញ្ជាំងក្តាខៀន ដោយបាន​បញ្ជាក់ថា លោក សាយ ឈុំ ត្រូវបានជ្រើសតាំង ជាប់ជាប្រធានព្រឹទ្ធសភាថ្មី ក្រោមសម្លេង៥២ លើ៥២។ រីឯលោក នៃ ប៉េណា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...