Posts tagged as "Beauté"

អ៊ឹម ជីវ៉ា ថា​ក្រោយ​កែ​សម្ផស្ស ធី សុវណ្ណថា ចាស់​ជាង​អាយុ

អ៊ឹម ជីវ៉ា ថា​ក្រោយ​កែ​សម្ផស្ស ធី សុវណ្ណថា ចាស់​ជាង​អាយុ

ការបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ដីពីជំហានដំបូង នៃការដើរចូល នៅក្នុងវិថីតារា របស់កញ្ញា ធី សុវណ្ណថា បានទាក់ទាញឲ្យលោក អ៊ឹម ជីវ៉ា អត់ទ្រាំមិននិយាយមិនបាន។ ប៉ុន្តែការនិយាយរបស់លោក ដែលត្រូវបានធ្វើឡើង យ៉ាងប្រយ័ត្នប្រយែងនោះ (ព្រោះខ្លាចរងបណ្ដឹង) ត្រូវបានយុវតី អ្នកគាំទ្រគណបក្សកាន់អំណាច ឆ្លើយតបមកវិញ យ៉ាងចាស់ដៃ។

ជាមួយនឹងការបង្ហោះ រូបថតប៉ុន្មានសន្លឹក របស់កញ្ញា ធី សុវណ្ណថា ដែលបានត្រូវបានបង្ហោះ កាលពីម្សិលម៉ិញ តារាសម្ដែងប្រុស លោក អ៊ឹម ជីវ៉ា បានសរសេររិះគន់​យុវតី​តារាហ្វេសប៊ុក ថាមិនស្អាត ដូចមុនពេលដែលនាងមានសម្រស់ បែបធម្មជាតិឡើយ។

លោកបានចាប់ផ្ដើមបញ្ឆេះកម្ដៅ នៅលើ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក ដូច្នេះ​ថា៖ «កាលពីមិនទាន់កែសម្ផស្ស កញ្ញា ធី សុវណ្ណថា គាត់ស្អាត សម្រស់បែប​ធម្មជាតិ​ពិតមែន។ តែ​តាំង​ពីគាត់​កែសម្ផស្សមក មើលទៅគាត់​មិនសូវស្អាតដូចមុនទេ មុខរាងចំណាស់ ចាស់ជាងវ័យបន្តិច។ [...]

យក ធី សុវណ្ណថា មក​ធ្វើ​ម៉ូដែល ដើម្បី​ឱ្យ​ផលិតផល​បាន​ល្បី?

យក ធី សុវណ្ណថា មក​ធ្វើ​ម៉ូដែល ដើម្បី​ឱ្យ​ផលិតផល​បាន​ល្បី?

មកដល់ថ្ងៃនេះ គ្មាននរណាម្នាក់មិនស្គាល់ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេស្គាល់ខ្លាំង នៅអំឡុងពេល នៃយុទ្ធនាការបោះឆ្នោត ឆ្នាំ២០១៣នោះឡើយ។ ភាពល្បីល្បាញ នៅក្នុងចំណោមមហាជននេះ ក៏បានជួយឲ្យកញ្ញា ធី សុវណ្ណថា ងាយស្រួលនឹងបោះជំហាន នៅក្នុងវិថីជាច្រើនដែរ។ គ្រាន់តែថា តើវិថីទាំងនោះ អាចទទួលយកយុវតីរូបនេះ បានដោយរបៀបណាប៉ុណ្ណោះ។

កាលពីម្សិលម៉ិញ កញ្ញា ធី សុវណ្ណថា ដែលបានប្ដូរ មកគាំទ្រគណបក្សកាន់អំណាចវិញ បានបង្ហោះរូបថត ពីជំហានទីមួយរបស់នាង ទៅក្នុងវិថីសិល្បៈ ដែលហាក់ដូចជាខុសទាំងស្រុង ពីអ្វីដែលនាង​បានអះអាងឡើង តាំងពីមុនប្រឡងបាក់ឌុប ថានាងចង់ក្លាយ​ជាអ្នកនយោបាយ។ ជាមួយនឹងរូបថត ដែលគេកំពុងផាត់មុខនាង និងមានប្រដាប់ប្រដាថតរូប (ឬវីដេអូ) ជាច្រើននោះ នាងបានសរសេរថា៖ «ចេញថតថ្ងៃដំបូង មានអារម្មណ៍ភ័យៗ»។

តែការបង្ហោះនោះ មិនត្រូវបានតារា«ម៉ូដែល»ថ្មីរូបនេះ បញ្ជាក់ថា ធ្វើនៅឯណា [...]

ចូល​ទស្សនា​លំនៅដ្ឋាន​​របស់​បវរកញ្ញា​ចក្រវាឡ នៅ​ក្រុង​ញ៉ូយក

ចូល​ទស្សនា​លំនៅដ្ឋាន​​របស់​បវរកញ្ញា​ចក្រវាឡ នៅ​ក្រុង​ញ៉ូយក

កាលពីថ្ងៃអាទិត្យមុន (ត្រូវនឹងថ្ងៃចន្ទ នៅក្នុងប្រទេសហ្វីលីពីន និងនៅប្រទេសកម្ពុជា ព្រោះខុស​ត្រូវ​ម៉ោង​គ្នា) កម្មវិធី​ប្រឡងបវរកញ្ញចក្រវាឡ បានរកឃើញរាជនីសម្ផស្ស ប្រចាំឆ្នាំថ្មីរបស់ខ្លួន ដោយសម្រេច​ប្រគល់​ម្កុដ ដែល​មាន​តម្លៃ​ដល់ទៅ ជាង៣សែនដុល្លារ ឲ្យទៅបវរកញ្ញាឆ្នាំមុន របស់ប្រទេសបារាំង គឺនាងកញ្ញា អ៊ីរីស មីតេណារ៉េ (Iris Mittenaere) ដើម្បីបន្តតំណែង ពីបវរកញ្ញាចក្រវាឡឆ្នាំមុន ដែលមកពីប្រទេសហ្វីលីពីន។

មិនសូវខុសគ្នាប៉ុន្មាន ពីម្ចាស់ជ័យលាភី ក្នុងឆ្នាំមុនៗនោះទេ បវរកញ្ញាចក្រវាឡថ្មី អាយុ២៤ឆ្នាំ ដែល​មាន​កំណើត នៅ​ក្នុង​តំបន់​ភាគ​ខាងជើងបារាំង បានទទួលអំណោយ យ៉ាងសម្បើមអស្ចារ្យ ពីកម្មវិធី​ប្រឡង​បវរកញ្ញា។ ក្រៅពី​ម្កុដ​បវរកញ្ញា នាងកញ្ញា អ៊ីរីស មីតេណារ៉េ នៅទទួលបាន ឈុតសម្លៀកបំពាក់ សំពត់​រ៉ូប ​ពេញ​មួយ​ទូ - ការចូលរៀន​ដោយ​មិនគិតថ្លៃ នៅក្នុងសាលា​ភាពយន្ដមួយ នៃ​ទីក្រុង​ញ៉ូយក (New York Film College) ពេញមួយឆ្នាំ [...]

បវរកញ្ញា​ជាតិ​ហ្គាណា ក្លាយ​ជា​បវរកញ្ញា​ប្រចាំ​ទ្វីប​អាហ្វ្រិក​ដំបូង​គេ

បវរកញ្ញា​ជាតិ​ហ្គាណា ក្លាយ​ជា​បវរកញ្ញា​ប្រចាំ​ទ្វីប​អាហ្វ្រិក​ដំបូង​គេ

កម្មវិធីប្រឡងបវរកញ្ញា ប្រចាំទ្វីបអាហ្វ្រិកនេះ ត្រូវបានរៀបចំធ្វើ ជាលើកដំបូងបង្អស់ ដោយ​ផលិតកម្ម «Neo Mashishi» នៅប្រទេសអាហ្វ្រិកខាងត្បូង និងបានប្រមូលបវរកញ្ញានៅក្នុងទ្វីបនេះ ជាច្រើន​សិប​នាក់ ឲ្យ​ចូល​មក​ប្រកួត។ អ្នករៀបចំកម្មវិធី ថែមទាំងបានសង្ឃឹមដែរថា ការប្រកួតជ្រើសរើសរាជនីសម្ផស្សប្រចាំទ្វីប​មួយ​នេះ នឹងទទួល​បាន​ការ​គាំទ្រ ពីសំណាក់សហភាពអាហ្វ្រិក (UA) ដើម្បីអនុញ្ញាតឲ្យបវរកញ្ញា ដែលបានឈ្នះ​ពី​ក្នុង​ការប្រកួត អាច​ដើរ​តួនាទី​តំណាង​ឲ្យ​ទ្វី​បអាហ្វ្រិក និងជាអង្គទូតសម្រាប់យុទ្ធនាការនានា ប្រឆាំង​នឹង​ជំងឺ​ឆ្លង ភាព​ក្រីក្រ និង​ការ​រើស​អ៊ើង​ជាដើម។

កាលពីថ្ងសៅរ៍ ចុងសប្ដាហ៍មុន នៅក្នុងសាលប្រគុំតន្ត្រីដ៏ធំ នៃមហាគ្រឹះលេងល្បែង «Gold Reef City» នៃ​រដ្ឋធានី ចនណេស្បួរ (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង កំពូលស្រីស្អាតចុងក្រោយ ចំនួន​១២នាក់ ពី​ក្នុង​ចំណោម​៤០នាក់ ដែលមកពីប្រទេសនានា [...]

តើ​បវរកញ្ញា​រ៉ូស្ស៊ី ឆ្នាំ២០១៦ ជា​នរណា និង​ទទួល​បាន​អ្វី​ខ្លះ?

តើ​បវរកញ្ញា​រ៉ូស្ស៊ី ឆ្នាំ២០១៦ ជា​នរណា និង​ទទួល​បាន​អ្វី​ខ្លះ?

ទទួលបានតំណែង ជារាជនីសម្ផស្សឆ្នាំ២០១៦ របស់ប្រទេសរ៉ូស្ស៊ី នាង យ៉ាណា ដូប្រ៊ូវ៉ុលស្កាយ៉ា (Yana Dobrovolskaya) អាយុ១៨ឆ្នាំ មកពីខេត្ត ទីអ៊ូមេន (Tyumen) ភាគកណ្ដាលនៃប្រទេស ត្រូវបានបវរកញ្ញា​ឆ្នាំ​មុន នាងកញ្ញា សូហ្វីយ៉ា នីគីឈូក (Sofia Nikitchuk) ឡើងមកបំពាក់ម្កុដបវរកញ្ញាឲ្យ ដើម្បីជានិមិត្តរូប នៃការ​កាន់​តំណែង​នេះ ក្នុងរយៈពេលមួយឆ្នាំ។

ម្កុដបវរកញ្ញាខាងលើនេះ ធ្វើពីមាសស និងមានដាំគ្រាប់ពេជ្រ​លាយគ្រាប់គុជ ដែលគិតជាប្រាក់ មានតម្លៃ​ប្រមាណ​ជា ១លានដុល្លារអាមេរិក។

ក្នុងរយៈពេលមួយឆ្នាំនេះ បវរកញ្ញាសម្ផស្សគន់មិនណាយនេះ នឹងមានសិទ្ធិ​តំណាងឲ្យប្រទេសរ៉ូស្ស៊ី នៅ​ក្នុង​ការ​ប្រឡងបវរកញ្ញា ពិភពលោក និងបវរកញ្ញាចក្រវាឡ សម្រាប់កម្មវិធីលើកក្រោយ។

រីឯរង្វាន់ធំៗ សំខាន់ៗ ដែលមកជាមួយនឹងតំណែងនេះវិញ នាង យ៉ាណា ដូប្រ៊ូវ៉ុលស្កាយ៉ា ទទួលបានទឹកប្រាក់ ៣លានរូពីរ៉ូស្ស៊ី (ត្រូវជា ៤៥ ពាន់ដុល្លារអាមេរិក) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...