Posts tagged as "Cambodia got Talent"

បេក្ខជន​ដែល​ទទួល​បាន​ប៉ូតុង​មាស​ទាំង​៤ សុទ្ធ​តែ​មាន​សមត្ថភាព​អស្ចារ្យ?

បេក្ខជន​ដែល​ទទួល​បាន​ប៉ូតុង​មាស​ទាំង​៤ សុទ្ធ​តែ​មាន​សមត្ថភាព​អស្ចារ្យ?

នេះជាការបូកសរុបឡើងវិញ អម​ដោយ​រូបភាព​វីដេអូ នៃ​បេក្ខជន​ទាំង​បួន​នាក់/ក្រុម ដែល​ទទួល​បាន​ការ​ចុច​ប៉ូតុង​មាស ពី​គណៈកម្មការ និង​ពីពិធីករ ក្នុង​ការ​បោះ​ជំហ៊ាន​របស់​ខ្លួន ទៅ​កាន់​វគ្គ Live Show តែ​ម្ដង។ សម្រាប់​លោក​អ្នក​វិញ តើ​លោក​អ្នក​គិត​បែប​ណា? សូម​ផ្ដល់​​យោបល់​របស់​លោក​អ្នក នៅ​ខាង​ក្រោម​អត្ថបទ។

បេក្ខជន​ទី​មួយ ដែល​ទទួល​បាន​ការ​ចុច​ប៉ូតុង ក្នុង​សប្តាហ៍​ដំបូង មាន​ឈ្មោះ​ថា ព្រហ្ម សុខរីណា អាយុ​១៤​ឆ្នាំ ជា​បេក្ខជន​មួយ​រូប មក​ពី​រាជធានី​ភ្នំពេញ។ បេក្ខជន​រូប​នេះ បញ្ចេញ​សមត្ថភាព​រាំ ក្បាច់​មនុស្ស​យន្ត។ ក្បាច់​រាំ​មនុស្ស​យន្ត​របស់ រីណា មាន​ភាព​អស្ចារ្យ និង​ខុស​ប្លែក​ខុស​គេ ដែល​កម្រ​មាន​អ្នកណា​ធ្វើ​ដូច។ អ្នក​ខ្លះ​យល់​ថា មាន​តែ​រីណា​ទេ ដែល​ធ្វើ​បាន និង​គ្មាន​អ្នក​ទី​២ធ្វើ​បាន​ឡើយ។ ស្រប​ពេល​នឹង​ការ​ទទួល​បាន​ប៉ូតុង​មាស ពី​លោក ជួន ជី ហៅ​នាយកុយ​ដែល​ជា​គណកម្មការ​នោះ រីណា [...]

Cambodia’s Got Talent៖ ខ្លួន​១សម្លេង​ច្រើន ធ្វើ​ឲ្យ​បេក្ខជន​២​រូប ទទួល​ប៉ូតុង​មាស

Cambodia’s Got Talent៖ ខ្លួន​១សម្លេង​ច្រើន ធ្វើ​ឲ្យ​បេក្ខជន​២​រូប ទទួល​ប៉ូតុង​មាស

សប្តាហ៍ចុងក្រោយ នៃ​វគ្គ Judge Audition ថ្ងៃ​អាទិត្យ​ទី​២១ ខែ​ធ្នូ នៃ​កម្មវិធី​ប្រលង​សមត្ថភាព​ប្លែកៗ Cambodia’s Got Talent បេក្ខជន​ពីរ​រូប ដែល​បញ្ចេញ​សមត្ថភាព​បញ្ចូល​សម្លេង បាន​ជម្រុញ​ចិត្ត​ឱ្យ​តារា​ចម្រុះ​ជំនាញ អ្នក​នាង ខាត់ សុឃីម ចុច​ប៊ូតុង​ពណ៌​មាស។ បេក្ខជន​ទាំង​ពីរ ដែល​ទទួល​បាន​ការ​ចុច ប៉ូតុង​មាស នា​សប្តាហ៍​ចុង​ក្រោយ នៃ​វគ្គ Judge Audition នេះ មាន​ឈ្មោះ​ថា​បេក្ខជន អេ ឋានរិទ្ធ និង​បេក្ខនារី ឈុន ម៉ារីណែត ដែល​បាន​បញ្ចេញ​សមត្ថភាព លើ​ការ​បញ្ចូល​សំឡេង ក្នុង​ឈុត​នៃ​រឿង​ដ៏​កំសត់​មួយ។

ក្នុងរយៈពេល​ពីរ​នាទី អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន ជិត​៦០០​នាក់ ក្នុង​ឆាក​របស់ Cambodia’s Got Talent ស្លុត​អារម្មណ៍ និង​ទោរ​ទន់ ទៅ​តាម​សាច់​រឿង ដែល​អ្នក​ទាំង​ពីរ​បាន​បញ្ចូល ជា​ពិសេស​មាន​អារម្មណ៍​រំភើប ជា​មួយ​នឹង​សមត្ថភាពប្លែក នៃ​ការ​បញ្ចូល​សម្លេង​នេះ។

ការចញ្ចូលសម្លេងរឿងកំសត់មួយនេះ [...]

Cambodia's Got Talent៖ បេក្ខជន​ប្រលង​ក្បាច់​រាំ​មនុស្ស​យន្ត ធ្វើ​ឱ្យ​នាយ​កុយ​យំ

Cambodia's Got Talent៖ បេក្ខជន​ប្រលង​ក្បាច់​រាំ​មនុស្ស​យន្ត ធ្វើ​ឱ្យ​នាយ​កុយ​យំ

ក្រោយពីចុចប៊ូតុងមាស ឱ្យ​បេក្ខជន​ម្នាក់​ជាប់​ដោយ​ស្វ័យប្រវត្តិ ទៅ​វគ្គ Live Show ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​ជម្រុះ នាយ​កុយ បាន​បង្ហូរ​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​ទស្សនិកជន​ដ៏​កុះករ។ នាយ​កុយ ឬ​លោក ជួន ជី ជា​គណកម្មាការ​មួយ​រូប ពី​ក្នុង​ចំណោម​គណៈកម្មាការ​ទាំង​បី របស់​កម្មវិធី​ប្រលង​សមត្ថភាព Cambodia's Got Talent រួម​មាន​រូប​លោក ជួន ជី - លោក ព្រាប សុវត្តិ និង​អ្នក​នាង ខាត់ សុឃីម។

ការដែលតារាកំប្លែងជើងចាស់រូបនេះ សម្រក់​ទឹក​ភ្នែក​នៅ​មុខ​ទស្សនិក​ជន​ជា​ច្រើន​រយ​នាក់ ដោយ​សារ​តែ​លោក​ឃើញ​ក្បាច់​រាំ​របស់​បេក្ខជន ព្រហ្ម សុខរីណា ធ្វើ​ឱ្យ​លោក​នឹក​ដល់​កូន​ប្រុស​របស់​លោក ជា​អ្នក​រាំ​ដូច​គ្នា ដែល​បាន​លា​ចាក​លោក ក្នុង​ឧប្បទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​កាល​នោះ​មាន​វត្តមាន​លោក ខេមរៈ សេរីមន្ត តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ដេ នៅ​ជា​មួយ​ដែរ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...