Posts tagged as "Football"

ស្វារ៉េស ត្រូវ​បាន​​ហាម​«៩​ប្រកួត​និង​ប៉ះ​បាល់​៤​ខែ» ព្រោះ​«ខាំ»​មនុស្ស

ស្វារ៉េស ត្រូវ​បាន​​ហាម​«៩​ប្រកួត​និង​ប៉ះ​បាល់​៤​ខែ» ព្រោះ​«ខាំ»​មនុស្ស

សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (FIFA) បានសម្រេចហាមកីឡាករ ល្វី ស្វារ៉េស (Luis Suarez) ជាតិ​អ៊ុយរ៉ាហ្គាយ មិនឲ្យចូលប្រកួត៩លើក និងហាមមិនឲ្យប៉ះ«បាល់» ក្នុងរយៈពេល៤ខែ ពីបទ«ខាំកកេរ»​កីឡាករជាតិ​អ៊ីតាលី ជ័រជរ ឈៀលីនី (Giorgio Chiellini) នៅក្នុងការប្រកួត រវាងក្រុមជម្រើជាតិ អ៊ុយរ៉ាហ្គាយ​និងអ៊ីតាលី កាលពី​ថ្ងៃ​អង្គារកន្លងទៅ។ ការសម្រេចចិត្តរបស់អង្គការកំពូលខាងបាល់ទាត់ បានធ្លាក់ចុះមក បង្កឲ្យមានប្រតិកម្មពីប្រទេស​អ៊ុយរ៉ាហ្គាយ ថាមានទម្ងន់ធ្ងន់ហួស។


ស្វារ៉េស ស្ទាបធ្មេញខ្លួន បន្ទាប់ពីបានខាំ រីឯជនរងគ្រោះ លើកដៃបង្ហាញអាជ្ញាកណ្ដាល។ (រូបថត ហ្វេសប៊ុក)

បាល់ទាត់ពិភពលោក - [...]

​ជើង​​ឯក​​ពិភពលោក​២០១០ ហាល​​អាវ​​ហើយ រន្ទះ​​បាញ់​​យន្ដហោះ​​ទៀត

​ជើង​​ឯក​​ពិភពលោក​២០១០ ហាល​​អាវ​​ហើយ រន្ទះ​​បាញ់​​យន្ដហោះ​​ទៀត

នេះបានចំជា«គ្រោះ ត្រួតលើគ្រោះ»មែន។ មិនមែនគ្រោះយ៉ាងម៉េច បើក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ អតីត​ជើងឯកពិភពលោកលើកមុន ដែលបាន«ហាលអាវ»ជាស្ថាពរ នៅវគ្គជម្រុះក្នុងការប្រកួតឆ្នាំ២០១៤នេះ ទទួលជួបនូវ​បញ្ហាដ៏ធំៗជាបន្តបន្ទាប់ទៀត នៅពេលដែលពួកគេត្រឡប់មកកាន់មាតុប្រទេសវិញ។


ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ចុះចេញពីយន្ដហោះ។ (រូបថត Reuters)

បាល់ទាត់ពិភពលោក - បន្ទាប់ពីត្រូវបានជម្រុះចេញ ទាំងមិនបានត្រៀមទុក និងយ៉ាងអាម៉ាស ពីបាល់ទាត់​ពិភពលោក​ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលនេះ ក្រុមបាល់ទាត់អេស្ប៉ាញ អតីតជើងឯកឆ្នាំ២០១០ បានចាកចេញ​ពីប្រទេសម្ចាស់ផ្ទះ (ប្រេស៊ីល) ដោយជិះយន្ដហោះពីទីក្រុង គួរីទីបា (Curitiba) ឆ្ពោះមកកាន់រាជធានីម៉ាឌ្រីដ [...]

កីឡាករ​លេង​«ខាំ»​មនុស្ស គ្មាន​កំហុស​ទេ​ឬ នៅ​បាល់ទាត់​ពិភពលោក?

កីឡាករ​លេង​«ខាំ»​មនុស្ស គ្មាន​កំហុស​ទេ​ឬ នៅ​បាល់ទាត់​ពិភពលោក?

ល្វី ស្វារ៉េស (Luis Suarez) ចំជាកែមិនឡើងមែន។ ជាថ្មីម្ដងទៀត កីឡាករជាតិអ៊ុយរ៉ាហ្គាយរូបនេះ បានប្រើ​ធ្មេញ​របស់ខ្លួន ដើម្បីយកឈ្នះលើកីឡាករគូរប្រកួត។ ប៉ុន្តែមិនមែននៅក្នុងការប្រកួត ក្នុងក្របខ័ណ្ឌព្រីមៀលីក របស់​អង់គ្លេស​នោះទេ តែកីឡាកររូបនេះ បានប្រើជំនាញរបស់ខ្លួនខាង«ខាំ» ធ្វើឲ្យស្មាររបស់កីឡាករអ៊ីតាលីមួយរូបឲ្យ​រងរបួស នៅ​ក្នុងការប្រកួតពិភពលោក២០១៤ នៅប្រទេសប្រេស៊ីល កាលពីយប់ម្សិលម៉ិញ។


ស្វារ៉េស ស្ទាបធ្មេញខ្លួន បន្ទាប់ពីបានខាំជនរងគ្រោះ ឲ្យដេកដួលរួច។ (រូបថត ហ្វេសប៊ុក)

បាល់ទាត់ពិភពលោក - រឿងអាស្រូវរបស់កីឡាករ ល្វី ស្វារ៉េស បន្តកើតមានមិនចេះចប់។ ប៉ុន្តែយ៉ាងហោច​ណាស់ ទង្វើរបស់កីឡាករជាតិអ៊ុយរ៉ាហ្គាយរូបនេះ [...]

គ្រូ​បង្វឹក​ណា​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ នៅ​ពិភពលោក​២០១៤?

គ្រូ​បង្វឹក​ណា​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ នៅ​ពិភពលោក​២០១៤?

តើអ្នកដឹងថា តើគ្រូបង្វឹកនៃក្រុមបាល់ទាត់ ទាំង៣២ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំប៉ុន្មានដែរឬទេ? ក្នុងចំណោម​គ្រូ​បង្វឹកទាំងនោះ តើគ្រូបង្វឹកណាមួយ ដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេ និងតិចជាងគេ?


គ្រូបង្វឹកជាតិអ៊ីតាលី របស់ក្រុមបាល់ទាត់រ៉ូស្សី។ (រូបថត ហ្វីហ្វា)

បាល់ទាត់ពិភពលោក - គ្រូបង្វឹកមានតួនាទីច្រើន (អ្នកបង្ហាត់ អ្នកសម្រេចយុទ្ធសាស្ត្រ អ្នកជ្រើសកីឡាករឲ្យ​ចូល​ប្រកួត...) នៅក្នុងក្រុមបាល់ទាត់។ ប៉ុន្តែបើគេសរុបមកឲ្យខ្លី គ្រូបង្វឹកមានតួនាទី ជាអ្នកទទួលខុសត្រូវស្របច្បាប់ ផ្នែក​បច្ចេកទេស នៅចំពោះសហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ ហ្វីហ្វា (FIFA)។ គ្រូបង្វឹកណាដែលស្គាល់​យុទ្ធសាស្ត្រ និងស្គាល់បច្ចេកទេសខាងបាល់ទាត់ [...]

បាល់​ទាត់​ពិភពលោក៖ ក្រុម​កាមើរូន ប្រកួត​ចាញ់​គេ បែរ​ជា​«វ៉ៃ​គ្នា​ឯង» !

បាល់​ទាត់​ពិភពលោក៖ ក្រុម​កាមើរូន ប្រកួត​ចាញ់​គេ បែរ​ជា​«វ៉ៃ​គ្នា​ឯង» !

ក្រុមកាមើរូន បានធ្លាក់ខ្លួនទៅក្នុងសភាពដ៏ហួសចិត្តមួយ បន្ទាប់ពីខ្លួនប្រកួតចាញ់ក្រុមក្រូអាស៊ី ក្នុងពិន្ទុ០ទល់នឹង៤។ រូបភាពនៃការយកក្បាលរបស់កីឡាករ ប៊ើន័រ អាស៊ូ អេកូតូ (Benoît Assou-Ekotto) ទៅបុកកីឡាកររួមក្រុម ប៊េនចាមីន មូកាន់ចូ (Benjamin Moukandjo) បានបង្កឲ្យយកមកជជែកគ្នា យ៉ាងកក្រើកប្រព័ន្ធអ៊ិនធើណែត។


ជម្លោះនៅលើកន្លែងប្រកួត រវាងកីឡាករកាមើរូន។ (រូបថត AFP)

បាល់ទាត់ពិភពលោក - បើទោះជាប្រកួតចាញ់ដល់ទៅពីរលើក លើកទីមួយទល់នឹងម៉ិកស៊ិក (០១) និងលើកទីពីរ ទល់នឹងក្រូអាស៊ី (០៤) ធ្វើឲ្យហាលអាវជាស្ថាពរ នៅក្នុងវគ្គទាត់ជម្រុះ ក្នុងពូល A ក៏ដោយ តែក្រុមបាល់ទាត់​ជម្រើស​ជាតិ កាមេរូន នៅតែធ្វើឲ្យគេនិយាយពីខ្លួន នៅឡើយ។

នោះគឺកីឡាករ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...