Posts tagged as "Football"

ស្វារ៉េស សុំ​ទោស ឈៀលីនី តែ​នៅ​និយាយ​ថា គ្មាន​បំណង​«ខាំ»​ទេ

ស្វារ៉េស សុំ​ទោស ឈៀលីនី តែ​នៅ​និយាយ​ថា គ្មាន​បំណង​«ខាំ»​ទេ

កីឡាករអ៊ុយរ៉ឺហ្គាយ ល្វី ស្វារ៉េស (Luis Suarez) បានចុះផ្សាយលិខិតមួយ ធ្វើការសុំទោស កីឡាករអ៊ីតាលី ជ័រជរ ឈៀលីនី (Giorgio Chiellini) ទាក់ទងនឹងហេតុការណ៍«ខាំ»របស់ខ្លួន កាលពីសប្ដាហ៍មុន។  នេះជាអ្វី ដែលអ្នកតាម​ដានបាល់ទាត់ នឹងស្មានមិនដល់។


ក្រុមអ្នកស្រឡាញ់បាល់ទាត់ បានខាំរូប ល្វី ស្វារ៉េស ជំនួសវិញ។ (រូបថត AFP)

បាល់ទាត់ពិភពលោក - បន្ទាប់ពីត្រូវបាន ស្វារ៉េស កីឡាករខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមអង់គ្លេស «ខាំ»នៅ​ក្នុង​ការប្រកួត កាលពីអាទិត្យមុនរួច មកដល់ថ្ងៃនេះ កីឡាករអ៊ីតាលី ឈៀលីនី ទំនងជាបានស្ងប់ចិត្តហើយ ដោយសារតែ​ពាក្យសុំទោស របស់កីឡាករ ល្វី ស្វារ៉េស។ ប៉ុន្តែបើទោះជាបានសុំទោសមែន តែ ល្វី ស្វារ៉េស [...]

ប្រធានាធិបតី​អ៊ុយរ៉ឺហ្គាយ៖ ហ្វីហ្វា ជា​«កូន​សំផឹង»​មួយ​ក្រុម (vdo)

ប្រធានាធិបតី​អ៊ុយរ៉ឺហ្គាយ៖ ហ្វីហ្វា ជា​«កូន​សំផឹង»​មួយ​ក្រុម (vdo)

ប្រធានាធិបតីនៃប្រទេសអ៊ុយរ៉ឺហ្គាយ បានព្រលែងពាក្យមួយឃ្លា យ៉ាងជូរចត់ដាក់ សហព័ន្ធ​បាល់​ទាត់អន្តរជាតិ  ដែល បានដាក់ពិន័យយ៉ាងធ្ងន់មួយ ទៅលើកីឡាកររួមជាតិរបស់ខ្លួន កីឡាករ ល្វី ស្វារ៉េស ជុំវិញ​ការ«ខាំ»កីឡាករអ៊ីតាលី នៅក្នុងការប្រកួតកាលពីសប្ដាហ៍មុន។


លោកប្រធានាធិបតី​ ចូហ្សេ មូជីកា នៃប្រទេសអ៊ុយរ៉ឺហ្គាយ។ (រូបថត ឯកសារ)

បាល់ទាត់ពិភពលោក - នៅក្នុងកិច្ចសម្ភាសមួយ ឲ្យទៅទូរទស្សន៍ជាតិ លោកប្រធានាធិបតី​ ចូហ្សេ មូជីកា (José Mujica) នៃប្រទេសអ៊ុយរ៉ឺហ្គាយ បានព្រលះសហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា ហ្វីហ្វា (FIFA) យ៉ាងចាស់ដៃ ដោយបានចាត់ទុកថា ហ្វីហ្វា ជា«មនុស្សចាស់ៗកូនសំផឹង»មួយក្រុម។ ការថ្លែងដែលបន្ទាប់មក ត្រូវបានលោក​យក​ដៃ​ខ្ទប់មាត់នោះ [...]

នៅ​ពេល​ដែល ស្វារ៉េស ក្លាយ​ជា​«វីរៈបុរស​ជាតិ» ដោយ​ការ​«ខាំ» ...

នៅ​ពេល​ដែល ស្វារ៉េស ក្លាយ​ជា​«វីរៈបុរស​ជាតិ» ដោយ​ការ​«ខាំ» ...

គ្រាន់តែជាការ«ខាំ»មួយប៉ុណ្ណោះ ប៉ុន្តែកីឡាករ ល្វី ស្វារ៉េស (Luis Suárez) កំពុងតែក្លាយខ្លួនទៅជា«វីរៈបុរស»​ជាតិ នៃប្រទេសអ៊ុយរ៉ាហ្គាយ។ បន្ទាប់ពីទណ្ឌកម្ម របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) ប្រកាសដាក់ទៅលើ​កីឡាករ​រួចមក នៅពេលនេះ បណ្ដាញផ្សព្វផ្សាយ បូករួមទាំងថ្នាក់ដឹកនាំនយោបាយគ្រប់ជាន់ថ្នាក់ នៅក្នុងប្រទេសនេះ បាន​ប្រកាសគាំទ្រកីឡាករ ដោយពួកគេបានយល់ថា ហេតុការណ៍ជុំវិញការ«ខាំ»នេះ បានកើតឡើងនៅពីក្រោយ​«កល​ល្បិច»​មួយ។


ក្រុមអ្ន​កគាំទ្រ បានយករបាំងមុខ ស្វារ៉េស មកពាក់។ (រូបថត Reuters)

បាល់ទាត់ពិភពលោក - នៅនឹងទំព័រមុខនៃសារព័ត៌មានអ៊ុយរ៉ាហ្គាយ La República បានសង្ខេបឡើងវិញ នូវ​មនោសញ្ចេតនា ដែលកាសែតនានានៅក្នុងប្រទេសនេះ បានចុះផ្សាយ [...]

រូបភាព​ចំអក​ «ស្វារ៉េស ខាំ​មនុស្ស» បើ​ទោះ​ជា​កីឡាករ​ប្រកែក (pic)

រូបភាព​ចំអក​ «ស្វារ៉េស ខាំ​មនុស្ស» បើ​ទោះ​ជា​កីឡាករ​ប្រកែក (pic)

បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) ផ្អាកលែងឲ្យចូលប្រកួត ចំនួន៩លើក និងមិនឲ្យប៉ះបាល់៤ខែ នោះមក កីឡាករ ល្វី ស្វារ៉េស (Luis Suarez) បានព្យាយាមការពារភាពគ្មានកំហុសរបស់ខ្លួន នៅក្នុងសំបុត្រមួយ ផ្ញើរ​ទៅកាន់ហ្វីហ្វា។ ប៉ន្តែបើទោះជាកីឡាករសាកល្បង ស្វែងរកកិត្តិយសរបស់ខ្លួន ត្រឡប់មកវិញក៏ដោយ តែនៅ​ក្នុង​ប្រព័ន្ធអាំងធើណែត រូបភាពចំអកជាច្រើន ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត។ ពីក្នុងចំណោមនោះ រូបភាព​មួយ​ចំនួន បាន​ធ្វើឲ្យអ្នកតាមដានព្រឹត្តិការណ៍ពិភពលោក ទប់មិនផ្ទុះសំណើចមិនបាន។


សួនបន្លាចរបស់ ល្វី ស្វារ៉េស។ (រូបភាពលើបណ្ដាញអ៊ិនធើណែត)

បាល់ទាត់ពិភពលោក - កីឡាករជាតិអ៊ុយរ៉ាហ្គាយ ល្វី ស្វារ៉េស បានព្យាយាមជាថ្មីការពារខ្លួន [...]

អាមេរិក ឡើង​ទៅ​ទាត់​បាល់​ជា​មួយ អាល្លឺម៉ង់ នៅ​ក្នុង​អាវកាស (vdo)

អាមេរិក ឡើង​ទៅ​ទាត់​បាល់​ជា​មួយ អាល្លឺម៉ង់ នៅ​ក្នុង​អាវកាស (vdo)

ការប្រកួតរវាងអាមេរិក និងអាល្លឺម៉ង់ ដើម្បីសម្រេចក្នុងការឡើងទៅកាន់ វគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់​ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលនេះ ក៏មានធ្វើឡើងដែរនៅក្នុងលំហរអាវកាសអន្តរជាតិ ហៅកាត់ជា​ភាសា​​អង់គ្លេសថា ISS។ នៅទីនោះ អាវកាសយានិកជាតិអាល្លឺម៉ង់ លោក អាឡិចសង់ឌ័រ ហ្គ័រ (Alexander Gerst) បាន​ប្រកួត​ជាមួយ សហសេវិករបស់ខ្លួនពីរនាក់ទៀត ដែលមកពីអង្គការណាស្សា (Nasa) របស់អាមេរិក ដើម្បី​បង្ហាញ​នូវ​ការចូលរួម ជាមួយនឹង​ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅលើផែនដី។


ក្រុមកីឡាករបាល់ទាត់ នៅលើអាកាស។ (រូបថតផ្តិតពីវីដេអូ)

បាល់ទាត់ពិភពលោក - នៅក្នុងវីដេអូមួយ ដែលទើបនឹងបានដាក់ផ្សាយ ដោយស្ថាប័នអាវកាសរបស់អ៊ឺរ៉ុប បាន​ឲ្យ​ដឹងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...