Posts tagged as "Thaksin Shinawatra"

កែម ឡី៖ ទំនាក់​ទំនង​កម្ពុជា-ថៃ មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ក្រោយ​យីងឡាក់​ធ្លាក់

កែម ឡី៖ ទំនាក់​ទំនង​កម្ពុជា-ថៃ មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ក្រោយ​យីងឡាក់​ធ្លាក់

មជ្ឈដ្ឋានមួយចំនួនបានសម្តែងការព្រួយបារម្ភ ពីទំនាក់ទំនងកម្ពុជា និងថៃ ក្រោយពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ ទម្លាក់ចេញពីតំណែងនាយករដ្ឋមន្រ្តី។ តែសម្រាប់លោកកែម ឡី ជាអ្នកតាមដាន​ស្ថានការណ៍សង្គម និងជាអ្នកវិភាគនយោបាយឯរាជ្យកម្ពុជា បានអះអាងថា ទំនាក់ទំនងកម្ពុជា និងថៃ មិនមានផល​ប៉ះពាល់ធ្ងន់ធ្ងរ ពីការទម្លាក់តំណែងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នោះទេ។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ ឧសភា ២០១៤
---------------

នយោបាយ - ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ [...]

តុលាការ​ធម្មនុញ្ញ​ថៃ​ទម្លាក់ យីងឡាក់ ពី​នាយក​រដ្ឋមន្ត្រី ព្រោះ​រំលោភ​អំណាច

តុលាការ​ធម្មនុញ្ញ​ថៃ​ទម្លាក់ យីងឡាក់ ពី​នាយក​រដ្ឋមន្ត្រី ព្រោះ​រំលោភ​អំណាច

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រី​របស់​ប្រទេស នៅថ្ងៃពុធទី៧ ខែឧសភានេះបន្ទាប់ពីតុលាការនេះ បានរកឃើញថា ស្ត្រីប្រមុខដឹកនាំថៃរូបនេះ បានរំលោភ​ទៅលើការប្រើប្រាស់អំណាច។ ការសម្រេចរបស់តុលាការ បានប៉ះពាល់លោកស្រី និងសមាជិកជាច្រើន​របស់​រដ្ឋាភិបាល។ តែលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក នីវ៉ាទំរង់ ប៊ុនសុងផាយសន (Niwattumrong Boonsongpaisan) ត្រូវបានតែងតាំងឲ្យមកធ្វើជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្ន។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងដោយទឹកភ្នែកថា លោកស្រីមិនលាលែងពីតំណែងទេ កាលពីប៉ុន្មានខែមុន។ (រូបថត Reuter)

ដោយ កេសរកូល (ទំនាក់ទំនង៖

បាតុករ​ប្រឆាំង​ថៃ ​ប្រកាស​បញ្ចប់​ការ​តវ៉ា​បិទ​រាជធានី ​បាងកក

បាតុករ​ប្រឆាំង​ថៃ ​ប្រកាស​បញ្ចប់​ការ​តវ៉ា​បិទ​រាជធានី ​បាងកក

នៅទីបំផុតបាតុកម្មបិទរាជធានីបាងកក ពីសំណាក់ក្រុមអាវលឿងថៃអស់រយៈពេលជាង ៦ សប្តាហ៍កន្លងមកនេះ ត្រូវបានប្រកាសបិទបញ្ចប់ហើយ។ ការប្រកាសបិទនេះ គឺដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងទីក្រុងបាំងកក ជាពិសេស​គឺដើម្បីបញ្ជៀសពីហានិភ័យ នៃការវាយប្រហារទៅលើបាតុករនៅពេលយប់។ កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​លោក​ស្រី យីង ឡាក់ បានបង្ហាញជំហរចង់ឲ្យអង្គការសហប្រជាជាតិ ជួយដោះស្រាយវិបត្តិ​នយោបាយ​នៅក្នុងប្រទេសនេះ។


លោក ស៊ូថេប ថោងស៊ូបាន មេដឹកនាំបាតុករប្រឆាំងតវ់ា នៅទីក្រុងបាងកក។ (រូបថត ឯកសារ)

នយោបាយថៃ​ - « ពួកយើងសូមបញ្ចប់សកម្មភាពតវ៉ា បិទរាជធានីបាងកក ចាប់ពីពេលនេះតទៅ» នេះជាការ​ប្រកាសរបស់មេដឹកនាំចលនាបាតុករថៃលោក ស៊ូថេប ថងស៊ូបាន [...]

ថៃ៖ យីង ឡាក់ បដិសេធ​សំណើ​សុំ​លើក​ពេល​បោះឆ្នោត

ថៃ៖ យីង ឡាក់ បដិសេធ​សំណើ​សុំ​លើក​ពេល​បោះឆ្នោត

លោកស្រីនាយរដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា កាលពីពុធម្សិលមិញ បានកោះប្រជុំជាមួយបន្ទាន់​ ដើម្បីពិភាក្សា​ទៅលើការស្នើសុំពន្យាពេលបោះឆ្នោត របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ ដោយសារតែ​ការវឹកវរនៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែក្រោយកិច្ចប្រជុំ លោកស្រី យីង ឡាក់ បានអះអាងថា តំណាងចូលរួម​ភាគច្រើន​គំាទ្រ​ឲ្យមានការបោះឆ្នោត នៅខែកុម្ភៈខាងមុខ មិនឲ្យលើកពេលនោះទេ។


ក្រុមបាតុករនៅមុខទីស្ដីការនាយករដ្ឋមន្ត្រីថៃ កណ្ដាលទីក្រងុបាងកក កាលពីដើមខែវិច្ឆិកា។ (រូបថត Reuters)

នយោបាយថៃ - «ការបោះឆ្នោតសកលនឹងនៅតែចាប់ផ្តើមធ្វើនៅថ្ងៃទី ០២ ខែកុម្ភៈខាងមុខ ដោយគ្មានការលើក​ពេលនោះទេ» នេះគឺជាការអះអាងរបស់ប្រមុខរដ្ឋាភិបាលថៃចាំផ្ទះ លោកស្រី យីង ឡាក់ស៊ីណាវ៉ាត្រា [...]

ថៃ៖​ មេ​បញ្ជាការ​កងទ័ព​បដិសេធ​ជា​ថ្មី មិន​ជួប​ជា​មួយ​មេ​បាតុករ​ប្រឆាំង

ថៃ៖​ មេ​បញ្ជាការ​កងទ័ព​បដិសេធ​ជា​ថ្មី មិន​ជួប​ជា​មួយ​មេ​បាតុករ​ប្រឆាំង

អគ្គមេបញ្ជាការកងទ័ពថៃ លោកប្រាយុទ្ធ ចាន់អ៊ូឆា បានបដិសេធសារជាថ្មីទៀត នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ ថាកងទ័ពថៃនឹងមិនជួបមេដឹកនាំបាតុករ លោក ស៊ូថេប ថោងស៊ូបាន នោះទេ។ នេះជាការបញ្ជាក់លើកទីពីរ បន្ទាប់ពី​យប់ថ្ងៃពុធ ការសុំឲ្យមានជំនួបពីសំណាក់មេដឹកនាំបាតុកម្មនេះ ត្រូវបានមេបញ្ជាការកងទ័ពថៃ ច្រានចោលរួចហើយ ដោយបានចាត់ទុកថាមានគ្រោះថ្នាក់។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ្ធ ចាន់អ៊ូឆា នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)

នយោបាយថៃ - «អគ្គមេបញ្ជាការកងទ័ព នឹងមិនជួបលោក ស៊ូថេប ទេ នៅថ្ងៃនេះ» នេះជាសេចក្ដីថ្លែង នៅយប់ថ្ងៃ​ព្រហស្បត្តិ៍ទី១២ខែធ្នូនេះ របស់អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...