Posts tagged as "Hack"

ជួយ​ទំព័រ​ហ្វេសប៊ុក មាស សុខសោភា ចេញ​ពី​​រឿង​អាស​អាភាស!

ជួយ​ទំព័រ​ហ្វេសប៊ុក មាស សុខសោភា ចេញ​ពី​​រឿង​អាស​អាភាស!

តាំងពីព្រឹកមក ទំព័រហ្វេសប៊ុករបស់តារាចម្រៀងល្បី នាង មាស សុខសោភា បានរងការវាយប្រហារ​មិន​ស្វាង។ ប្រសិនជានៅលើទំព័ររបស់នាង មិនមានការបង្ហោះអ្វីចម្លែកនោះ តែនៅលើទំព័របច្ចុប្បន្នភាព នៃ​បណ្ដា​ជន​ជាង​២លាននាក់ ដែលចុចចូលិត្ត (Like) ទំព័រហ្វេសប៊ុករបស់នាង គេអាចមើលឃើញ ការបង្ហោះ​រូបផ្ដេស​ផ្ដាស និងអាសអាភាសនោះ សឹងតែគ្រប់ៗគ្នា។

តាមពិតទៅ ហេតុការណ៍អកុសល នៅលើទំព័រហ្វេសប៊ុករបស់តារា ដែលសម្បូរដោយអ្នកតាមដានរូបនេះ បានកើត​ឡើង កាលពីលើកមុនៗ ជាច្រើនដងរួចមកហើយ។ ប៉ុន្តែតាមមើលទំនង ក្រុម ហេគើរ (Hacker) មិន​បានទុក​ឲ្យ​តារា​ចម្រៀង សប្បាយចិត្ត នឹងឃើញទំព័រហ្វេសប៊ុករបស់នាង មានភាពស្អាតស្រឡះនោះទេ។

អ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ប្រចាំក្នុងក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា បានជួបជា​មួយ​វិស្វករ​​ផ្នែកព័ត៌មានវិទ្យា លោក សុធា មេត្តា នៅទីនោះ ដើម្បីស្វែងរកការពន្យល់ ពីករណីនេះ [...]

ភេរវកម្មនៅប៉ារីស៖ ក្រុម​អនាមិក ប្រកាស​សង្គ្រាម​ប្រឆាំង ISIS

ភេរវកម្មនៅប៉ារីស៖ ក្រុម​អនាមិក ប្រកាស​សង្គ្រាម​ប្រឆាំង ISIS

ពីក្នុងចំណោមវីដេអូជាច្រើន ដែលត្រូវបានដាក់បង្ហោះ នៅលើគេហទំព័រចែកផ្សាយវីដេអូ ដូចយ៉ាង យូធូប (Youtube) វីម៉េអូ (Vimeo) ដេលីម៉ូឆិន (Dailymotion) ... ក្រុមអនាមិក ឬហៅតាមភាសាអង់គ្លេស «Anonymous» បានគ្រោងបើកការវាយលុកមួយ ដ៏សម្បើមដៃ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។ ប្រតិកម្មរបស់ក្រុមអនាមិក បានកើត​ឡើង​ភ្លាមៗ ដើម្បីជាការឆ្លើយតប យ៉ាងចាស់ដៃ ទៅនឹងការវាយប្រហារភេរវកម្ម បង្កឡើងដោយក្រុមរដ្ឋអ៊ីស្លាម កណ្ដាល​រដ្ឋធានីប៉ារីស កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន។

នៅចំពោះហេតុការណ៍ ដែលមានស្លាប់មនុស្ស មិនតិចជាង១២៩នាក់ និងរបួសប្រមាណជា ៣៥២នាក់នោះ ក្រុម​អនាមិកខាងព័ត៌មានវិទ្យា បានសន្យាថា នឹងស្វែងរកអ្នកទទួលខុសត្រូវ នៃការវាយប្រហារ ជាមួយ​នឹង​សកម្មភាព នៃសមាជិករបស់ខ្លួន ដែលមាននៅជុំវិញផែនដី។ នៅក្នុងវីដេអូមួយ ដែលនិយាយជា​ភាសា​បារាំង បានឲ្យដឹងថា៖ [...]

មន្ត្រី​សិទ្ធិ​មនុស្ស បង្ហោះ​វីដេអូ​«ស្រាត» ផ្អើល​ពេញ​ហ្វេសប៊ុក?

មន្ត្រី​សិទ្ធិ​មនុស្ស បង្ហោះ​វីដេអូ​«ស្រាត» ផ្អើល​ពេញ​ហ្វេសប៊ុក?

នរណាមួយមិនភ្ញាក់ផ្អើល នៅពេលដែលបានបើក លេងហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ម្សិលម៉ិញនេះ ស្រាប់​​តែឃើញ គណនីរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី បង្ហោះវីដេអូឃ្លីបមួយ ដែលមានលក្ខណៈកូនជ្រូក អាសអាភាស ទៅគ្រប់មិត្តភ័ក្តិ ដែលមាន​ទំនាក់​ទំនង​ហ្វេសប៊ុក ជាមួយលោក។

លោក ឆាយ ធី ដែលល្បីល្បាញខាងការឃ្លាំមើល ការរំលោភដីធ្លី ឬការបំផ្លាញធនធានធម្មជាតិ នៅខេត្តភាគឦសាន្ដ នៃ​ប្រទេសកម្ពុជា ត្រូវបានជនខិលខូច លួចហែក (Hack) គណនីហ្វេសប៊ុករបស់លោក បន្ទាប់មកបានបង្ហោះវីដេអូនេះ ដែលមានលក្ខណៈ ជាការផ្សាយពាណិជ្ជកម្ម ឲ្យទៅខ្សែភ្ជាប់មួយផង ទៅលើជញ្ជាំងរបស់មិត្តហ្វេសប៊ុកនានា របស់​លោក។ ពីក្នុងចំណោមមិត្តហ្វេសប៊ុករបស់លោក ក៏មានលោក អ៊ំ វ៉ារី អ្នកសារព័ត៌មាន របស់ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ ម្នាក់ផង ដែលបានទទួលនូវវីដេអូពិសេសនេះ។

[...]
ហ្វេសប៊ុក​អាច​ចូល​មើល​រូប​ឯកជន ឬ​សារ​សម្ងាត់ របស់​អ្នក​ប្រើ​ប្រាស់​បាន!

ហ្វេសប៊ុក​អាច​ចូល​មើល​រូប​ឯកជន ឬ​សារ​សម្ងាត់ របស់​អ្នក​ប្រើ​ប្រាស់​បាន!

លោក ប៉ាអាវ៉ូ ស៊ីលចាម៉ាគី (Paavo Siljamäki) នាយកក្រុមហ៊ុនផលិតចម្រៀង អានជ័ណាប៊ីត (Anjunabeats) បានចូល​ទៅ​ក្នុង ការិយាល័យរបស់ហ្វេសប៊ុក នៅជាយក្រុង ឡូសអេនជឺឡេស (Los Angeles) ដើម្បីចង់រៀនបន្ថែមទៀត ពីដំណើរ​ការ​ដ៏​ស៊ី​ជម្រៅ របស់គណនីហ្វេសប៊ុកនីមួយៗ។

ប៉ុន្តែការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីវិស្វករជំនាញមួយរូប របស់បណ្ដាញសង្គមដ៏ល្បីនេះ បានចូលទៅក្នុង​គណនីរបស់លោក ប៉ាអាវ៉ូ ដោយមិនចាំបាច់ប្រើ ពាក្យសម្ងាត់អ្វីទាំងអស់។ នាយកក្រុមហ៊ុនចម្រៀង បានថ្លែងឡើងថា៖ «វិស្វករម្នាក់នោះ អាចចូលទៅក្នុងគណនីហ្វេសប៊ុក របស់ខ្ញុំ ហើយមើលពីអ្វីៗ គ្រប់បែបយ៉ាង ទាំងសាធារណៈ ទាំង​ឯកជន ដោយគ្មានចាំបាច់ ពាក្យសម្ងាត់ពីខ្ញុំឡើយ»។

លោក ប៉ាអាវ៉ូ បានលើក ជាចម្ងល់ឡើងថា៖ «តើបុគ្គលិករបស់ហ្វសប៊ុកប៉ុន្មាននាក់ ដែលមានលទ្ធភាព ក្នុងការចូលទៅ​ក្នុង​គណនី របស់អ្នកប្រើប្រាស់បណ្ដាញរបស់ខ្លួន បានដូច្នេះ? តើល័ក្ខខ័ណ្ឌបែបណា [...]

ក្រុម​«អនាមិក»​ប្រកាស​ធ្វើ​សង្គ្រាម សង​សឹក​ឲ្យ​ទស្សនាវដ្ដី​បារាំង (vdo)

ការ​តប​តរ​ប្រឆាំង​ភេវរកម្ម ក៏​មាន​នៅ​លើ​បណ្ដាញ​របស់​ក្រុម​អ្នក​វាយ​ប្រហារ តាម​បណ្ដាញ​អ៊ិនធើណែត​ដែល​គេ​ហៅ​ថា «ក្រុម​អនាមិក (Anonymous)» ដែរ។ នៅ​ក្នុង​ទំព័រ​ទ្វីសធើ​ផ្លូវ​ការ​របស់​ក្រុម​នេះ មាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា៖ «សារ​សម្រាប់​ពួក​សត្រូវ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។ បន្ទាប់​មក​សារ​នោះ បាន​ភ្ជាប់​ទៅ​គេហទំព័រ​មួយ ដែល​​គេ​​អាច​​អាន​​បាន​​នូវ​​ពាក្យ​​ពេជ្រ​​ថ្លា​​ថ្លែង ពី​ការ​ចូល​រួមម​រណៈទុក្ខ​របស់​ក្រុម​អនាមិក ទៅកាន់​ជន​រង​គ្រោះ​ក្នុង​អំពើ​ភេវរកម្ម កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១៥ កន្លង​មក​នេះ នៅ​ក្នុង​ការិយាល័យ​និពន្ធ​របស់​ទស្សនាវដ្ដី ឆារលីអេបដូ ជា​ពិសេស​ជន​រង​គ្រោះ ដែល​សុទ្ធ​ជា​អ្នក​ជំនាញ ខាង​គំនូរ​កំប្លុក​កំប្លែង​ដ៏​ល្បី​ទាំង​បួន​នាក់ របស់​ទស្សនាវដ្ដី​នោះ។

អត្ថបទដែលសរសេរដោយក្រុមអនាមិកនោះ បានសរសេរថា «កំពូលអ្នកគំនូរទាំង៤នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...