Posts tagged as "Peak Mi"

«ទេ! ពែកមី មិន​ដណ្ដើម​ការងារ​កូន​ជាង​ទេ!»

«ទេ! ពែកមី មិន​ដណ្ដើម​ការងារ​កូន​ជាង​ទេ!»

តារាកំប្លែង កំពុងមានប្រជាប្រិយភាព លោក ចែម ច័ន្ទតារា ហៅ ពែកមី បានបង្ហោះលើទំព័រ​ហ្វេសប៊ុក របស់​លោក នាពេលកន្លងមកថា លោកបានចំណាយពេល និងថវិការទៅកសាងផ្ទះ ជូនអ្នកមានគុណ នៅខេត្ត​ស្វាយរៀង។ តារាកំប្លែង នៅបានបង្ហាញរូបភាព ពីសកម្មភាពផ្សេងៗជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រ មួយ​ចំនួន​យល់ថា លោកមិនបានជួលជាង ធ្វើផ្ទះនោះទេ ហើយទៅចំណាយពេលវេលា ធ្វើខ្លួនឯង។ អ្នកគាំទ្រខ្លះ បារម្ភ​ខ្លាចពួកគេ អត់មានរឿងកំប្លែងថ្មីៗទស្សនាជាដើម ព្រោះតារាកំប្លែងរូបនេះ ប្ដូរជំនាញទៅធ្វើជាអ្នកសង់ផ្ទះ ទៅ​ហើយ។

តបនឹងការរិះគន់ និងការបារម្ភ ដែលដូចជាការនិយាយលេង​ខាងលើ លោក ពែកមី បានសរសេរឡើង នៅថ្ងៃ​បន្ទាប់បដិសេធន៍ ពីរឿង​ទាំង​នេះ ទាំងបែបកំប្លែងថា៖ «បងប្អូនខ្លះថាខ្ញុំ ម៉េចមិនជួលជាង? តាមពិតខ្ញុំជួលជាង​ធ្វើតើ តែខ្ញុំជាអ្នកមេការចេញប្លង់ ហើយទំនេរខ្ញុំក៏ជួយធ្វើដែទៅ មិនទៅខុសអី ផ្ទះឪយើងតើ»។

ក្រោយពីលើកឡើង របស់អ្នកគាំទ្រមួយចំនួន [...]

ពែកមី ស្រាយ​ចម្ងល់​ទស្សនិកជន ក្នុង​ចម្រៀង​ថ្មី​របស់​ប្អូន​ប្រុស

ពែកមី ស្រាយ​ចម្ងល់​ទស្សនិកជន ក្នុង​ចម្រៀង​ថ្មី​របស់​ប្អូន​ប្រុស

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥នេះ ផលិតកម្មអ៊ិលឌីភិឈើ បានបង្ហោះវីដេអូថ្មីមួយរបស់ខ្លូន ដោយ​សរសេរ​ឡើងថា «នាយពែកមីឆ្អែតចិត្ត» នៅក្នុងចម្រៀងមួយបទ របស់ប្អូនប្រុសបង្កើត ដែលបានច្រៀងអាណិតបង​ថ្លៃ ដោយសារបងប្រុស ទៅមានស្រីថ្មីភ្លេចគ្រួសារ។ វីដេអូថ្មី ដែលមានអ្នកគាំទ្រច្រើនមួយនេះ ត្រូវបានលោក ចែម ច័ន្ទតារា ហៅនាយ ពែកមី បញ្ជាក់ថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោក ដូចអត្តន័យ ក្នុងបទ​ចម្រៀង​នោះ​ទេ។

ជាតារាកំប្លែងល្បី ប្រចាំប្រទេសកម្ពុជារូបនេះ បានប្រាប់ទស្សវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោកទេ ថ្វីត្បិតតែតួសម្តែង ក្នុងបទនេះមួយចំនួន ជាក្រុមគ្រួសារលោកក៏ដោយ តែវាគ្រាន់​តែ​ជាឈុតឆាកចម្រៀង សម្រាប់ទស្សនិកជនទស្សនាប៉ុណ្ណោះ។ លោកបដិសេធថា៖ «ឈុតនេះ ជាសិល្បៈកំដរ​អារម្មណ៍ទស្សិនិកជនទេ ខ្ញុំក៏សម្តែងដែរជាតួប្តី»។

តារាកប្លែង ដែលមានកូនពីរនាក់ខាងលើ បានបន្ថែមទៀតថា [...]

ពែកមី លេងជ្រុល តែដឹងខ្លួនទាន់ (vdo)

ពែកមី លេងជ្រុល តែដឹងខ្លួនទាន់ (vdo)

«មកដល់ផ្ទះ ប្រពន្ធខ្ញុំបាទនេះ បានប្រាប់(ខ្ញុំបាទ)ថា បងឯងលេងម៉ិញ ខុសធ្ងន់ណាស់» នេះជាសម្ដីរបស់នាយ ពែកមី ដែល​បាននិយាយ នៅក្នុងឃ្លីបវីដេអូរបស់ខ្លួន បង្ហោះកាលពីយប់ថ្ងៃសៅរ៍ សុំការអភ័យទោស ពីព្រះមហាក្សត្រ និងពី​ប្រជា​រាស្ត្រខ្មែរ នូវទង្វើនៃការសម្ដែងមួយ ដែលតារាកំប្លែងយល់ថា ជាកំហុសដ៏ធំមួយ។ នោះគឺការយក ក្រដាសប្រាក់​មួយ​ម៉ឺន​រៀល ដែលមានរូបព្រះឆាយាលក្ខណ៍ នៃព្រះមហាក្សត្រ នរោត្ដម សីហមុនី យកមកគាបនឹងម្រាមជើង។

ការថ្លែងរបស់លោក ទំនងជាយោងទៅនឹងការសំដែង នៅក្នុងឈុតឆាកកំប្លែងខ្លីមួយ ដែលមានចំណងជើងថា «សាច់ឯង» ដែលបានចាក់ផ្សាយ នៅក្នុងកញ្ចក់ទូរទស្សន៍ ស៊ីធីអិន កាលពីយប់ថ្ងៃសៅរ៍ដដែល។ នៅក្នុងឈុតឆាកនេះ លោក ពែកមី បានសម្ដែងជាតួបង ទៅសុំលុយពីតួប្អូន ដែលសម្ដែងដោយ នាយប៉ូម ដើម្បីយកមកមើលជំងឺឪពុក នៅឯស្រុកស្រែចំការ។ ប៉ុន្តែដោយការម៉ៅស្វិត និងមានសម្ពាធពីភរិយា តួជាប្អូនបានឲ្យលុយ មកនាយ ពែកមី តែ២ម៉ឺនរៀល [...]

«បង្គោល​គ្រាក់ សង្កត់​វិញ្ញាណ» គ្រាន់​តែ​ចេញ​ស្ពត ធ្វើ​ឱ្យ​ផ្ទុះ​សំណើច​បាត់? (vdo)

«បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ» របស់​ផលិត​អ៊ិលឌី​ភិចឈ័រ ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​ក្នុង​រោង នៅ​ថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ​២០១៥​ខាង​មុខ​នេះ គឺ​ជា​ខ្សែភាព​យន្ត​ខ្មោច និង​លាយ​ឡំ​ទៅ​ដោយ​កំប្លែង របស់​ផលិតកម្ម​មួយ​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ ពី​ទស្សនិកជន​នូវ​ខ្សែ​ភាពយន្ដ​ស្រដៀង​គ្នា​នេះ​ដែរ ដូច​ជា​រឿង​«ក្រឡ​អី​ហ្នឹង» និង​រឿង​«អាប​ពាក់​មួយ​សុវត្តិភាព»​ជា​ដើម។

ក្នុងឈុត​ឆាក​ផ្សាយ​ស្ពត​ខ្លី (Trailer) របស់​ខ្សែ​ភាពយន្ត​ថ្មី «បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ»ដែល​គ្រាន់​តែ​មាន រយៈ​ពេល​ប្រមាណ​ជា​ជាង ៤ នាទី​នេះ បាន​ឆក់​យក​ការ​គ្រាំទ្រ​ពី​ទស្សនិកជន​ជា​ច្រើន ដោយ​សារ​ខ្សែ​ភាពយន្ដ​ថ្មី​មួយ​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មិន​អាច​ទប់​សំណើច ជា​មួយ​នឹង​ផ្ទាំង​ទស្សនីយ​ភាព​បែប​កំប្លុក​កំប្លែង។

នាយគ្រឿន តារាកំប្លែង ពូកែវោរហាស័ព្ទរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន [...]

«2 brothers» របស់​ពែកមី ធ្វើ​ឱ្យ​កវី​ល្បី​ឈ្មោះ សុខ ចន្ទផល សើច​ហូរ​ទឹក​ភ្នែក

«2 brothers» របស់​ពែកមី ធ្វើ​ឱ្យ​កវី​ល្បី​ឈ្មោះ សុខ ចន្ទផល សើច​ហូរ​ទឹក​ភ្នែក

ខណៈខ្សែភាគយន្តបែបកំប្លែងរឿង «2 brothers» ដែល​ជា​ស្នាដៃ​ដំបូង របស់​នាយ​ពែកមី ទាំង​ក្នុង​ការ​និពន្ធ ដឹកនាំ និង​ទាំង​ការ​សម្តែង កំពុង​ចាក់​បញ្ចាំង​នៅ​ក្នុង​រោង​ភាពយន្ត​នានា​នោះ ប្រិយ​មិត្ត​ជា​ច្រើន​ដែល​បាន​ទស្សនា ខ្សែ​ភាពយន្ត​របស់​តារា​កំប្លែង​រូប​នេះ បាន​សរសើរ​ថា រឿង «2 brothers»​ល្អ​មើល​តាំង​ពី​រហូត​ដើម​ដល់​ចប់។ ពីក្នុង​ចំណោម​ប្រិយមិត្ត​ទាំង​នោះ ក៏​មាន​លោក សុខ ច័ន្ទផល កវី​និពន្ធ​ដ៏​ល្បី​ល្បាញ​មួយ​រូប​ផង​ដែរ។

ក្នុងទំព័រហ្វេសប៊ុករបស់លោក សុខ ច័ន្ទផល កវី​ល្បី​ឈ្មោះ ខាង​រៀបរាប់​ទំនុក​ស្នេហា​ឈឺ​ចាប់ នៅ​ក្នុង​បទ​ចម្រៀង បាន​សរសេរ​ថា បាន​បង្ហាញ​ចំណាប់​អារម្មណ៍ ចំពោះ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ដែល​ដឹកនាំ​សម្ដែង ​ជា​លើក​ដំបូង​ដោយ​ប្រធាន​ក្រុម​កំប្លែង​ស៊ីធីអ៊ិន នាយ​ពែក​មី​ថា៖ «ឡូយ ខ្ញុំ​ចូល​ចិត្ត ធ្វើ​ឱ្យ​ខ្ញុំ​សើច​តាំង​ពី​ដើម​ដល់​ចប់ ហើយ​ហូរ​ទឹក​ភ្នែក តាម​បទ​ចម្រៀង នាយ​គ្រឿន ទៀត» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...