Posts tagged as "Sophorn Lary"

រវាង​សុភ័ណ្ឌ ឡារី និង​សាពូន មីដាដា មួយ​ណា​ត្រូវ​លាង​គូទ​ខ្លួន​ឯង​មុន?

រវាង​សុភ័ណ្ឌ ឡារី និង​សាពូន មីដាដា មួយ​ណា​ត្រូវ​លាង​គូទ​ខ្លួន​ឯង​មុន?

«និយាយទៅ លាង​គូទ​ខ្លួន​អោយ​ជ្រះ ចាំ​រិះ​គន់​គេ ពួក​តារា​ខ្លះ បាន​ធ្វើ​កូន​ធម៌​លោក​មេ​បក្ស តំកើន​ខ្លួន​លើស​គេ ស្រឡាញ់​ជាតិ​លើស​គេ!» នេះ​ជា​ការ​លើក​ឡើង​របស់ ខាំ ភូរិ អ្នក​និពន្ធ​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ដែល​ធ្វើ​ការ​រិះ​គន់ ទៅ​លើ​តារា​សម្តែង​ដែល​មាន​និន្នាការ​ទៅ​ខាង​គណបក្ស សង្គ្រោះ​ជាតិ លោក សុភ័ណ្ឌ ឡារី។

ក្រៅពីអ្នកនិពន្ធ​ខាង​លើ មាន​ប្រិយ​មិត្ត​​ម្នាក់​ទៀត​ បាន​សរសេរ​រិះ​គន់​លោក សុភ័ណ្ឌ ឡារី ដែរ​ថា៖ «អ្នក​ខ្លះ​ជេ​ស្តី​ថា​គេ​ណ្នឹង​ផ្កាប់​មុខ គ្មាន​កំណើត​ជេ​ស្តី​គេ​ដូច​គ្មាន​ពូជ​អំបូរ សូម​ក្រឡេក​មើល​សង្គម​ខ្លះ​ផង កុំ​បាន​តែ​សម្តែង​ដូច​ខ្លួន​ណ្នឹង​ជួយ​សង្គម ហើយ​ស្រលាញ់​ជាតិ​នោះ។ ប្រើ​ល្បិច​ឈឺ​សាច់ រំងាប់​ចិត្ត​អ្នក​គាំទ្រ ឯ​ក្រោយ​ឆាក​វិញ យក​លុយ​ជំនួយ​ផឹក​ស៊ី​ចិញ្ចឹម​ស្រី បើ​ខ្លួន​មិន​ស្អាត​ស្អំ​ផង កុំ​ធ្វើ​ដូច​ខ្លួន​ណ្នឹង​មហិមា។»

ប្រិយមិត្តដដែលនេះ [...]

សុភ័ណ្ឌ ឡារី ចេញ​មុខ​ជា​ថ្មី​លើ​ទូរទស្សន៍ ក្រោយ​ការ​ចរចា​នយោបាយ

សុភ័ណ្ឌ ឡារី ចេញ​មុខ​ជា​ថ្មី​លើ​ទូរទស្សន៍ ក្រោយ​ការ​ចរចា​នយោបាយ

តារា - លោក សុភ័ណ្ឌ ឡារី ដែលជាតារាសម្តែង ដែលល្បីមួយរូបនៅកម្ពុជា ដែលត្រូវបានផលិតកម្ម ក៏ដូចជា​ស្ថានីយ៍ទូរទស្សន៍មួយចំនួនក្នុងស្រុក បញ្ឈប់មិនឱ្យឡើយសម្តែង ក្នុងអំឡុងពេលដែលលោកបានចូលរួមហែរបក្ស និងក្នុងអំឡុងពេលដែលនយោបាយនៅក្នុងប្រទេស កំពុងជាប់គាំង។

ទើបតែក្នុងសប្តាហ៍នេះ ក្នុងកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរ ហ្គេនបើគ ក្នុងទូរទស្សន៍ស៊ីធីអិន វត្តមានរបស់តារារូបនេះ​លេចសារជាថ្មី។ ការដែលវត្តមានរបស់តារារូបនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ខាងលើ ហៅឱ្យចូលលេងក្នុងកម្មវិធី​ខាងលើនេះ គេប្រាកដណាស់ថា មានជាប់ទាក់ទងនឹងហេតុផលនយោបាយ។ នោះគឺ បន្ទាប់ពីគណបក្សទាំងពីរ បាន​ចរចាត្រូវគ្នាវិញ កាលពីថ្ងៃទី២២ ខែកក្កដាថ្មីៗនេះ ដើម្បីបញ្ចប់វិបត្តិនយោបាយដ៏រ៉ាំរ៉ៃ។

កន្លងមកតារាសម្តែង ដែលអតីតជាកម្មករសំណង់រូបនេះ ធ្លាប់បានប្រាប់ទស្សនាវដ្ដី

សុភ័ណ្ឌ ឡារី៖ មិន​ខ្លាច​ការ​គម្រាម​សម្លាប់ តាម​បែប​នយោបាយ

សុភ័ណ្ឌ ឡារី៖ មិន​ខ្លាច​ការ​គម្រាម​សម្លាប់ តាម​បែប​នយោបាយ

ជីវិតតារា - តារាសម្តែងលោក សុភណ្ឌ័ ឡារី ដែលគេស្គាល់ក្នុងចម្រៀងជាច្រើនរបស់ផលិតកម្មក្នុង-ក្រៅស្រុក ឬ​តាមពាណិជ្ជកម្មផេ្សងៗ បានធ្វើឲ្យគេកាន់តែស្គាល់ថែមទៀត ជាមួយនឹងការចេញមុខមាត់ ក្នុងការយកលុយពី​សប្បុរសជនក្រៅប្រទេស ជូនប្រជាពលរដ្ឋរងគ្រោះនឹងទឹកជំនន់ ពលរដ្ឋក្រីក្រ រងរបួស និងជាពិសេស​ចេញមុខ​ក្នុង​ការហែក្បូនឃោសនា របស់គណបក្សសង្រ្គោះជាតិនាពេលកន្លងទៅ។

តាំងពីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តហើយ លោក ឡារី បានផ្អាកការងារជាអ្នកសិល្បៈរបស់ខ្លួន បន្ទាប់ពី​ផលិតកម្មជាច្រើន មិនបានទាក់ទងលោកអោយសម្តែងទៀត ដូចអ្វីដែលធ្លាប់ធ្វើពីមុន។ ជាពិសេស នៅពីរ​សប្តាហ៍​ចុងក្រោយនេះ លោកបានទទួលលិខិតពី ប៉ុស្តិ៍ទូរទស្សន៍ និងស្ថាប័នពាក់ព័ន្ធការងារសិល្បៈ ស្ទើរតែទាំងអស់​ដែល​បានកាត់ផ្តាច់ ការងាររបស់លោកទាំងស្រុង និងថ្មីៗនេះ លោកត្រូវបានទទួលសារគម្រាមសម្លាប់​ជាមួយរូប​កាំភ្លើង​តាមទូរស័ព្ទ ឬប្រពន្ធ័ឡាយ (Line)ទៀតផង។

[...]
សុភ័ណ្ឌ ឡារី លះ​បង់​ការងារ​សិល្បៈ ដើម្បី​សង្គ្រោះ​សិល្បៈ

សុភ័ណ្ឌ ឡារី លះ​បង់​ការងារ​សិល្បៈ ដើម្បី​សង្គ្រោះ​សិល្បៈ

ជីវភាពតារា - លោក សុភ័ណ្ឌ ឡារី ដែលជាតារាសម្តែងដែលល្បីមួយរូបនៅកម្ពុជា បាននឹងកំពុងលះបង់​ការងារ​របស់លោក ជាសិល្បៈករបន្ដិចម្ដងៗ ដើម្បីងាកមកធ្វើសកម្មភាពសម្បុរសធម៌ ដើម្បីដល់ជនរងគ្រោះ និងជនងាយ រងគ្រោះមួយចំនួនទៀត។ តែអ្វីជាក្ដីសង្ឃឹមរបស់លោក សម្រាប់អនាគតនោះ គឺសង្គ្រោះសិល្បៈខ្មែរ ដែលលោកគិត​ថាមិន​មានពន្លឺអ្វីឡើយ នៅក្នុងបរិយាកាសសង្គមសព្វថ្ងៃ។

ជាដំបូង សន្ទុះចិត្តដែលធ្វើអោយលោកធ្វើសកម្មភាពសម្បុរសធម៌នេះ ដោយហេតុកាលពី​ប្រាំមួយឆ្នាំមុន នៅមុន​ពេល​ដែលលោកក្លាយជា​សិល្បៈករ​នោះ លោកធ្លាប់ជាអ្នកសុំទាន ជាអ្នកកម្មករសំណង់ លីប៉ាវស៊ីម៉ង់ និងដេក​នៅ​តាមចិញ្ចើមថ្នល់។ មូលហេតុ​ទាំងនេះហើយ ដែលធ្វើអោយលោកមិនអាចភ្លេចដើមកំណើតរបស់ខ្លួន។ លោក ឡាវី បានថ្លែងឲ្យដឹងថា «អ្វីដែលជា​ភាពលំបាក ដែលខ្ញុំ​ធ្លាប់ជួបពីមុនមក ខ្ញុំនឹងជួយដល់អ្នកដែលធ្លាប់ពិបាកដូចខ្ញុំ ហើយ​សកម្មភាពសម្បុធម៌នេះ​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...