Posts tagged as "But Buntenh"

HRW៖ រដ្ឋាភិបាល​ចង់​ទម្លាក់​កំហុស​ឲ្យ​មេដឹកនាំ CNRP ក្នុង​ឃាតកម្ម​លើ កែម ឡី

HRW៖ រដ្ឋាភិបាល​ចង់​ទម្លាក់​កំហុស​ឲ្យ​មេដឹកនាំ CNRP ក្នុង​ឃាតកម្ម​លើ កែម ឡី

ជាមួយរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន យុត្តិធម៌ក្នុងអំពើឃាតកម្ម លើលោក កែម ឡី ទំនង​ជា​ស្ថិត​ក្នុង​ដំណើរ វែងឆ្ងាយទៅមុខទៀត។ នេះ បើគេ​បាន​អាន​​របាយការណ៍ ឆ្នាំ២០១៧ ចេញផ្សាយ​​ក្នុងថ្ងៃ​ព្រហស្បត្តិ៍ ទី១២ ខែមករានេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេស «Human Right Watch»។

រយៈពេល៦ខែ បានកន្លងផុតទៅហើយ រាប់ចាប់តាំងពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ ដែលអ្នកធ្វើ​អត្ថា​ធិប្បាយ​​​នយោបាយ ដ៏​ល្បី​ល្បាញ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅ​កណ្ដាល​រាជធានី ភ្នំពេញ។ ប៉ុន្តែពន្លឺយុត្តិធម៌ ដែលទាក់ទងនឹងអំពើឧក្រិដ្ឋនេះ កម្រត្រូវបាន​បង្ហើបឲ្យដឹង ចេញពី​ការ​ស៊ើប​អង្កេត ឬពី​ចំណាត់ការ នៃប្រព័ន្ធយុត្តិធម៌កម្ពុជា​នោះ​ណាស់។ ប៉ុន្តែ សម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរក​ឃើញ​​ផ្ទុយ​​ទៅ​វិញ។

អង្គការសិទ្ធមនុស្សអន្តរជាតិមួយនេះ ដែលមានទីស្នាក់ការកណ្ដាល នៅទីក្រុងញ៉ូយក [...]

បុណ្យ​ខួប​​១០០​ថ្ងៃ កែម ឡី ប្រកាស​ធ្វើ ទាំង​គ្មាន​កន្លែង​ប្រារព្ធ

បុណ្យ​ខួប​​១០០​ថ្ងៃ កែម ឡី ប្រកាស​ធ្វើ ទាំង​គ្មាន​កន្លែង​ប្រារព្ធ

គ្មានទីកន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃ នៃសពលោក កែម ឡី ដែលត្រូវជន​ប្រដាប់​អាវុធបាញ់សម្លាប់ កាលពីជាង២ខែមុននោះទេ។ នេះបើតាមសេចក្ដីប្រកាស របស់​គណកម្មការ​បុណ្យ​សព ដែល​ចេញ​ផ្សាយឲ្យដឹង ក្នុងថ្ងៃសុក្រនេះ។ សេចក្ដីប្រកាសព័ត៌មាននោះ គ្រាន់តែបញ្ជាក់ឲ្យដឹងថា ពិធី​បុណ្យ​​នឹង​ធ្វើ​ចាប់​ពីថ្ងៃទី១៤ សល់ថ្ងៃទី១៧ ខែតុលា​ខាង​មុខនេះ ក្នុងនោះថ្ងៃទី១៤ និងទី១៥ នឹងធ្វើ​ពិធី​តាម​សាសនា និង​ប្រពៃណី - ថ្ងៃ​ទី១៦ មានការដង្ហែក្បួន​រូបចម្លាក់ តំណាងឲ្យលោក កែម ឡី ទៅកាន់ស្រុកកំណើត នៅ​ខេត្ត​តាកែវ និង​ថ្ងៃ​ទី១៧ គឺ​ជា​ពិធី​វេរភត្ត​ប្រគេន​ព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

បើតាមព្រះសង្ឃ ប៊ុត ប៊ុនតិញ សង្ឃសមាជិកមួយអង្គ នៅក្នុងគណកម្មការបុណ្យសពនោះ បានមានថេរដីកា​ឲ្យ​ដឹងថា គ្មានកន្លែងប្រារព្ធពិធីបុណ្យ ដោយហេតុថា វត្តពោធិយារាម ហៅ«វត្តចាស់» ​ដែល​គណៈកម្មការ​មាន​គម្រោង ចង់​យក​ជាកន្លែងប្រារព្ធពិធី [...]

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ទៅ​«លា»​អង្គរ​មុន​ចាក​ចេញ​ពី​កម្ពុជា

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ទៅ​«លា»​អង្គរ​មុន​ចាក​ចេញ​ពី​កម្ពុជា

«ភរិយានិងកូនៗទាំងអស់ (របស់លោក កែម ឡី) មុននឹងចាកចេញទៅប្រទេសផ្សេង ពួកគាត់បានទៅថត នៅ​ឯ​សៀមរាប គាត់បានចេញទៅមើលអង្គរវត្ត មុននឹងចាកចេញពីទឹកដីរបស់គាត់» នេះជាសង្ឃដីកា របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាអ្នកបានដឹង ពីដំណើរចុងក្រោយរបស់ក្រុមគ្រួសាររបស់លោក កែម ឡី ដែល​បាន​​ចាកចេញ ពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសផ្សេងហើយ។

មានថេរដីកា នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាអ្នកជិតដិតមួយអង្គ ជាមួយលោក កែម ឡី កាលពីលោក​នៅមានជីវិតនោះ បានចាត់ទុកការចេញទៅទស្សនាអង្គរវត្ត ជាលើក​ចុង​ក្រោយ​របស់​ភរិយា និងកូនៗទាំងអស់ របស់លោក កែម ឡី ថាពោរពេញដោយមនសិការស្នេហាជាតិ។

ព្រះអង្គបានមានថេរដីកាថា៖ «លោកឧត្ដមបណ្ឌិត កែម ឡី ហើយនិងភរិយា កូនៗរបស់គាត់ទាំងអស់ គឺថា​គាត់​បានបណ្ដុះ​មនសិការ​ស្នេហាជាតិ​មែនទែន [...]

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី បាន​ចាក​ចេញ​ពី​កម្ពុជា

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី បាន​ចាក​ចេញ​ពី​កម្ពុជា

ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានមានសង្ឃដីកាថា មុនការចាកចេញ ពីប្រទេសកម្ពុជា ដែលជាទឹកដីកំណើត អ្នកស្រី ប៊ូ រចនា បានធ្វើលិខិតផ្ទេរសិទ្ធិ ជូនទៅគណៈកម្មការ​រៀបចំ​បុណ្យសព​លោក កែម ឡី ដើម្បីទទួល​ធ្វើ​បុណ្យ រំលឹកខួបមួយរយថ្ងៃ ជូនលោក កែម ឡី ដែលត្រូវបានជនប្រដាប់អាវុធ បាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅ​កណ្ដាល​បេះដូង​នៃព្រះរាជាណាចក្រ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ ក៏ការចាកចេញនេះ មិនត្រូវបានព្រះសង្ឃ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ភរិយា និងកូន​ទាំង​បួន របស់លោក កែម ឡី ចេញទៅកាន់ប្រទេសណាឡើយ។ ព្រះអង្គគ្រាន់តែមានថេរដីកាថា អ្នកស្រី ប៊ូ រចនា និងកូនៗ បានចាកចេញពីប្រទេសដើមកំណើត តាំងពីថ្ងៃទី២៨ ខែសីហាម្សិលម៉ិញ ហើយវេលានេះ បាន​ទៅ​ដល់​ទីកន្លែង​សុវត្ថិភាពហើយ។

ព័ត៌មានដែលបានទម្លាយ ក្នុងពេលកន្លងមក ជាពិសេសនៅក្នុងពេលរៀបចំធ្វើបុណ្យសព ភ្លាមៗក្រោយ​ការ​បាញ់​សម្លាប់នោះ បានឲ្យដឹងថា អ្នកស្រី ប៊ូ រចនា [...]

ហ៊ុន សែន និមន្តព្រះសង្ឃ ប៊ុត ប៊ុនតិញ ឲ្យរួមពិធី​«ការពារ​បរិស្ថាន»

ហ៊ុន សែន និមន្តព្រះសង្ឃ ប៊ុត ប៊ុនតិញ ឲ្យរួមពិធី​«ការពារ​បរិស្ថាន»

ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានស្រង់មតិមួយចំនួន មកបញ្ជាក់ក្នុងថេរដីកាថា វេទិកា«ការការពារ និង​​ការ​​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ» រៀបចំឡើងដោយ​ក្រសួងបរិស្ថាន ដែលបាននិមន្ត​​អញ្ជើញ​ព្រះអង្គ ឲ្យចូលរួមក្នុងវេទិកា​នោះ មាន​លក្ខណៈ«នយោបាយ»។ នេះបើតាមអ្វី ដែលគេអានបាន នៅក្នុងសំណេរមួយ លើគណនី​​ហ្វេសប៊ុក​​​របស់​ព្រះ​អង្គ ប៊ុត ប៊ុនតិញ អម​ទៅនឹងលិខិតអញ្ជើញ របស់ក្រសួងបរិស្ថាន ដែលព្រះអង្គបានបង្ហោះ នៅ​មុន​នេះ​បន្តិច។

វេទិកា​«ការការពារ និង​ការ​អភិវឌ្ឍន៍​ធនធានធម្មជាតិ» នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ពីរថ្ងៃ​ខាង​​មុខ​​នេះ នៅក្នុងសាល​ប្រជុំ​«រំដួល» នៅ​វិមាន​សន្តិភាព។ ក្រសួងបរិស្ថាន ដែលជាអ្នករៀបចំ​វេទិកា​នេះ បាន​​អញ្ជើញ​​ស្ថាប័នជាច្រើន ព្រមទាំង​សកម្មជន និងអ្នកទទួលខុសត្រូវខាងបរិស្ថាន ជាច្រើននាក់/អង្គ ឲ្យ​ចូលរួម​​ក្នុង​​វេទិកា​​នេះ ដូចយ៉ាងបានអញ្ជើញ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...