Posts tagged as "Medicament"

សុខភាព៖ ៥សំនួរ ដែល​អ្នក​គួរ​សួរ​គ្រូពេទ្យ មុន​សម្រេច​ចិត្ត​«វះ​កាត់»

សុខភាព៖ ៥សំនួរ ដែល​អ្នក​គួរ​សួរ​គ្រូពេទ្យ មុន​សម្រេច​ចិត្ត​«វះ​កាត់»

ការវះកាត់ ជាក្តីព្រួយបារម្ភ និងស្មុគស្មាញមួយ ដែលពិបាកប្រឈមមុខរបស់អ្នកជំងឺមួយចំនួន ព្រមទាំងទាមទារឲ្យ​គ្រូពេទ្យជាអ្នកមានជំនាញពិតប្រាកដ និងច្បាស់លាស់ ដើម្បីធ្វើឲ្យការវះកាត់នេះប្រកបដោយជោគជ័យ។ ដើម្បី​ជៀសវាងហានិភ័យទាំងឡាយ ដែលអាចកើតឡើងជុំវិញការវះកាត់នេះ អ្នកជំងឺគួរតែចំណាយ​ពេលវេលាមួយ​គួរ​សម ធ្វើការសាកសួរគ្រូពេទ្យ ឬអ្នកជំនាញផ្នែកជំងឺ ដើម្បីឲ្យអ្នកជំងឺទុកចិត្តឲ្យបានច្បាស់លាស់ ព្រមទាំងកុំឲ្យ​មាន​វិប្បដិសារី នាពេលខាងមុខ។


ក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់។ (រូបថត ឯកសារ)

សុខភាព - ខាងក្រោមនេះ ជាសំនួនសំខាន់ៗចំនួន៥ ដែលអ្នកគួរតែធ្វើការសាកសួរដល់គ្រូពេទ្យ ឬអ្នកជំនាញ​របស់​អ្នកជាមុនសិន មុននឹងធ្វើការវះកាត់។

១. [...]

ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ

ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ

បន្លែឬផ្លែឈើចត់ ដែលអាចជួយដល់រាងកាយបាន ត្រូវមនុស្សមួយចំនួនបំភ្លេចចោល ដោយសារពួកគេ បង្វែរញុំា​តែបន្លែ ឬផ្លែឈើមានរសជាតិឆ្ងាញ់ ឬរសជាតិប្លែក។ ការធ្វើបែបនេះ នឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុសប្បូរបែប ដើម្បីរុញច្រានដល់ការលូតលាស់រាល់សេរីរាង្គ ក្នុងរាងកាយ។ ខាងក្រោមនេះ នឹងបង្ហាញជូនលោកអ្នកថា អាហារ​ល្វីងដែលលោកអ្នកមិនចូលចិត្តនោះ បែរជាមានប្រយោជន៍ច្រើនយ៉ាង ដល់សុខភាពទៅវិញ។


ផ្លែឈើ ឬគ្រឿងអន្លក់ ចម្រុះគ្រប់រស់ជាតិ ដែលផ្ដល់ប្រយោជន៍ដល់សុខភាព។ (រូបភាពឯកសារ)

សុខភាព - វាជារឿងមួយល្អណាស់ ប្រសិនជាអ្នកនឹងជ្រើសរើសយកអាហារ មកញុំាដើម្បីសុខភាពល្អ ច្រើនជាង​ការជ្រើសរើសប្រភេទអាហារសម្រាប់តែញុំាដើម្បីចម្អែតក្រពះ។ ការបរិភោគអាហារល្អៗ [...]

ទទួលទាន​អាហារ​១០​ប្រភេទ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ចង់​មាន​ផ្ទៃ​ពោះ

ទទួលទាន​អាហារ​១០​ប្រភេទ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ចង់​មាន​ផ្ទៃ​ពោះ

តើអ្នកនាងៗគិតថា ការមានផ្ទៃពោះ ជាល័ក្ខខណ្ឌផ្ដល់ដោយធម្មជាតិទាំងស្រុងឬ? មិនអញ្ចឹងទេ ព្រោះបើសូម្បីតែ​ចំណីអាហារដែលអ្នកនាង ក៏អាចជួយសម្រួល និងអាចបំពេញបំណង ក្នុងការចង់មានផ្ទៃពោះរបស់អ្នកនាងដែរ។ អត្ថបទនេះ នឹងពន្យល់ពីប្រភេទអាហារចំនួន១០ ដែលជួយជីវិតស្នេហ៍របស់អ្នកនាង ឲ្យកាន់តែមានភាព​ស្រស់​បំព្រង​ឡើង។


«បងចង់បានកូនខ្លាំងណាស់ អូនសម្លាញ់។ តើយើងមានសង្ឃឹមឬទេ?» (រូបថតភាពយន្ដ)

សុខភាព - អាហារត្រូវបានអ្នកជំនាញខាងរោគស្ត្រីមួយចំនួន ទទួលស្គាល់ពីសារៈសំខាន់ នៃសារធាតុរបស់វា ក្នុង​ការ​បង្កើននូវសារធាតុអ័រម៉ូនក្នុងរាងកាយ តាមរយៈម្ហូបអាហារដែលត្រូវបានជ្រើសរើសក្នុងរាងកាយ [...]

ពរ​ពោះ​កូន​ភ្លោះ​របស់​អ្នក​ដទៃ ដោយ​កំហុស​គ្រូ​ពេទ្យ

ពរ​ពោះ​កូន​ភ្លោះ​របស់​អ្នក​ដទៃ ដោយ​កំហុស​គ្រូ​ពេទ្យ

នៅប្រទេសអ៊ីតាលី ស្ត្រីម្នាក់បានពរពោះកូនភ្លោះ របស់អ្នកដទៃ តាំងពីខែធ្នូឆ្នាំទៅម៉ិញមក បន្ទាប់ពីការផ្លាស់ប្ដូរ មេ​ជីវិតគ្នាមួយ ត្រូវបានធ្វើដោយមិនសមប្រកប នៅពេលដែលស្ត្រីរងគ្រោះរូបនេះ បានបណ្ដុះមេជីវិត​ញី-ឈ្មោល​ដើម្បី​បានពរពោះ ព្រោះតែចង់បានកូន។


គភ៌របស់ស្ត្រីមានផ្ទៃពោះ។ (រូបថត AFP)

វេជ្ជសាស្ត្រ -  មណ្ឌលវេជ្ជសាស្ត្រមួយ ស្ថិតក្នុងនៅរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី ដែលជាដើមហេតុនៃការប្រព្រឹត្តិ​កំហុសដ៏ធ្ងន់ធ្ងរនេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល របស់ប្រព័ន្ធត្រួតពិនិត្យសុខាភិបាលរបស់ប្រទេស ហើយ​សកម្មភាព​ជំនាញរបស់មណ្ឌលសុខភាព ដែលទាក់ទងនឹងការផ្លាស់ប្ដូរមេជីវិត ក៏ត្រូវបានផ្អាកដែរ។ នៅថ្ងៃអាទិត្យ​ទី១៣ ខែមេសាកន្លងមកនេះ [...]

អត្ថ​ប្រយោជន៍​១០​យ៉ាង ក្នុង​ការ​បរិភោគ​អាហារ​តាម​បែប​ព្រះពុទ្ឋ​សាសនា

អត្ថ​ប្រយោជន៍​១០​យ៉ាង ក្នុង​ការ​បរិភោគ​អាហារ​តាម​បែប​ព្រះពុទ្ឋ​សាសនា

តើអ្នកបួស បុព្វជិក ឬអ្នកដែលប្រតិបត្តិតាមសាសនានានា ដូចជាសាសនាព្រះពុទ្ធជាដើមនេះ មានការទទួលទាន​អាហារប្រចាំថ្ងៃរបស់ពួកគេ តាមរបៀបណា? តើចំណីអាហាររបស់ពួកគេ មានលក្ខណៈបែបណា ហើយបានផ្ដល់​នូវអត្ថប្រយោជន៍បែបណា ទៅដល់សារពាង្គកាយនិងជីវិតរបស់ពួកគេ? អត្ថបទនេះនឹងបកស្រាយជូនប្រិយមិត្ត ឲ្យឃើញពីភាពងាយស្រួល និងអត្ថប្រយោជន៍ទាំង១០ ក្នុងការបរិភោគអាហារតាមបែបព្រះពុទ្ធសាសនា។


រាប់បាតដាក់អាហារ សម្រាប់អ្នកបួស។ (រូបថត MONOROOM.info/ D. KEO)

ជីវិតប្រចាំថ្ងៃ -ការបរិភោគអាហារគឺជារឿងសំខាន់ សម្រាប់ទ្រទ្រង់រូបរាងកាយ និងជីវិតឲ្យមានដំណើរការទៅ កាន់​តែល្អប្រសើរឡើង។ ប៉ុន្តែបើការទទួលទាននេះ មិនសមស្រប ឬខុសក្បួនខ្នាត វានឹងអាចផ្តល់មកវិញ នូវទុក្ខទោស​ទៅវិញ​ជាមិនខាន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...