Posts tagged as "Esthetic"

រលះ​រលួយ​ខ្លួន ព្រោះ​ចូល​​ត្រាំ​ទឹក Javel ព្យាបាល​ជំងឺ​សើរ​ស្បែក

រលះ​រលួយ​ខ្លួន ព្រោះ​ចូល​​ត្រាំ​ទឹក Javel ព្យាបាល​ជំងឺ​សើរ​ស្បែក

នាង សារ៉ា ខូល (Sarah Cole) ជាតិអូស្ត្រាលី អាយុ២៩ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាបន្ទាន់ ហើយនាង​បាន​ស្ថិត​ក្នុងការសង្គ្រោះជីវិត ដែលជាដំណាក់កាលចុងក្រោយ។ ខ្លួនប្រាណរបស់នាង ត្រូវបានរលាក​រលះ​រលួយ អស់​ប្រមាណជា៩៨% បន្ទាប់ពីបានចូលទៅត្រាំ នៅក្នុងចានងូតទឹក ដែលបំពេញដោយទឹក លាយជា​មួយ​នឹង​សារជាតិរាវឈ្មោះ ទឹក ហ្សាវែល (Javel - ជាតិគីមីជាវត្ថុរាវ ដើម្បីដាក់ឲ្យកាត់ស្នឹម ឬស្នាមប្រឡាក់​អ្វី​មួយ ដែល​​ពិបាក​​ដុស) តាមការណែនាំរបស់អ្នកជំនាញម្នាក់ ដែលចង់ឲ្យនាងជាសះ ពីជំងឺសើរស្បែក។

សារព័ត៌មានអូស្ត្រាលី «Daily Telegraph» បានរៀបរាប់ឲ្យដឹងថា នាង សារ៉ា បានទទួលការណែនាំ ឲ្យ​លាយ​ទឹកងូតទឹក ជាមួយនឹងសារជាតិរាវ ហ្សាវែល។ នៅពេលទទួលបានការណែនាំនោះ នាងបានបដិសេធ​វិញ​ដែរ​ថា៖ «មិនដែលធ្លាប់ដឹងទាល់តែសោះ ក្នុងមួយជីវិតនេះ ពីករណីលាយទឹកហ្សាវែល យកមកងូត... វានឹងអាច​ធ្វើ ឲ្យខ្លួនខ្ញុំរលាករលះបាន!» ប៉ុន្តែអ្នកជំនាញនោះ [...]

យុវតី​ស៊ិចស៊ី​លក់ Hamburger ម្នាក់​នេះ ផ្អើល​នៅ​តៃវ៉ាន់!

ហាង «ម៉ាកដូណាល់ (McDonald)»ដ៏ល្បី របស់អាមេរិក ពិតជាមានវីធីដើម្បីទាក់ទាញអតិថិជនឬ? បណ្ដា​អតិថិជន​ដែលចូលទៅទិញ Hamburger នៅក្នុងហាងលក់ Hamburger មួួយ ដែលស្ថិតក្នុងក្រុង «Kaohsiun» នៃកោះតៃវ៉ាន់ នឹងអាចប្រទះឃើញ បុគ្គលិកអ្នកលក់មួយរូប ដែលមានលក្ខណៈពិសេស​ខុស​គេ។ យុវតី វ៉ៃ ហានស៊ូ (Wei Han Xu) រាងតូចច្រឡឹង តែស៊ិចស៊ី កំពុងពង្វក់ឲ្យមនុស្សម្នាក់នានា ផ្អើល​ទៅ​រក​មើល​នាង។

ជាមួយនឹងងារ ទេពធីតា ម៉ាកដូចណាល់ (McDonalds goddess) យុវតីអ្នកលក់រូបនេះ មានសម្លៀកបំពាក់​ដ៏​ពិសេស ខុសពីភ្នាក់ងារលក់ទាំងឡាយ ផ្សេងទៀត របស់ហាងម៉ាកដូណាល់។ ប៉ុន្តែនៅពេលដែល​ការភ្ញាក់​ផ្អើល បានកើតឡើងកាន់តែខ្លាំងនោះ យុវតីអ្នកលក់ផ្សេងទៀត នៅក្នុងហាងនេះ ក៏ត្រូវស្លៀកពាក់ ប្រហាក់​ប្រហែល​នឹងនាងដែរ ដើម្បីជៀសវាង ការច្រណែន និងការប្រកាន់រើសអើង។

ហាម​ម្ដាយ​វ័យ​ក្មេង​ម្នាក់ មិន​ឲ្យ​បំបៅ​កូន​ខ្ចី ព្រោះ​សាក់​លើ​ខ្លួន

ហាម​ម្ដាយ​វ័យ​ក្មេង​ម្នាក់ មិន​ឲ្យ​បំបៅ​កូន​ខ្ចី ព្រោះ​សាក់​លើ​ខ្លួន

អ្នកម្ដាយវ័យ២០ឆ្នាំមួយរូប ដែលមានកូនប្រុសអាយុ១១ខែ បានទៅសាក់លើម្រាមដៃ និងជើងរបស់ខ្លួន តែ​មិន​បានប្រាប់ទៅអ្នកសាក់ ឲ្យដឹងថា នាងកំពុងបំបៅកូននោះទេ។ នេះ បើតាមការផ្សាយឲ្យដឹង របស់​សារព័ត៌មាន​អូស្ត្រាលី «Sydney Morning Herald»។

ហាមបំបៅកូន!

ឪពុករបស់ទារក ដែលរស់នៅដោយឡែក ពីម្ដាយ បានប្ដឹងទាមទារគ្រប់គ្រង កូនប្រុសរបស់ខ្លួន ដោយបាន​ចង្អុល ទៅអតីតគូស្នេហ៍ខ្លួន ថានាងមានបញ្ហាផ្លូវចិត្ត និងបញ្ហាគ្រឿងញៀន។ ប៉ុន្តែនាងជាម្ដាយ បានប្ដឹង​ជំទាស់​​វិញ រហូតដល់តុលាការបានសម្រេច កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ផ្ដល់សិទ្ធិទៅឲ្យនាង ជាអ្នក​គ្រប់​គ្រងកូន តែបានហាមនាង មិនឲ្យបំបៅកូនឡើយ។ ចៅក្រម បានគិតថា ម្ដាយទារករូបនេះ ទំនងជាបានទទួល​យក​មេរោគមួយ ដែលឆ្លងតាមការ«សាក់» ដែលមានប៉ះពាល់ ទៅដល់ឈាម។

ការធ្វើការពិនិត្យឈាម ដើម្បីស្វែងរកមេរោគ អេដស៍ (HIV) និងមេរោគថ្លើម ទៅលើស្ត្រីជាម្ដាយ បាន​បង្ហាញ​លទ្ធផល [...]

ការវិវត្តន៍ នៃ​ស្ត្រី​រ៉ូស្ស៊ី​ក្នុង​រយៈ​ពេល​១០០ឆ្នាំ​ចុង​ក្រោយ (vdo)

១០០ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ១៩១០ រហូតមកដល់ថ្ងៃនេះ ប្រទេសរ៉ូស្ស៊ី បានឆ្លងកាត់នូវរបប ការតស៊ូ និងការផ្លាស់ប្ដូរមិនឈប់ឈរ ជាពិសេសនៅពេលដែលសហភាពសូវៀត ត្រូវបានបង្កើតឡើង និងបានដួល​រលំមកវិញ។ ចំពោះស្ត្រីរ៉ូស្ស៊ីវិញ ក៏បានផ្លាស់ប្ដូរទៅតាមណ្នឹងដែរ ទាំងមុខមាត់ និងការតុបតែងខ្លួន។ វីដេអូ​ខាង​លើនេះ បានបង្ហាញពីការផ្លាស់ប្ដូរនេះ តែត្រឹមរយៈពេលមិនដល់២នាទីផង តែលោកអ្នក​ច្បាស់ជា​យល់​ដែរ ទោះនៅក្នុងពេលណាក៏ដោយ ក៏សម្ផស្សរបស់នាង នៅតែស្អាត គួរឲ្យចង់គយគន់ដដែល។

អ្នកដែលធ្វើវីដេអូនេះ ជាក្រុម«The Cut» ដែលមានគម្រោង ចង់ធ្វើស្នាដៃរបៀបនេះ ទៅច្រើនប្រទេស ដូចជា​សហរដ្ឋ​អាមេរិក ឥណ្ឌា អៀរ៉ង់ ឬកូរ៉េ ជាដើម។

» សូមទស្សនារូបថតខាងក្រោម ជាមួយនឹងការពន្យល់ត្រួសៗ ទាក់ទងនឹងសម័យកាល៖

ស្ត្រីរ៉ូស្ស៊ី [...]

ជួប​«មុខ​មាត់»​ប្អូន​ប្រុស​ខ្លួន នៅ​លើ​ខ្លួន​បុរស​ម្នាក់​ទៀត

ជួប​«មុខ​មាត់»​ប្អូន​ប្រុស​ខ្លួន នៅ​លើ​ខ្លួន​បុរស​ម្នាក់​ទៀត

នេះ ជាកំពូលវេជ្ជសាស្ត្រ ទើសមេឃ ដែលគេអាចវះកាត់ ប្ដូរទម្រង់មុខមនុស្សបាន ហើយក៏បានផ្ដល់ក្ដីសង្ឃឹម និង​ជីវិតមួយថ្មី ទៅមនុស្សដែលមានមុខ ខូចទ្រង់ទ្រាយនោះដែរ។ ប៉ុន្តែមិនមែនមានត្រឹមតែក្ដីសង្ឃឹមប៉ុណ្ណោះ​ទេ តែវាថែមទាំង បានបង្កើតការរញ្ជួលចិត្ត ទៅដល់មនុស្សជាច្រើន ដែលនៅជុំវិញនោះទៀត។

យុ​វជន ចូសហាវ អាវ៉ែសាណូ (Joshua Aversano) បានស្លាប់ទៅទាំងវ័យក្មេង ត្រឹមតែអាយុ២១ឆ្នាំប៉ុណ្ណោះ ដោយ​បណ្ដាលមកពី គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ កាលពី៣ឆ្នាំមុន។ ចំពោះយុវជន រីឆារ ណូរីស វិញ បាន​សឹងតែបានបាត់បង់ជីវិតទៅដែរ កាលពីឆ្នាំ១៩៩៧ ដោយសារតែបានលលេង ជាមួយនឹងកាំភ្លើង ហើយ​បាន​រាកៃ មកប៉ះចំមុខខ្លួនឯង។ តែមរណៈភាពរបស់យុវជន ចូសហាវ អាវ៉ែសាណូ បានផ្ដល់ក្ដីសង្ឃឹមថ្មី ទៅឲ្យ​យុវជន រីឆារ ណូរីស ដើម្បីបានរស់នៅ ដូចគេឯងជាបន្តទៀត។

ដោយសារប៉ិនប្រសព្វ របស់គ្រូពេទ្យជំនាញ ជាមួយនឹងប្រព័ន្ធវេជ្ជសាស្ត្រដ៏ទំនើបនោះផង ទើបធ្វើឲ្យយុវជន រីឆារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...