Posts tagged as "Preap Kol"

ខឹម វាសនា ហៅ ព្រាប កុល ថា​«អា​សំគិស»

ខឹម វាសនា ហៅ ព្រាប កុល ថា​«អា​សំគិស»

សង្គ្រាមពាក្យសម្ដី បាន​ផ្ទុះ​ឡើង​ប្លែកៗ នៅ​ក្នុង​ចំណោម​មនុស្ស​ល្បីៗ​ អ្នក​នយោបាយ និង​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ប៉ុន្តែ​សម្រាប់​សង្គ្រាម​ពាក្យ​សម្ដី ដែល​កាន់​តែ​បង្ក​ចង្ងល់ ពី​ភាព​«ចម្លែកៗ»​ខ្លាំង​ឡើង​នោះ ជា​ភាសា​ជេរ​ប្រទេច​ផ្ដាសារ របស់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ទៅ​លើ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ដ៏​ល្បី​ឈ្មោះ គឺ​លោក ព្រាប កុល។

នៅក្នុងសារមួយ ដែល​បាន​បង្ហោះ កាល​ពី​ថ្ងៃ​សុក្រ​ទី៧ ខែ​វិច្ឆិកា នៅ​លើ​ជញ្ជាំង​គណនី​ហ្វេសប៊ុក​របស់​លោក មេ​បក្ស​«ជួង»​ដែល​ល្បី​ថា មាន​មាត់​ផុយ​ស្រួយ ខាង​ការ​ជេរ​បញ្ចោរ​នោះ បាន​សរសេរ​ដំបូង​ឡើង​ថា៖ «បង​ប្អូន​មើល ពាក្យ​សំដី​ខ្ញុំ ដែល​និយាយ​ទៅ​កាន់​សមាជិក​ខ្លួន និង​សំដី ព្រាប កុល មើល៍ តើ​ស៊ី​សង្វាក់​នឹង​គ្នា​(ឬ)​ទេ?»

តែបើអានប្រយោគនោះ ចុះមកក្រោមបន្ដិច [...]

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៖ អាណត្តិ​សម្រាប់​នាយក​រដ្ឋមន្រ្តី ត្រឹម​តែ ១០ឆ្នាំ

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៖ អាណត្តិ​សម្រាប់​នាយក​រដ្ឋមន្រ្តី ត្រឹម​តែ ១០ឆ្នាំ

កិច្ចពិភាក្សាអំពី «អាណត្តិនាយករដ្ឋមន្ត្រីក្នុងប្រទេសកម្ពុជា» ដែលរៀបចំដោយសម្ព័ន្ធកំណែម្រង់ការបោះឆ្នោតនេះ បានធ្វើនៅភោជនីយដ្ឋានខ្មែរសុវិន និងមានការចូលរូម ពីបណ្តាប្រធានអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយ អ្នកវិភាគឯករាជ្យជាដើម។ វត្តមាននៃកិច្ចប្រជុំតុមូលនេះ គេសង្កេតឃើញ មានវាគ្មិនល្បីៗជាច្រើន ដែលបានធ្វើការរិះគន់យ៉ាងខ្លាំងក្លា មិនសំចៃមាត់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល ដែលបានរំលោភសិទ្ធិមនុស្ស ក្នុងអំឡុងពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការជជែករិះគន់ ដែលឈានទៅដល់ មូលហេតុ ដែលគេត្រូវកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រី។

តាមសេចក្តីស្នើវិសោធនកម្ម មាត្រា១១៩ថ្មី (មាត្រា១០០ចាស់) បានសរសេរថា៖ «តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាព ពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវីរៈជនមួយរូប ក្នុង​ចំណោមតំណាងរាស្រ្ត នៃគណបក្សដែលឈ្នះឆ្នោត ឲ្យបង្កើតរាជ្យរដ្ឋាភិបាល។ [...]

ព្រាប កុល ថា គ.ជ.ប ថ្មី នៅ​តែ​មាន​ចំណុច​លាក់​លៀម​ពី​«បក្ស»​ទាំង​ពីរ

ព្រាប កុល ថា គ.ជ.ប ថ្មី នៅ​តែ​មាន​ចំណុច​លាក់​លៀម​ពី​«បក្ស»​ទាំង​ពីរ

លោក ព្រាប កុល ក្នុងជំនួបជាមួយអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានា កាលពីថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៤នេះ បានលើកឡើងថា ក្នុងនាមលោក ក៏ដូចជាសង្គមស៊ីវិលទាំងអស់ធ្លាប់ចង់បាន គ.ជ.ប ថ្មី មួយដែលឯករាជ្យ ដោយសមាជិកទាំងអស់នៃគ.ជ.ប មិនត្រូវបាន«ជ្រើស»ចេញពីគណបក្ស​នយោបាយ​នោះទេ។ លោកបន្តថា តែការស្នើសុំទាំងនោះ ត្រូវបានបរាជ័យ ក្រោយកិច្ចព្រមព្រៀង របស់គណបក្ស​នយោបាយធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដាកន្លងមកនេះ ដោយយកសមាសភាពចេញ​ពីគណបក្ស​នយោបាយ«ច្រើន» តាមរូបមន្ត ៤+៤+១ នោះ។

យ៉ាងណាក៏ដោយ កិច្ចដំណើរការនេះ បានកំពុងនឹងបន្ត។ សម្រាប់លោក ព្រាប កុល បានបន្ថែមដោយ​យោង​តាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដាថា គណបក្សទាំងពីរនេះ នៅមានភាពលាក់លៀម មិន​បានបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន សម្រាប់សាធារណៈមតិនៅឡើយ។ លោកថា គណបក្សទាំងពីរនេះ បាននឹងកំពុងរួមគ្នារំលោភលើប្រការពីរ នៃកិច្ចព្រមព្រៀងនោះ ដែលបានចែងថា៖ [...]

«កូនស្រី កឹម សុខា ​ជា​សមាជិក គ.ជ.ប» បញ្ហា​​គ្រួសារ​និយម​វាយ​លុក?

«កូនស្រី កឹម សុខា ​ជា​សមាជិក គ.ជ.ប» បញ្ហា​​គ្រួសារ​និយម​វាយ​លុក?

មិនមែនតែគណបក្សប្រជាជនកម្ពុជានោះទេ តែឥឡូវនេះគណបក្សសង្រ្គោះជាតិ ក៏ផ្តើមបង្ហាញនយោបាយ​គ្រួសារ​និយម ឬបក្សពួកនិយម ក្នុងការទទួលបានមុខតំណែងសំខាន់នោះដែរ។ មុខតំណែង ដែលមិនស័ក្ដិសមនឹងទទួល​បាន ហើយត្រូវទទួលរងការរិះគន់ពីសាធារណៈមតិ។


កញ្ញា កឹម មនោរវិទ្យា កំពុងទទួលទានបាយ នៅក្នុងកន្លែងដ៏ល្អមួយ ខណៈឪពុករបស់កញ្ញា  លោក កឹម សុខា កំពុង​ទទួលទានបាយ នៅ​លើស្មៅតាមចិញ្ចើមថ្នល់ ក្នុងពេលឃោសនាបោះឆ្នោតកន្លងមក។ (រូបថតផ្តិតពីទំព័រហ្វេសប៊ុក)

គ្រួសារនិយម - បន្ទាប់ពីធ្លាយព័ត៌មានក្រៅផ្លូវការ តែឥឡូវសឹងតែប្រែជាផ្លូវការដែរ ចំពោះលទ្ធភាពដែលគណបក្ស​សង្រ្គោះ​ជាតិ អាចនឹងដាក់កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា [...]

ព្រាប កុល ពន្យល់​ពី​ករណី​បាត់​យានយន្ត នៅ​ផ្សារ ​អ៊ីអន​ម៉ល

ព្រាប កុល ពន្យល់​ពី​ករណី​បាត់​យានយន្ត នៅ​ផ្សារ ​អ៊ីអន​ម៉ល

ទីបំផុតទៅករណីនៃការបាត់យានយន្ត នៅផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល ដែលទទួលការរិះគន់យ៉ាងសម្បើម ពីអ្នកប្រើប្រាប់ហ្វេសប៊ុកបានបញ្ចប់ហើយ ដោយភាគីទាំងសងខាងយល់ព្រម សម្របសម្រួលបញ្ជប់បញ្ហានេះ បើទោះបី​ជាម្ចាស់យានទទួលបានសំណង តែ៦០%ក៏ដោយ។


រូបភាព របស់ម្ចាស់យានយន្ដដាក់បង្ហោះ និឹងត្រូវអ្នកប្រើប្រាស់ហ្វេសប៊ុក ផ្សព្វផ្សាយបន្ត។

សន្តិសុខ - ករណីនៃការបាត់ម៉ូតូរបស់យុវជនម្នាក់ ដែលជាម្ចាស់របស់យានយន្ត ម៉ាកគ្លីក (Click) ផ្លាកលេខ 1KA 5321 ភព ដែលបានបាត់នៅផ្សារទំនើប អ៊ីអនម៉ល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ បានដោះស្រាយ​រួចរាល់​ហើយ ក្រោយពីមានការអន្តរគមន៍ និងទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម​ហ្វេសប៊ុក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...