វិធានការបំបាត់ជញ្ជីងថ្លឹងអនាធិបតេយ្យ របស់ក្រសួង រងការរិះគន់ថា គ្មានប្រសិទ្ធិភាព
លិខិតរំលឹក ឬបង្គាប់ ដែលបានចេញ ចេះតែចេញ តែការអនុវត្តន៍ គ្មានលទ្ធផល ហើយក៏គ្មានប្រសិទ្ធភាពអ្វីដែរ បើក្រសួងសារធារណៈការ និងដឹកជញ្ជូន នៅតែមិនមានវិធានការ ច្បាស់លាស់នោះ។ នេះជាថ្លែងរបស់លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា តបទៅនឹងសារលិខិតមួយ របស់ក្រសួង សារធារណៈការ និងដឹកជញ្ជូន ដែលបានផ្ញើរទៅ ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន នៅតាមរាជធានី-ខេត្តនានា ទាក់ទងនឹងការលុបបំបាត់ ការដាក់ប៉ុស្ដិ៍ជញ្ជីងថ្លឹង បែបអនាធិបតេយ្យ នៅតាមដងផ្លូវជាតិនានា ក្នុងប្រទេសកម្ពុជា។
លិខិតមួយច្បាប់ ចុះថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៥ និងមានហត្ថលេខា របស់រដ្ឋលេខាក្រសួង លោក លឹម ស៊ីដេនីន បានសរសេររំលឹក ទៅដល់ប្រធានមន្ទីរ ប្រចាំរាជធានី ខេត្តថា ដើម្បីធានាបាននូវ របៀបរៀបរយក្នុងសង្គមល្អ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី-ខេត្ត ត្រូវចេញដាក់ នូវវិធានការម៉ឹងម៉ាត់ ក្នុងការលុបបំបាត់ឲ្យអស់ [...]