Posts tagged as "Bouddhisme"

ប្រតិកម្ម​ប្រឆាំង​អាជ្ញាធរ ដែល​ធ្វើ​ទារុណកម្ម និង​ចាប់​ព្រះសង្ឃ​នៅ​សៀមរាប​ដាក់​គុក

ប្រតិកម្ម​ប្រឆាំង​អាជ្ញាធរ ដែល​ធ្វើ​ទារុណកម្ម និង​ចាប់​ព្រះសង្ឃ​នៅ​សៀមរាប​ដាក់​គុក

ហេតុការណ៍ចាប់ខ្លួននេះ ត្រូវបានសារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​សន្ធឹកសន្ទាប់ យក​មក​ចុះ​ផ្សាយ ដោយ​ភាគច្រើន​គ្រាន់​តែ​«បន្ទរ​តាម» ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ ឬ​តាម​ការ​បកស្រាយ​របស់​ក្រុម​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​ការ​បក​ស្រាយ របស់​ព្រះសង្ឃ ហួ សុផាត ដែល​គង់​នៅ​វត្ត​ជា​មួយ​ព្រះសង្ឃ ពេជ្រ ដេវីត (ព្រះ​សង្ឃ​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ព្រះកាយ) បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន ថ្ងៃ​ទី​៣០ ខែកញ្ញា​នោះ ថា​ហេតុការណ៍​ពិត​ប្រាកដ នៅ​យប់​ថ្ងៃ​ទី ១៨ ខែ​កញ្ញា មិន​ពិត​ជាដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ព្រះសង្ឃ ហួ សុផាត មានសង្ឃដីការថា ដោយសារសាច់ញោមធម៌របស់ព្រះសង្ឃ ពេជ្រ ដេវីត ស្លាប់នៅ​កៀនស្វាយ ទើបព្រះសង្ឃ ពេជ្រ ដេវីត បានប្រើកូនសិស្សពីនាក់ឈ្មោះ ហួត ចាន់ត្រា និងឈ្មោះ សំអាត ឲ្យ​ទៅ​ទិញសំបុត្ររថយន្ដ ដើម្បីនិមន្តមករាជធានីភ្នំពេញ។ ប៉ុន្តែរហូតដល់ម៉ោង ១១:០០យប់ ទើប​ឃើញ​កូន​សិស្ស​ត្រឡប់មកវិញ។ [...]

អបិយជំនឿ៖ សំណល់​ពី​ព្រះគោ​ចូល​រូប នឹង​ធ្វើ​ឱ្យ​ស្រណុក​សុខ​សប្បាយ

អបិយជំនឿ៖ សំណល់​ពី​ព្រះគោ​ចូល​រូប នឹង​ធ្វើ​ឱ្យ​ស្រណុក​សុខ​សប្បាយ

តាមការអះអាងពី ប្រជាពលរដ្ឋនៅវត្តត្រឡែងកែង ក្នុង​ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា រដូវបុណ្យភ្ជំបិណ្ឌម្តងៗ ស្រ្តី​ដែល​អះអាង​ថា ខ្លួនមានរូបព្រះគោចូលសណ្ឋិត ហើយនៅក្នុងថ្ងៃសីល ឬថ្ងៃពេញបូណ៌មី ស្ត្រីនេះតែង​តែ​មក​វត្ត​ត្រឡែងកែង​នេះ ដើម្បី​ឱ្យ​ព្រះគោ​ចូលរូប។

នៅពេលដែលស្រ្តីឈ្មោះ ផល មុំ កំពុងត្រូវបានវិញ្ញាណ​របស់​ព្រះគោ ចូលសណ្ឋិតម្តងៗ ប្រជា​ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់ បាន​នាំគ្នាយកទឹក នំចំណី ជាដើម ឱ្យស្រ្តីចូលរូប លិត ខាំ ឬ​ផឹក​ជា​ដើម ដើម្បីយក​សំណល់ពី​ស្រ្តីវ័យកណ្តាលរូបនោះ មកបរិភោគតាមក្រោយ ដោយគេជឿថា គេ​នឹង​មាន​ភាព​ស្រណុក​សុខសប្បាយ។

អ្នកស្រី សេង លីម មកពីតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលប្រជ្រៀតគេប្រជ្រៀតឯង ដើម្បីទៅទទួល​សំណល់​ពីព្រះគោចូលរូប បានរៀបរាប់ថា នេះជាលើកទីមួយហើយ ដែលអ្នកស្រីបានឃើញទិដ្ឋភាពនេះ ព្រោះរាល់ឆ្នាំអ្នកស្រីលឺតែគេថា មិនដែលឃើញផ្ទាល់ភ្នែកនោះទេ។ ស្រ្តីវ័យ៤៥ឆ្នាំរូបនេះ [...]

ហ៊ុន សែន បញ្ជា​ឲ្យ​តាម​វាយ​«ខ្នោះ» ធាន វុទ្ធី ព្រះ​សិរអារ្យមេត្រិយ៍​«ថ្មី»

ហ៊ុន សែន បញ្ជា​ឲ្យ​តាម​វាយ​«ខ្នោះ» ធាន វុទ្ធី ព្រះ​សិរអារ្យមេត្រិយ៍​«ថ្មី»

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បន្តចាត់វិធានការ ទៅលើបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិអាមេត្រីយ៍«ថ្មី» ដើម្បីបោកប្រាស់ពលរដ្ឋខ្មែរ និងបង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំខ្លួន នាំដល់ការអាប់ឱនយ៉ាងធ្ងន់ធ្ងរ ដល់ព្រះពុទ្ធសាសនា។


រូបផ្សាយពាណិជ្ជកម្ម នៅក្នុងវត្តទួលរាជា បង្ហាញថាតាបស ធាន វុទ្ធី ជាព្រះពុទ្ធទី៥។ (រូបថត ហ្វេសប៊ុក)

អបិយជំនឿ - លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកសញ្ញាប័ត្រ ដល់និស្សិតសកលវិទ្យាល័យ វេស្ទើន នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤នេះ បានបញ្ជាក់ឲ្យ លោក មិន ឃិន រដ្ឋមន្រ្តី​ក្រសួងធម្មការ និងសាសនា [...]

ក្រសួង​ធម្មការ ប្រកាស​រឹប​​អូស​ផលិតផល​ដែល​លក់​ផ្សាយ​ពី ធាន វុទ្ធី

ក្រសួង​ធម្មការ ប្រកាស​រឹប​​អូស​ផលិតផល​ដែល​លក់​ផ្សាយ​ពី ធាន វុទ្ធី

លិខិតរបស់ក្រសួងធម្មការ និងសាសនា ចុះនៅថ្ងៃទី២៨ ខែកក្តដា បានឱ្យដឹងថា ក្រសួងធម្មការ នឹងចាត់វិធានការ​យ៉ាងតឹងតែងបំផុតចំពោះបុគ្គល ធាន វុទ្ធី ដែលបានតែងតាំងខ្លួនថា ជាព្រះសិរអារ្យមេត្រីយ៍ និងការលក់ដូររូបថត និងវីដេអូជាដើម។


រូបតាបស ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះពុទ្ធទី៥។ (រូបថត ហ្វេសប៊ុក)

អបិយជំនឿ - ក្រោយពីសារព័ត៌មានជាច្រើន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំបង្ហោះចែកចាយ​វីដេអូដែល​ទាក់ទងលោក ធាន វុទ្ធី តាំងខ្លួនជា«ព្រះសិរអារ្យមេត្រីយ៍»មក លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងព្រះតេជ​ព្រះគុណ ឈឹង ប៊ុនឈា សមាជិកថេរៈសភា មិនអាចនៅព្រងើយកន្តើយ មិនប្រតិកម្មទៀតចំពោះរឿងមិនប្រក្រតីនេះ បានទេ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...