Posts tagged as "Naga World"

ណាហ្គាវើល៖ បុគ្គលិក​ជិត​មួយ​ពាន់​នាក់​បន្ត​កូដកម្ម​ បន្ទាប់​ពី​ចរចារបរាជ័យ​

ណាហ្គាវើល៖ បុគ្គលិក​ជិត​មួយ​ពាន់​នាក់​បន្ត​កូដកម្ម​ បន្ទាប់​ពី​ចរចារបរាជ័យ​

ព្រឹកនេះបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ជិតមួយពាន់នាក់បន្តធ្វើកូដកម្ម បន្ទាប់ពីបរាជ័យលើតុចរចារត្រីភាគី ដើម្បី​ស្វែងរកដំណោះស្រាយ កាលពីថ្ងៃទី២០ខែមិថុនា នៅសាលារាជធានីភ្មំពេញ។ ការបរាជ័យក្នុងកិច្ចចរចារ និងការ​ជូនដំណឹងអំពីការបញ្ឍប់បុគ្គលិក ច្រើនជាង(៤០០)នាក់ ពីភាគីក្រុមហ៊ុន បានជំរុញឲ្យមានកូដកម្មបន្តនៅថ្ងៃនេះ។


សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ ក្នុងពេលរាត្រី។

អគ្គលេខាធិការរង សហព័ន្ធសហជីពវិស័យទេសចរណ៍ និង សេវាកម្ពុជា លោក សុខ ណារិទ្ធ បានពន្យល់ថា​ការ​សម្រេច​បន្តធ្វើកូដកម្មនេះ គឺទាមទារនូវលក្ខខណ្ឌចំនួនបី។ ទីមួយ ទាមទារឲ្យក្រុមហ៊ុនគោរពសិទ្ធការងារបុគ្គលិក ដោយមិន​ត្រូវបញ្ឍប់បុគ្គលិកស្រេចតែអំពើចិត្ត - ទីពីរ សូមតំឡើងប្រាក់ឈ្នូល [...]

បាតុកម្ម​នៅ​ណាហ្គាវើល៖ បរាជ័យ​ក្នុង​កិច្ច​ចរចារ​ត្រី​ភាគី​នៅ​សាលា​រាជធានី​ភ្នំពេញ

បាតុកម្ម​នៅ​ណាហ្គាវើល៖ បរាជ័យ​ក្នុង​កិច្ច​ចរចារ​ត្រី​ភាគី​នៅ​សាលា​រាជធានី​ភ្នំពេញ

កិច្ចចរចារត្រីភាគីរវាង ភាគីតំណាងកម្មករនិយោជិត តំណាងក្រុមហ៊ុនណាហ្គាវើល និងសាលារាជធានីភ្នំពេញ​មិន​ទទួល​បានលទ្ធផលជាវិជ្ជមាននោះទេ នៅក្នុងថ្ងៃនេះ។ ការចរចារត្រីភាគីនេះកើតឡើង​ បន្ទាប់ពីមានការឯកភាពគ្នា រវាងភាគី​ទាំងបី ទទួលយក«ការដោះស្រាយតាមរយៈតុចរចារ» ជំនួសឲ្យការធ្វើបាតុកម្ម។ បាតុកម្មដែលធ្វើឡើង ដោយបុគ្គលិក ណាហ្គាវើល​ច្រើនជាងមួយពាន់នាក់ ត្រូវបានបង្រ្កាបនិងឃាត់ខ្លួនចំនួន១៩នាក់ ពីសំណាក់សមត្ថកិច្ច​កាលពីថ្ងៃ​១៩​ខែមិថុនា​កន្លងទៅ តែត្រូបានដោះលែងមកវិញ​នៅល្ងាចថ្ងៃដដែល។


សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ។

អនុប្រធានសហជីពប្រចាំណាហ្គាវើលកញ្ញា ឈឹម ស៊ីថរ ថ្លែងថា៖ «កិច្ចប្រជុំនេះមិនបានទទួលលទ្ធផល ដូចការរំពឹងទុក​ដែលភាគីកម្មករនិយោកជិកចង់បាននោះទេ»។ [...]

ណាហ្គាវើល៖ តំណាង​កម្មករ ផ្អាក​ធ្វើ​បាតុកម្ម ទទួល​យក​ការ​ចរចារ

ណាហ្គាវើល៖ តំណាង​កម្មករ ផ្អាក​ធ្វើ​បាតុកម្ម ទទួល​យក​ការ​ចរចារ

ភ្នំពេញ៖ ជំនួបប្រជុំត្រីភាគី និងចាប់ផ្តើមធ្វើការចរចារគាររកដំណោះស្រាយរវាងតំណាង ភាគីកម្មករនិយោជិកប្រាំពីរនាក់ តំណាងឲ្យក្រុមហ៊ុនណាហ្គាវើលប្រាំពីរនាក់ និងខាងសាលារាជធានីប្រាំពីរនាក់នាល្ងាចថ្ងៃទី២០ ខែមិថុនាស្អែកនេះ។


ក្រុមអ្នកតវ៉ា ដែលធ្វើបាតុកម្មរបស់ខ្លួន នៅពីមុខណាហ្គាវើល និងការសម្លឹងរបស់នគបាល។

ក្នុងជំនួបចរចារនេះបានកើតឡើងដោយសារមានការធ្វើបាតុកម្មកាលពីម្សិលម៉ិញ ដោយមានការចាប់ខ្លួនមន្រ្តីសហជីព និងសម្មជនសហជីពចំនួន១៩នាក់ ដោយបានចោទប្រកាន់ពីសំណាក់អាជ្ញាធរថាជា«បាតុកម្មខុសច្បាប់»។ ក្នុងការ​ប្រតាយប្រតប់រវាងសមត្ថកិច្ច ដើម្បីចាប់ អ្នកដែលចេញមុខជាងគេក្នុងការធ្វើបាតុកម្មនេះ ក៏បណ្តាលឲ្យបុគ្គលិក​ណាហ្គាវើល(ស្ត្រី)ម្នាក់សន្លប់ផងដែរ។

ក្នុងជំនួបព្រឹកម៉ិញនេះ [...]

សហជីប​​ចោទ​អាជ្ញាធរ​ថា​ឲ្យ​«ភ្លើងខៀវ» ក្នុង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ណាហ្គាវើល

សហជីប​​ចោទ​អាជ្ញាធរ​ថា​ឲ្យ​«ភ្លើងខៀវ» ក្នុង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ណាហ្គាវើល

ភ្នំពេញ៖ ថ្នាក់ដឹកនាំសហជីព និងសកម្មជនសិទ្ធិមនុស្ស ចំនួនដប់ប្រាំបួន(១៩)នាក់ ត្រូវបានចាប់ខ្លួន ក្នុងចំណោមបាតុករ​សរុប ជាងមួយពាន់(១០០០)នាក់ ដែលក្នុងនោះប៉ែតសិបភាគរយ(៨០%)ជាស្រ្តី។


សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ។

បាតុករដែលបានចាប់ខ្លួន ក្នុងបាតុកម្មអហឹង្សាមួយ នៅមុខកាស៊ីណូណាហ្គាវើល បានបញ្ជូនខ្លួនទៅស្នងការរាជធានី​នៅ​វេលាម៉ោងបីដប់ប្រាំនាទី ហើយក៏ត្រូវបានដោះលែងមកវិញ នៅវេលាម៉ោងប្រាំមួយដប់ប្រាំនាទីរសៀលថ្ងៃដដែល ដោយ​មានការអន្តរាគមពីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ការចាប់ខ្លួននេះ ក៏មាន​វត្តមានលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ អមដោយព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចំនួនពីរនាក់ផងដែរ។

លោក ឌឿ ដារ៉ូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...