Posts tagged as "Serena Williams"

តឺនីសនារី៖ អាយវ៉ាន់នូវីក បំបាក់​ជើង​ខ្លាំង វីលលៀម ឡើង​ពូល​ខ្ពស់

តឺនីសនារី៖ អាយវ៉ាន់នូវីក បំបាក់​ជើង​ខ្លាំង វីលលៀម ឡើង​ពូល​ខ្ពស់

កីឡាការិនីវាយកូនបាល់ អាយវ៉ាន់នូវីក (Ana Ivanovic) អតីតអ្នកគ្រងចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក បាន​ផ្តួលកីឡាការិនី សេរីណា វិលលៀមស៍ (Serena Williams) ដែលមានចំណាត់ថ្នាក់លេខ១ ប្រចាំព្រឹត្តិការណ៍ ដើម្បី​ឈានទៅប្រកួតវគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃ Australian Open។


កីឡាការិនីវាយកូនបាល់ អាយវ៉ាន់នូវីក។ (រូបថត wikimedia.org)

កីឡាវាយកូនបាល់ - កីឡាការិនីជនជាតិស៊ែប៊ីរូបនេះ បានធ្វើការវាយ​បកពីការចាញ់១សិត ដើម្បីទទួលជ័យជម្នះ​ក្នុង​លទ្ធផល ៤-៦ ៦-៣ និង៦-៣ និងដើម្បីបញ្ចប់​ការខិតខំប្រឹងប្រែង​របស់ វិលលៀមស៍ ក្នុងការតាមស្មើកំណត់​ត្រា​កីឡាការិនី គ្រិស អេវើត (Chris Evert) និង មាតិនា ណារាទិឡូវា (Martina Navratilova) ជាមួយនឹងការឈ្នះ​ពាន​ក្នុងកម្មវិធី Grand Slam [...]

តឺនីសនារី៖ វីលែម ឈ្នះ «យូអេសអូផិន» លើក​ទី​៥

តឺនីសនារី៖ វីលែម ឈ្នះ «យូអេសអូផិន» លើក​ទី​៥

កីឡាការិនីលេខ១ពិភពលោក សេរ៉េណា វីលែម (Serena Williams) បានឈ្នះពានរង្វាន់ «យូអេសអូផិន» (US Open) លើកទី៥ ក្នុងអាជីពរបស់នាង បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីលេខ២ពិភពលោក វីកតូរៀ អាស្សារ៉ិនកា (Victoria Azarenka) កាលពីយប់ថ្ងៃអាទិត្យ (ព្រឹកថ្ងៃច័ន្ទ៖ កម្ពុជា)។


កីឡាការិនីវាយតឺនីស សេរ៉េណា វីលែម នៅពេលទទួលបានពានរង្វាន់។ (រូបថត melty.fr)

កីឡាការិនីអាមេរិក វ័យ៣១ឆ្នាំ វីលែម បានវាយលុកយកជ័យជំនះ ៣សិតទល់នឹង១សិត ដោយលទ្ធផល ៧-៥, ៦-៧ (៦-៨) និង ៦-១ និងជាការឈ្នះជាលើកទី២ ខណៈដែលឆ្នាំមុនក៏នាងបានទម្លាក់កីឡាការិនីបេឡារ៉ូស អាស្សារ៉ិនកា នៅក្នុងវគ្គ​ផ្តាច់​ព្រ័ត្រដូចគ្នាដែរ។

បច្ចុប្បន្ន វីលែម បានឈ្នះពានរង្វាន់ហ្គ្រែនស្លាម (Grand Slam) ឯកត្តជនចំនួន១៧លើកហើយ [...]

តឺនីសនារី៖ លេខ២ ប៉ះលេខ១ពិភពលោក ក្នុងវគ្គផ្តាច់ព្រ័ត្រ

តឺនីសនារី៖ លេខ២ ប៉ះលេខ១ពិភពលោក ក្នុងវគ្គផ្តាច់ព្រ័ត្រ

កីឡាការិនីវាយតឺនីស លំដាប់លេខ២ពិភពលោក ម៉ារៀ សារ៉ាប៉ូវ៉ា (Maria Sharapova) និងត្រូវឡើងទៅជួបកីឡាការិនី​លេខ១ពិភពលោក សេរ៉េណា វីលៀម (Serena Williams) ក្នុងការប្រកួតផ្តាច់ព្រ័ត្រហ្វ្រេនអូផិន (French Open) នៅថ្ងៃ​សៅរ៏ ទី០៨ស្អែកនេះ។


កីឡាការិនី ម៉ារៀ សារ៉ាប៉ូវ៉ា ជើងឯកពិភពលោកលំដាប់លេខពីរ។ (រូបថត independent.co.uk)

ម្ចាស់ការពារដំណែងជើងឯក សារ៉ាប៉ូវ៉ា បានយកឈ្នះអតីតកីឡាការិនីលេខ១ពិភពលោករបស់ប៉េឡារូស ដោយលទ្ធផល ៦-១, ២-៦ និង ៦-៤ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហ្វ្រេនអូផិន។

រីឯកីឡាការិនីអាមេរិក វីលៀម បានទម្លាក់កីឡាការិនីអ៊ីតាលី សារ៉ា អឺរ៉ានី (Sara Errani) ២សិតជាប់គ្នា ដោយលទ្ធផល ៦-០ និង ៦-១ ហើយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...