Posts tagged as "Kolo Toure"

លីវើភូល៖ ខូឡូ តូរ៉េ ចង់​បាន​កៅអី​ឆែមពានលីក​ត្រឡប់​មក​វិញ

លីវើភូល៖ ខូឡូ តូរ៉េ ចង់​បាន​កៅអី​ឆែមពានលីក​ត្រឡប់​មក​វិញ

ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) ជឿជាក់ថា ក្រុមហង្សក្រហមលីវើភូល (Liverpool) នឹងអាចប្រជែងយកកៅអី​ឆែមពានលីក (Champions League) នៅរដូវកាលក្រោយ ខណៈដែលពេលនេះ គាត់បានឈានជើងចូលក្នុងកីឡាដ្ឋាន​អេនហ្វៀល (Anfield) ដើម្បីជួយបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត។


កីឡាករខ្សែការពារ ខូឡូ តូរ៉េ បង្ហាញអាវរបស់គាត់ នៅពេលចូលមកដល់ក្រុមលីវើភូលដំបូង។ (រូបថត liverpoolfc.com)

កីឡាករវ័យ៣២ឆ្នាំ សញ្ជាតិកូឌឺវ័រ បានមកចូលរួមជាមួយលីវើភូល ក្នុងកិច្ចសន្យា២ឆ្នាំ បន្ទាប់ពីគាត់បញ្ចប់កិច្ចសន្យា​ជាមួយ​នឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City)។

គាត់បាននិយាយថា៖ «យើងចង់ឈ្នះពានរង្វាន់ ប៉ុន្តែយើងក៏ចង់លេងក្នុងក្របខ័ណ្ឌឆែមពានលីកខ្លាំងណាស់ដែរ។ ក្លិបនេះ ជាក្លិបមួយសម្រាប់ឈ្នះ។ [...]

កីឡាករ​ថ្មី​លីវើភូល៖ ខូឡូ តូរ៉េ ជឿ​ថា​គាត់​នៅ​តែ​ជា​កំពូល​ខ្សែ​ការពារ

កីឡាករ​ថ្មី​លីវើភូល៖ ខូឡូ តូរ៉េ ជឿ​ថា​គាត់​នៅ​តែ​ជា​កំពូល​ខ្សែ​ការពារ

ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) បានផ្ទេរពីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) មកចូលរូមជាមួយក្រុមលីវើភូល (Liverpool) ជាផ្លូវការ កាលពីដើមសប្ដាហ៍នេះ ហើយគាត់បាននិយាយថា គាត់នៅតែជាខ្សែម្នាក់ល្អបំផុត ក្នុងចំណោម​កំពូលខ្សែការពារទាំងអស់ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League)។


កីឡាករខ្សែការពារខូឡូ តូរ៉េ កាលពីគាត់នៅជាមួយក្រុមម៉ែនឆេស្ទើ ស៊ីធី។ (រូបថត football365.com)

តូរ៉េ បាននិយាយប្រាប់ដល់គេហទំព័ររបស់ក្លឹបលីវើភូលថា៖ «លីវើភូល បានផ្តល់ឱកាសឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានបង្ហាញ​ពី​សមត្ថភាព។ បើទោះបីជាខ្ញុំមានវ័យ ៣២ឆ្នាំហើយក៏ដោយ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ខ្ញុំនៅតែជាកំពូលខ្សែការពារម្នាក់ ហើយ​ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យដល់ទីបញ្ចប់។»

[...]
បាល់ទាត់​អង់គ្លេស៖ លីវើភូល ទិញ​បាន​ខ្សែ​ការពារ​ក្រុម​ម៉ែនស៊ីធី

បាល់ទាត់​អង់គ្លេស៖ លីវើភូល ទិញ​បាន​ខ្សែ​ការពារ​ក្រុម​ម៉ែនស៊ីធី

ក្រុមហង្សក្រហមលីវើភូល (Liverpool) បានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារ៏ម្សិលមិញថា ពួកគេបានយល់ព្រមនាំយក​ខ្សែ​ការពារអន្តរជាតិជនជាតិអ៊ីវ័រ ខូឡូ តូរ៉េ (Kolo Toure) បានសម្រេចហើយ ខណៈដែលកិច្ចសន្យារបស់កីឡាកររូបនេះ ជាមួយ​នឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងបញ្ចប់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣នេះ។


ខ្សែការពារអន្តរជាតិជនជាតិអ៊ីវ័រ ខូឡូ តូរ៉េ។

សេចក្តីថ្លែងការណ៏ក្រុមលីវើភូល បានថ្លែងថា «ថ្ងៃនេះក្រុមបាល់ទាត់លីវើភូល សូមប្រកាសជាផ្លូវការថា ក្លឹបបានយល់ព្រម​នាំយកកីឡាករខូឡូ តូរ៉េ ពីក្រុមម៉ែនស៊ីធី ដោយឥតគិតថ្លៃ ហើយគាត់នឹងមកចូលរួមជាមួយក្រុមនៅថ្ងៃទី០១ ខែមិថុនា នា​ពេលខាងមុខ។»

កីឡាករវ័យ៣២ឆ្នាំ បានផ្ទេរពីក្រុមកាំភ្លើងធំអាសិណល (Arsenal) ទៅចូលរួមក្រុមមេឃខៀវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...