Posts tagged as "Kravanh Daran"

បក្សខ្មែរ​ឈប់​ក្រ​បដិសេធ​លទ្ធផល​ឆ្នោត និង​ទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ

បក្សខ្មែរ​ឈប់​ក្រ​បដិសេធ​លទ្ធផល​ឆ្នោត និង​ទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ

គណបក្សមួយទៀត បានប្រកាសបដិសេធ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងមកនេះ។ គណបក្សនោះ មានឈ្មោះ គណបក្សខ្មែរឈប់ក្រ ដឹកនាំដោយលោក ក្រវ៉ាញ ដារ៉ន ខ្មែរ-អាមេរិកាំងមួយរូប។

លោក ក្រវ៉ាញ ដារ៉ន បានថ្លែងដូច្នេះ តាមរយៈវីដេអូ​ (video conference) ពីសហរដ្ឋអាមេរិក ​មក​កាន់ទីស្នាក់ការ​គណបក្ស​របស់ខ្លួន​ នៅ​រាជធានីភ្នំពេញ ដោយអះអាងពីភាពមិនប្រក្រតី និងគ្មានតម្លាភាព នៅក្នុងការបោះឆ្នោតចុងក្រោយបំផុតនេះ។ លោកបានស្នើសុំបោះឆ្នោតឡើងវិញ ដោយមានសហគមន៍អន្តរជាតិ ចូលរួមត្រួតពិនិត្យ។

លោក ក្រវ៉ាញ ដារ៉ន បានថ្លែងឡើងថា៖ «រដ្ឋាភិបាលផ្តាច់ការ និងភាពឃោរឃៅ បានបង្ហាញឲ្យឃើញថា ក្តីសង្ឃឹម និងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ មិនមានសារៈសំខាន់អ្វី ដល់រដ្ឋាភិបាលកាន់អំណាចនេះទេ។ ការបោះឆ្នោតនេះ មិនមែនជាអ្វី ក្រៅពីជាការក្បត់នឹងឆន្ទះ [...]

សម្ភាស​ស៊ិន វណ្ណារិទ្ធ៖ បង្កើត​គណបក្ស​ខ្មែរ​ឈប់​ក្រ ព្រោះ​«ពលរដ្ឋ​នៅ​តែ​ក្រ»

សម្ភាស​ស៊ិន វណ្ណារិទ្ធ៖ បង្កើត​គណបក្ស​ខ្មែរ​ឈប់​ក្រ ព្រោះ​«ពលរដ្ឋ​នៅ​តែ​ក្រ»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការនៃគណបក្សខ្មែរឈប់ក្រ ពីគោលនយោបាយសំខាន់ៗ របស់បក្ស ក្នុងការចូលរួមការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ ដែលមានន័យដូចខាងក្រោម៖

មនោរម្យ.អាំងហ្វូ ៖ ដើម្បីចូលរួមក្នុងការឃោសនា ក៏ដូចជា ការចូលរូមបោះឆ្នោតនាថ្ងៃខាងមុខ សូមលោកអាចបង្ហាញ​នូវចំណុចសំខាន់ៗ នៃគោលនយោបាយរបស់គណបក្សខ្មែរឈប់ក្រ?

ស៊ិន វណ្ណារិទ្ធ ៖ បាទ! គណបក្សខ្មែរឈប់ក្រ មានគោលនយោបាយជាងដប់ចំណុច។ ហើយគោលនយោបាយ​ទាំងនោះ​មានតាំងពីឆ្នាំ២០០៨ មកម្លេះ។ ថ្ងៃនេះខ្ញុំសូមលើកតែប្រាំមួយចំណុចដែលសំខាន់ៗ ដូចតទៅ៖ ទីមួយកាត់បន្ថយ និង​ព្យាយាមបំបាត់ឲ្យអស់ភាពក្រីក្រ។ ទីពីរ បង្កើត និងរកការងារធ្វើឲ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋ ជៀសវាងការធ្វើ​ចំណាកស្រុក។ ទីបីបញ្ឈប់ការរំលោភបំពានយកដីធ្លី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...